ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​កុមា​រា​ល្បីឈ្មោះ មិន​ត្រឹមតែ​ក្រខ្សត់​ទេ ថែម​ទាំង​ជំពាក់​បំណុល​គេ​ទៀត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​និយាយ ភាសាបរទេស ចំនួន ១៥​ភាសា…

ខេត្តសៀមរាប ៖ កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​និយាយ ភាសាបរទេស ចំនួន ១៥​ភាសា ដែល​ល្បីល្បាញ ក្នុង​សង្គម​ហ្វេ​ស​បុក​នោះ ហើយ​ជា​គ្រួសារ​ដែល​រស់នៅ​ក្នុង​ក្នុង​ត្រកូល ក្រខ្សត់ ដែល​មាន​ឪពុក​ជា​ជាងគំនូរ និង​ម្តាយ​ជា​អ្នក​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ នៅ​មុខ​ប្រាសាទតាព្រហ្ម ហេតុតែ​សំណាង​មើល​មិនឃើញ ក៏​ល្បី​រន្ទឺ​សុះសាយ​ដល់​ទូ​ទាំង​ពិភពលោក​រហូត​ដឹង​ដល់ អ្នក​សារព័ត៌មាន​គ្រប់​ស្ថាប័ន​មក​ផ្តិត​យក​រូប​ពួក​គាត់​ដល់​លំនៅ​ដ្ឋា​ន និង​កន្លែង​លក់ដូរ​របស់​គាត់​ផង​ដែរ ព្រមទាំង​មាន​ទូរទស្សន៍ ស៊ី ធី អិន ក៏​បាន​ខ​លម​ក​ឪពុក​ម្តាយ សុំ​ឱ្យ​ពួក​គាត់​យក​កូន ឡើង​ទៅ​ច្រៀង​ភាសា​នៅ​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ផង​ដែរ​។

តាម​សម្តី​ឪពុក​របស់​កុមា​រា ធុ​ច សា​ឡិ​ក ដែល​មានឈ្មោះ សុ​ន វុ​ទ្ធី អាយុ​៤១​ឆ្នាំ មុខរបរ​ជាងគំនូរ និង ម្ដាយ​ឈ្មោះ ម៉ា​ន់ វ​ណ្ណា អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ នៅ​មុខ​ប្រាសាទតាព្រហ្ម បាន​ប្រាប់​កោះសន្តិភាព នៅ​មុខ​ផ្ទះ​ថា គាត់​មានកូន​ចំនួន​៣​នាក់ ប្រុស​ទាំង​៣ គឺ កូនប្រុស​ច្បង មានឈ្មោះ ធុ​ច សីហា អាយុ​១៦​ឆ្នាំ (​មុខរបរ​សិស្ស ថ្នាក់​ទី​១០ កូន​ទី​២ ឈ្មោះ ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល ចេះ​ភាសាបរទេស​១៥​ភាសា នោះ ជា​សិស្ស ថ្នាក់​ទី​៩ និង​កូនពៅ​ឈ្មោះ ធុ​ច តិ​ត្យា អាយុ​១២​ឆ្នាំ ជា​សិស្ស ថ្នាក់​ទី​៥ ពួក​គាត់​រៀន​នៅ​អនុ​វិទ្យាល័យ ស្រះស្រង់ ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​៥ ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។

លោក បាន​រៀបរាប់​បន្ត​ថា គ្រួសារ​របស់​គាត់​បាន​ជំពាក់​លុយ គេ ចំនួន​៥​ម៉ឺន​ដុល្លារ ដោយសារ​កូនប្រុស​ទាំង​៣​នាក់​បានឃើញ​ឪពុក​ម្តាយ ជំពាក់​ប្រាក់​គេ​ច្រើន ជា​ពិសេស កូន​ប្អូន​ទាំង​២​នាក់ ទំនេរ​ពី​ការ​សិក្សា ក៏​ជិះ​កង់​ឌុ​ប​គ្នា ទៅ​ជួយ​លក់​វត្ថុ​អនុស្សាវរីយ៍ ជាមួយ​ម្តាយ​នៅ​តាម​មុខ​ប្រាសាទ ដើម្បី​ជួយ​រក​ថវិការ​បន្ថែម​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ​។ លោក បាន​បញ្ជាក់​ទៀត​ថា តាំងពី​រកស៊ី​លក់​គំនូរ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក មិន​ដែល​ឃើញ​កូន​ទាំងអស់ ចេះ​និយាយ​ភាសា​នោះ​សោះឡើយ ខណៈ​មាន​គេ​មក​ប្រាប់​ថា កូនប្រុស​ទី​២​របស់ខ្ញុំ ឃើញ​គេ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​ប៉ុន្មាន​ថ្ងៃនេះ​ពួក​ខ្ញុំ​មិនសូវ​បាន​លក់ដូរ​សោះ ដោយសារ​មាន​គេ​ខ​ល មករ​ហូត រក​ពេល​លក់ ឬ​គូរគំនូរ​ឱ្យ​គេ​មិន​បាន។

ដូច្នេះ​រូប​ខ្ញុំ​ទាំង​២​នាក់ ប្តី​ប្រពន្ធ​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ដោយ​ឃើញ​កូន​របស់​ខ្លួន​មាន​មោនភាព​ខ្លាំង រហូត​គេ​មក​ដល់​ផ្ទះ ទាំង​ព័ត៌មាន​ក្នុងស្រុក និង​បរទេស ជា​ច្រើន​មក​ហូរហែ រហូត​ដល់​មាន​លោក​ឧកញ៉ា​មួយ​ចំនួន ព្រមទាំង​សប្បុរសធម៌ គាត់​ផ្ញើ​លុយ​ឱ្យ​កូន​របស់ខ្ញុំ ខំរៀន​សូត្រ​បន្ថែម ដល់​ចប់​បរិញ្ញាបត្រ​។ ដូច្នេះ​ពួក​ខ្ញុំ​សុខចិត្ត​លំបាក ដើម្បី​ឱ្យ​កូន​បាន​រៀនសូត្រ​បន្ត​ចប់​ការ​សិក្សា​នឹង​គេ​ដែរ មិនមែន​ឃើញ​ពួក​គាត់​ចេះ​ភាសាបរទេស ប៉ុណ្ណឹង មក​ជួយ​លក់ដូរ​ឪពុក​ម្តាយ ដើម្បី​ឱ្យ​ពួក​គាត់​ឈប់​រៀន​នោះ​ទេ​។ ដូច្នេះ​ខ្ញុំ​មិន​ឱ្យ​ពួក​គាត់​ឈប់​រៀន​ជា​ដាច់ខាត ហើយ​ការ​លក់ដូរ​របស់​ពួក​គាត់​នៅ​តាម​ប្រាសាទ​នោះ វា​មិនសូវ​ជា​ដាច់​ប៉ុន្មាន​ទេ​។ ចំណែក​វត្ថុ​អនុស្សាវរីយ៍​ដែល​គាត់​ទិញ​ពី​គេ​យក​ទៅ​លក់​នោះ​មាន​ដូច​ជា​៖ ខ្លុយ ,​ផ្លិត​, ម៉ា​កា​ណែ​ត​(​ដែក​ឆក់​),​ក​ន្ទ្រៃ​កាត់​ក្រចក​។​ល​។

រីឯ​រូបគំនូរ ដែល​ពួក​ខ្ញុំ​គូរ​ក្នុង​១​ផ្ទាំង ត្រូវ​គូរ​រយៈពេល​២​ថ្ងៃ ទើបបាន​យក​ទៅ​លក់​ក្នុង​១​ផ្ទាំង​លក់​បាន​តម្លៃ​ចាប់ពី​៥​ដុល្លារ​ទៅ​ដល់ ១៥​ដុល្លារ ក្នុង​១​អាទិត្យ ទើប​ដាច់​បាន​១​។ បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្ដាយ​បានឱ្យ​ដឹង​ថា គាត់​ក៏​មិន​ចង់ឱ្យ​កូន​ទៅ​លក់​ទាំង​ក្មេង​បែប​នេះ​ដែរ ប៉ុន្តែ​កត្តា​ជីវភាព​បាន​បង្ខំ​។ ពីព្រោះ​គ្រួសារ​មាន​ជីវភាព​លំបាក​ណាស់ ហើយពី​មុន​មក​គ្មាន​កន្លែង​រស់នៅ​ជាប់លាប់​ស្រួលបួល​ឡើយ​។ ដោយសារ​បែប​នេះ អ្នកស្រី​បាន​ខ្ចី​ធនាគារ និង​ឯកជន​ខ្លះ មក​ទិញ​ដី និង​សង់ផ្ទះ​គ្រាន់​ឱ្យ​កូន​បាន​រស់នៅ និង​រៀនសូត្រ​ផង​។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ​ច្រើន​នោះ គឺ​ម្ដាយ​មាន​ជំងឺ ដែល​ត្រូវ​ព្យាបាល​អស់​លុយកាក់​ច្រើន​។ ជំពាក់​គេ​រហូត​ដល់​ទៅ ៥០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​។

ចំណែក​ប្ដី​របស់​អ្នកស្រី បាន​បញ្ជាក់​ភ្លាម​ថា ទាំង​២​នាក់​ប្ដី​ប្រពន្ធ​របស់​លោក មិន​ចេះ​លេងល្បែង​ទេ​។ ដោយសារ​ជំពាក់​ច្រើន​បែប​នេះ សមាជិកគ្រួសារ​ទាំងអស់ ត្រូវ​មានការ​ងារ​រក​លុយ​ព្រម​គ្នា ទើប​អាច​ទប់ទល់​សង​ធនាគារ និង​ជីវភាព​ប្រចាំ​ថ្ងៃ​។ អ្នកស្រី វ​ណ្ណា បាន​និយាយ​ថា ក្នុង​មួយ​ខែ ត្រូវ​សង​ត្រលប់​ទៅ​ធនាគារ និង​ឯកជន​ប្រមាណ ៧០០​ដុល្លារ​។ ការ​ខ្ចីប្រាក់​នោះ គឺ​មាន​រយៈពេល​៥​ឆ្នាំ ដែល​ត្រូវ​រំលស់​ទៅ​វិញ​ទាំង​ការ​ទាំង​ដើម​។ ទោះ​លំបាក​បែប​នេះ​ក្ដី អ្នកស្រី​មិន​ឱ្យ កូន​ៗ បោះបង់​ការ​សិក្សា​ឡើយ គ្រាន់តែ​ជួយ​លក់​ពេល​ល្ងាច​ប៉ុណ្ណោះ​៕


https://youtu.be/j9NbgnxWPCI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ