ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​យ៉ាង​ក្តៅ​គគុក​​នៅ​ក្រុង​​ស្លា.ប់​១៤៩​នាក់

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ប្រភព​ព័ត៌មាន​យោធា​និង​មន្ទីរពេទ្យ​គូសបញ្ជាក់​នា​ថ្ងៃ​ទី១២​វិច្ឆិកា​ថា ពួក​ឧទ្ទាម​យ៉ាង​តិច​១១០​នាក់​និង​ទាហាន​រដ្ឋាភិបាល​៣២​នាក់ ព្រមទាំង​ជន​ស៊ី​វិល​៧​នាក់​ស្លាប់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នៃ​ការ​ប្រយុទ្ធ​គ្នា​ដណ្ដើម​កាន់កាប់​ទីក្រុង​កំពង់​ផែ​HODEIDA​ភាគ​ខាងលិច​យេ​ម៉ែ​ន​។ តុល្យការ​នោះ​ត្រូវ​បាន​ចេញផ្សាយ​ខណៈ​ពួក​ឧទ្ទាម​ហ៊ូ​ធី ជួយ​ទ្រទ្រង់​ដោយ​អ៊ីរ៉​ង់ បាន​វាយ​ទប់ទល់​យ៉ាង​សាហាវ…

ប្រទេស​យេ​ម៉ែ​ន ៖ ប្រភព​ព័ត៌មាន​យោធា​និង​មន្ទីរពេទ្យ​គូសបញ្ជាក់​នា​ថ្ងៃ​ទី១២​វិច្ឆិកា​ថា ពួក​ឧទ្ទាម​យ៉ាង​តិច​១១០​នាក់​និង​ទាហាន​រដ្ឋាភិបាល​៣២​នាក់ ព្រមទាំង​ជន​ស៊ី​វិល​៧​នាក់​ស្លាប់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នៃ​ការ​ប្រយុទ្ធ​គ្នា​ដណ្ដើម​កាន់កាប់​ទីក្រុង​កំពង់​ផែ​HODEIDA​ភាគ​ខាងលិច​យេ​ម៉ែ​ន​។

តុល្យការ​នោះ​ត្រូវ​បាន​ចេញផ្សាយ​ខណៈ​ពួក​ឧទ្ទាម​ហ៊ូ​ធី ជួយ​ទ្រទ្រង់​ដោយ​អ៊ីរ៉​ង់ បាន​វាយ​ទប់ទល់​យ៉ាង​សាហាវ ការ​រុលទៅមុខ​របស់​កងទ័ព​រដ្ឋាភិបាល គាំទ្រ​ដោយ​អា​រ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង​សង្កាត់​មួយ​ចំនួន​នៃ​ទីក្រុង​នោះ​។

ប្រភព​មួយ​របស់​ក្រុមចម្រុះ​ប្រឆាំង​ពួក​ឧទ្ទាម នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​គូសបញ្ជាក់​ថា ពួក​ហ៊ូ​ធី​វាយ​យ៉ាង​សាហាវ​រុញច្រាន​ការ​វាយលុក​មួយ របស់​កងទ័ព​រដ្ឋាភិបាល​សំដៅ​ទៅ​កំពង់​ផែ​។​ម្យ៉ាងទៀត​ក្រុម​ចម្រុះ​បាន​វាយប្រហារ​តាម​អាកាស​ជា​ច្រើន​ប្រឆាំង​ពួក​ឧទ្ទាម​។

ការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល​លើ​ក្រុង​HODEIDA​ចាប់​ធ្វើ​ពី​ខែមិថុនា​មក តែ​បង្កើន​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​១​វិច្ឆិកា​មក​។​តុល្យការ​មក​ទល់​ពេល​នេះ ការ​វាយលុក​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥៩២​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ