ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​សង្កាត់​អូ​តា​វ៉ៅ​ទទួល​បាន​ប្រភព​ទឹក​ស្អាត​តាម​រយៈ​ការ​ជីក​អណ្តូង​ចំនួន​១០

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ជា​តំបន់​មួយ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ស្អាត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​មានការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​យ៉ាង​ខ្លាំង ពិសេស​នៅ​រដូវប្រាំង​រាំង​ស្ងួត​តែ​ម្តង ។ តំបន់​នេះ​មិន​ត្រឹមតែ​មនុស្ស​នោះ​ទេ សូ​ម្បី​តែ​សត្វ​គ្រប់​ប្រភេទ​ក៏​ពិបាក​ក្នុង​ការ​ស្វែងរក​ទឹក​ផឹក​ផង​ដែរ…

ខេត្ត​ប៉ៃលិន ៖ សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ជា​តំបន់​មួយ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ស្អាត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​មានការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​យ៉ាង​ខ្លាំង ពិសេស​នៅ​រដូវប្រាំង​រាំង​ស្ងួត​តែ​ម្តង ។ តំបន់​នេះ​មិន​ត្រឹមតែ​មនុស្ស​នោះ​ទេ សូ​ម្បី​តែ​សត្វ​គ្រប់​ប្រភេទ​ក៏​ពិបាក​ក្នុង​ការ​ស្វែងរក​ទឹក​ផឹក​ផង​ដែរ ។ អ្នកស្រី សឿ​ន ធានី ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​នេះ​ជា​យូរ​មក​ហើយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកស្រី​មានការ​ពិបាក​ខ្លាំង​ណាស់ ក្នុង​ការ​ស្វែងរក​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

ជួនកាល​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​ទៅ​ដងទឹក​នៅ​កន្លែង​ឆ្ងាយ​ៗ រឺ​ក៏​ត្រូវ​ចំណាយ​ថវិកា​ទិញ​គេ​ជា​ប្រចាំ​ទៀត​ផង​។ ដោយ​មើលឃើញ​តម្រូវការ​ចំ​បាច់​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​លោក​ចៅសង្កាត់​នៅ​ទី​នេះ លោកស្រី​ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន​ម៉ា​ណែ​ត​ប្រធាន​មូល​នី​ធិ​អណ្តូងទឹក​ស្អាត​បាន​ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​អណ្តូង​ចំនួន​១០ ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ប្រមាណ​ជិត​៦០០​គ្រួ​សារបាន​អាស្រ័យ​ផល ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៨​នេះ លោក​ជំទាវ​ប្រធាន​មូលនិធិ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​មក​ពិនិត្យ និង​ប្រគល់​អណ្តូង​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។ ទោះជា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ប្រគល់​អណ្តូង​ទាំងនោះ​មានការ​ពិបាក​ដើរ​កាត់​វាល​ចូល​ព្រៃ​ជាប់​ភក់​យ៉ាងណា​ក៏​ក្រុមការងារ​នៅ​តែ​បន្ត​ទៅ​មុខ​ប្រគល់​ជូន​ពលរដ្ឋ​ដោយ​គ្មាន​ការ​នឿយហត់​ឡើយ ។

ឮក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​យ៉ាង​ស្និត​ស្នាល​ជាមួយ និង​ប្រជាពលរដ្ឋ​លោកស្រី​ពេ​ជ ចន្ទ​មុន្នី បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​កង្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​អណ្តូង​ចំនួន​១០​ជូន​លោកយាយ លោកតា នៅ​ទី​នេះ​ប្រើប្រាស់​តាម​តំរូវការ​ដោយ​ក្នុង​នោះ​មាន​អណ្តូង​អំណោយ​លោកតា ហ៊ុន នាង ចំនួន​៥ និង​អណ្តូង​អំណោយ​លោកយាយ ប៊ុ​ន ស៊ា​ង​លី ចំនួន​៥ ។ ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​អាស្រ័យ​ផល​នៃ​អណ្តូងទឹក​ទាំងអស់​ម្នាក់​ៗ​មាន​ទឹកមុខ​ពោ​ពេញ​ដោយ​ភាព​សប្បាយ​រីករាយ និង​បាន​សំដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ម្ចាស់​អណ្តូង ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​តែងតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

តាម​រយៈ​លោកស្រី​ប្រធាន​មូលនិធិ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​លោកយាយ លោកតា ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទី​នេះ និង​សារ​អប់រំ​មួយ​ចំនួន​ថា សូម​ឲ្យ​បងប្អូន​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​មាន​អនាម័យ​ក្នុង​ការ​រស់នៅ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ