ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​តតាំង​គ្នា​នៅ​ហ្កា​ហ្សា ​ស្លា.ប់​​៧​នាក់ ​ទាហាន​​ម្នាក់

5 ឆ្នាំ មុន

អ៊ីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ទាហាន​អ៊ីស្រា​អែ​ល​ម្នាក់​ និង​ជន​ប៉ា​ឡេ​ស្ទី​ន​៧​នាក់​បាន​ត្រូវ​ស្លាប់ ពេល​មាន​ការ​បាញ់​តតាំង​គ្នា​រវាង​កង​ទាហាន​អ៊ី​ស្រា​អែ​ល ​និង​ពួក​យុទ្ធ​ជន​ក្រុម​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា កាលពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា​។​ សភាពការណ៍​នោះ​គំរាមកំហែង​បង្កើន​ភាព​តានតឹង ក្រោយ​កិច្ចព្រមព្រៀង​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ដែល​សង្ឃឹម​ស្ដារ​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​។…

អ៊ីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ទាហាន​អ៊ីស្រា​អែ​ល​ម្នាក់​ និង​ជន​ប៉ា​ឡេ​ស្ទី​ន​៧​នាក់​បាន​ត្រូវ​ស្លាប់ ពេល​មាន​ការ​បាញ់​តតាំង​គ្នា​រវាង​កង​ទាហាន​អ៊ី​ស្រា​អែ​ល ​និង​ពួក​យុទ្ធ​ជន​ក្រុម​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា កាលពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា​។​ សភាពការណ៍​នោះ​គំរាមកំហែង​បង្កើន​ភាព​តានតឹង ក្រោយ​កិច្ចព្រមព្រៀង​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ដែល​សង្ឃឹម​ស្ដារ​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​នា​វេលា​ល្ងាច​ថ្ងៃ​នោះ កងទ័ព​អ៊ី​ស្រា​អែ​ល​បញ្ជាក់​ថា នាយទាហាន​ម្នាក់​នៃ​កងកម្លាំង​ពិសេស​បាន​ត្រូវ​ស្លាប់ រួច​ទាហាន​ម្នាក់​ទៀត​រង​របួសស្រាល​។

មុន​នេះ​ក្រុម​កងពល​EZZEDINE AL QASSAM​សាខា​ប្រដាប់​អាវុធ​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​អះអាង​ថា នោះ​ជា​ប្រតិបត្តិការ​សម្ងាត់​មួយ​របស់​កងកម្លាំង​ពិសេស​អ៊ី​ស្រា​អែ​ល ដែល​ប៉ុនប៉ង​ជ្រៀតចូល​ភាគ​ខាងកើត​តំបន់​ខាន់​យូ​ណេ​ស នា​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា​តាម​រថយន្ត​ស៊ី​វិល​មួយ ដើម្បី​សម្លាប់​មេបញ្ជាការ​ក្រុម​ហា​ម៉ាស់​ម្នាក់​។

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ បាន​សម្រេច​កាត់​ផ្ដាច់​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុងប៉ារីស កន្លែង​ដែល​លោក​ចូលរួម​ក្នុង​ពិ​ធី​ប្រារព្ធ​ខួប​លើក​ទី១០០ នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​១​។​លោក​សម្រេច​ផ្ដាច់​ទស្សនកិច្ច​នេះ​នៅ​ក្រុងប៉ារីស ដើម្បី​វិល​មក​កាន់​អី​ុ​ស្រា​អែ​ល​វិញ ព្រោះ​ឧប្បត្តិ​ហេតុ​ទាំងនោះ​។

ពី​ដំបូង​កងទ័ព​អ៊ី​ស្រា​អែ​ល​រៀបរាប់​ពី​ការ​បាញ់​តតាំង​គ្នា​មួយ នា​ឱកាស​នៃ​ប្រតិបត្តិការ​យោធា​មួយ​នៅ​ជ្រោយ​ហ្គា​ហ្សា ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​។​កង​ទាហាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​បាន​ដក​ចូល​ដែនដី​អ៊ីស្រា​អែ​ល​វិញ​។ នា​វេលា​ល្ងាច​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា​១០​គ្រាប់​បាញ់​ចេញ​ពី​ជ្រោយ​ហ្គា​ហ្សា ឆ្ពោះទៅ​អី​ុ​ស្រា​អែ​ល មុន​ពេល​ត្រូវ​ស្ទាក់​កម្ទេច ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ីល​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ហា​ម៉ាស់​ដែល​កាន់​អំណាច​នៅ​ហ្គា​ហ្សា​បាន​បរិហារ​ថា នេះ​ជា​ការ​វាយប្រហារ​ដ៏​កំសាក​មួយ​របស់​អ៊ីស្រា​អែល។

ការ​បាញ់​តតាំង​គ្នា​នោះ​កើត​មាន​ខណៈ​សភាពការណ៍​នៅ​ហ្គា​ហ្សា ហាក់​មាន​ស្ថេ​រ​ភាព ក្រោយ​ការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​ជា​ច្រើន​ខែ​រវាង​ពួក​ប៉ា​ឡេ​ស្ទី​ន និង​កង​ទាហាន​អ៊ី​ស្រា​អែ​ល ជិត​របាំង​ពុះ​ចែក​រវាង​ជ្រោយ​ហ្គា​ហ្សា ​និង​អ៊ី​ស្រា​អែ​ល​។ អាជ្ញាធរ​អ៊ីស្រា​អែ​ល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​កា​តា​បញ្ជូន​ប្រាក់​ចំនួន​១៥​លាន​ដុល្លារ ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​មន្ត្រី​រដ្ឋការ នៅ​ជ្រោយ​ហ្គា​ហ្សា​។ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​កាល​ពិ​ី​ថ្ងៃ​ទី​១០​វិច្ឆិកា ហៅ​ការ​សម្រេចចិត្ត​នោះ​ថា​នឹង​ជា​ការ​រួមចំណែក នាំ​មក​វិញ​នូវ​ភាព​ស្ងប់ស្ងាត់​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុងប៉ារីស លោក​នេ​តាន់​យ៉ា​ហ៊ូ​អះអាង​ថា ខ្ញុំ​នឹង​មិន​រា​ថយ​ឡើយ​ចំពោះ​សង្គ្រាម​ចាំបាច់​មួយ ប៉ុន្តែ​ខ្ញុំ​ចង់​ចៀសវាង​វា ប្រសិនបើ​វា​មិន​ចាំបាច់​ទេ​​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ