ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ធ្វើ​រឿង​នេះ​ហើយ​ធ្វើ​មិនដឹង​…​ដេក​ផ្ទះ​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ford ពីរ​បាំង​មួយ​គ្រឿង​បាន​បែក​ស្តុ​ប​ម្ខាង ខណៈ​ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ទើប​មក​ពី​កន្លែង​ផឹក និង​ស្រវឹងស្រា យ៉ាង​ជោកជាំ​បើក​មក​បុក​ពីក្រោយ រួច​ហើយ​មិន​នៅ​ដោះស្រាយ​បែរជា​ដើរ​ទ្រេតទ្រោត​ឡើង​ជិះ​ម៉ូតូ​ទៅ​ដេក​ផ្ទះ​បាត់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ford ពីរ​បាំង​មួយ​គ្រឿង​បាន​បែក​ស្តុ​ប​ម្ខាង ខណៈ​ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ទើប​មក​ពី​កន្លែង​ផឹក និង​ស្រវឹងស្រា យ៉ាង​ជោកជាំ​បើក​មក​បុក​ពីក្រោយ រួច​ហើយ​មិន​នៅ​ដោះស្រាយ​បែរជា​ដើរ​ទ្រេតទ្រោត​ឡើង​ជិះ​ម៉ូតូ​ទៅ​ដេក​ផ្ទះ​បាត់ ទាល់តែ​ប្រពន្ធ​ចេញ​មុខ​មក​ដោះស្រាយ​ជំនួយ ។

ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ចំណុច​ភ្លើងស្តុប​បឹង​កក់ ផ្លូវ​រថភ្លើង​R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។


តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ម៉ាក ford ពីរ​បាំង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL – 9336 មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តែ​ម្នាក់ឯង​លុះ​មក​ដល់​ចំណុច​ខាងលើ​ដែល​ជា​ចំណុច​ភ្លើងស្តុប​ក៏​លោត​ឡើង​ភ្លើង​ក្រហម និង​ឈប់​នៅ​នឹង​មួយ​កន្លែង ។ ពេល​ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI – 0034 មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​បើក​មក​ពីក្រោយ និង​បុក​ចំ​ស្តុ​ប​ខាងក្រោយ​ផ្នែក​ខាង​ខាងឆ្វេង​បែក​ម្ខាង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​ដែល​នៅ​ឈរជើង​ក្បែរ​នោះ​ក៏​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​បាន​ដក​កូនសោរ​ពី​ភាគី​រថយន្ត​ម៉ាក​កា​ម៉ា​រី បា​ឡែ​ន​បង្ក​ឲ្យ​និយាយ​ដោះស្រាយ​គ្នា ជាមួយ និង​ម្ចាស់​រថយន្ត ford តែ​បែរជា​រូប​គាត់​បាន​ដើរ​ទ្រេតទ្រោត​ស្រវឹងស្រា​យ៉ាង​ខ្លាំង និង​ទំនងជា​ទើប​ចេញ​មក​ពី​កន្លែង​ផឹក និយាយ​ស្តាប់​គ្នា​មិន​បាន និង​បាន​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​បាត់​ស្រមោល ។


ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ចរ​ចរណ៍​នគរបាល​ក្រុង​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល​កន្លែង​គ្រោះថ្នាក់​ចរ​ចរណ៍​ខាងលើ និង​រង់ចាំ​អស់​រយៈពេល​ជិត​មួយ​ម៉ោង​ទើបបាន​ឃើញ​ស្ត្រី​ពីរ​នាក់​ដែល​អះអាង​ថា ជា​ប្រពន្ធ និង​ប្អូនថ្លៃ​តំណាង​ខាង​រថយន្ត​បា​ឡែ​ន​បាន​មក​ដល់​ធ្វើការ​ដោះស្រាយ​ដោយ​យល់ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ដល់​ភាគី​រថយន្ត ford ចំនួន​១០០​ដុល្លារ​បញ្ចប់រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ