ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​ក្នុងស្រុក​ប្រកាស​សុំ​ជំនួយ ខណៈ​​​បរទេស​មាន​ប្រៀប

5 ឆ្នាំ មុន

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ក្រុមហ៊ុន​តាក់ស៊ី​ក្នុងស្រុក​និយាយ​ថា ពួក​គេ​កំពុង​ប្រឈម​នឹង​បរិយាកាស​រកស៊ី​មិនល្អ បើ​ទោះជា​មានការ​ចាកចេញ​របស់​ក្រុមហ៊ុន Uber ពី​មី​យ៉ា​ន់​ម៉ា កាលពីដើម​ឆ្នាំ​នេះ​ក៏​ដោយ ។ នេះ​ក៏​មក​ពី​ការ​កាន់កាប់​ទីផ្សារ​របស់​ក្រុមហ៊ុន​តាក់ស៊ី…

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ក្រុមហ៊ុន​តាក់ស៊ី​ក្នុងស្រុក​និយាយ​ថា ពួក​គេ​កំពុង​ប្រឈម​នឹង​បរិយាកាស​រកស៊ី​មិនល្អ បើ​ទោះជា​មានការ​ចាកចេញ​របស់​ក្រុមហ៊ុន Uber ពី​មី​យ៉ា​ន់​ម៉ា កាលពីដើម​ឆ្នាំ​នេះ​ក៏​ដោយ ។ នេះ​ក៏​មក​ពី​ការ​កាន់កាប់​ទីផ្សារ​របស់​ក្រុមហ៊ុន​តាក់ស៊ី Grab ។

មុន​ពេល Uber និង Grab ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា សេវា​តាក់ស៊ី​ត្រូវ​បាន​ផ្តល់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ពីរ​គឺ Hello Cabs និង Oway Ride ប៉ុន្តែ​កាលពី​៤​ខែ​មុន ក្រុមហ៊ុន Hello Cabs បាន​បិទ​នូវ​កម្មវិធី​របស់​ខ្លួន​ចោល ព្រោះតែ​មិន​អាច​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន Grab បាន ។

ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​ក្នុងស្រុក កន្លង​មក​តែងតែ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កំណត់​បទបញ្ជា​ណាមួយ ដើម្បី​ជួយ​កុំ​ឲ្យ​ងាប់​ក្រុមហ៊ុន​ក្នុងស្រុក ដោយសារ​តែ​ក្រុមហ៊ុន​មក​ពី​ក្រៅប្រទេស ដូច​ជា Grab ជាដើម ។

លោក Aung Win នាយក​គ្រប់គ្រង​ក្រុមហ៊ុន Dagon Logistics Co Ltd ដែល​ជា​ក្រុមហ៊ុនមេ​របស់ Hello Caps បាន​និយាយ​ថា ៖« ឥឡូវនេះ Grab បាន​គ្រប់គ្រង​ទីផ្សារ​តាក់ស៊ី ដែល​យើង​មិន​អាច​ប្រកួត​ប្រជែង​បាន​។ ក្រុមហ៊ុន​តាក់ស៊ី​ក្នុងស្រុក​បាន​ចាប់ផ្តើម​តាំងពី​យូរយារ​ណាស់​មក​ហើយ មុន​ពេល​មានការ​កើនឡើង​នៃ​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ នៅ​ពេល​ក្រុមហ៊ុន​ក្រៅ​ស្រុក​មក​លុកលុយ ពួក​គេ​បាន​ជះ​លុយ​ដើម្បី​ផ្តល់​ប្រូ​ម៉ូ​សិន​ដល់អតិថិជន »​។

ស្ថិត​ក្រោម​ច្បាប់​បច្ចុប្បន្ន​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា គ្មាន​មនុស្ស​ឬ​អាជីវកម្ម​ណា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្តាច់មុខ​ទីផ្សារ ដោយ​ការ​លក់ទំនិញ​ក្នុង​តម្លៃ​ទាប​ជាង​ថ្លៃដើម​ឡើយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ចែង​នេះ​មិន​បាន​គ្របដណ្តប់​លើ​ផ្នែក​ក្រុមហ៊ុន​ផ្តល់​សេវា​ឡើយ ។

លោក Aung Win បាន​ថ្លែង​បន្ត​ថា ៖« យើង​មានច្បាប់​ប្រកួតប្រជែង​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​តាម​ដែល​ខ្ញុំ​ដឹង​អំពី​បទបញ្ជា និង​ការ​អនុវត្ត​តាម​ច្បាប់​ទាំងនោះ គឺ​មិន​ទាន់​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ពេញ​លេញ​​ឡើយ ។

យើង​បាន​ធ្វើ​បទ​បង្ហាញ​មួយ​ទៅ​កាន់​ប្រធានាធិបតី​កាលពី​ឆ្នាំ​មុន អំពី​របៀប​ដែល​រដ្ឋា​ភិបាល​គួរ​ចាត់វិធានការ និង​ធ្វើ​សកម្មភាព ខណៈ​ដែល​អាជីវកម្ម​តាក់ស៊ី​ក្នុងស្រុក​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​មួយទៀត ដែល​ហ៊ាន​យក​ប្រាក់​ដើម​ទៅ​ចោល »​។

ការ​យក​ដើម​ទៅ​ចោល​នេះ គឺ​នៅ​ពេល​ដែល​ក្រុមហ៊ុន​មួយ​លក់​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ទូទៅ ឬ ថ្លៃ​នៃ​ការ​ផលិត វា​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ខ្លួន​ឆាប់​រីក​ដុះដាល​លើ​ទីផ្សារ និង​អស់​គូប្រជែង ។ ដល់​ពេល​ចុង​ក្រោយ ក្រុមហ៊ុន​នោះ​នឹង​តម្លើង​ថ្លៃ​ឲ្យ​ខ្ពស់​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ