ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​​កាន់តែ​សាហា.វ​ស្លា.ប់ឡើង​ដល់​​៣១​នាក់​ហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា មនុស្ស​យ៉ាងតិច​៣១​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដែល​មក​ទល់​ពេល​នេះ​បាន​លេប​ត្របាក់​ព្រៃឈើ​ច្រើន​សិប​ពាន់​ហិ​កតា​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។​នៅ​ទីនោះ​ខ្យល់​បោកបក់​ខ្លាំង​អាច​ឲ្យ​ភ្លើង​កាន់តែ​ឆេះ​រាលដាល​លឿន​ថែម​ទៀត​។ មនុស្ស​ជាង​២៥០.០០០​នាក់​ទទួលបញ្ជា​ឲ្យ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ពួក​គេ ក្នុង​តំបន់​យ៉ាង​ធំ​ជិត​ក្រុង​SACRAMENTO រដ្ឋធានី​នៃ​រដ្ឋ​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​នោះ ព្រមទាំង​នៅ​ក្នុង​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ​ដ៏​ល្បី​MALIBU​។ ពួក​អ្នក​ពន្លត់ភ្លើង​បាន​តស៊ូ​ប្រឆាំង​ភ្លើង​នៅ​រណសិរ្ស​ភ្លើង​ឆេះ​ព្រៃធំ​២​កន្លែង​ក្នុង​រដ្ឋ​នោះ​គឺ…

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា មនុស្ស​យ៉ាងតិច​៣១​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដែល​មក​ទល់​ពេល​នេះ​បាន​លេប​ត្របាក់​ព្រៃឈើ​ច្រើន​សិប​ពាន់​ហិ​កតា​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។​នៅ​ទីនោះ​ខ្យល់​បោកបក់​ខ្លាំង​អាច​ឲ្យ​ភ្លើង​កាន់តែ​ឆេះ​រាលដាល​លឿន​ថែម​ទៀត​។

មនុស្ស​ជាង​២៥០.០០០​នាក់​ទទួលបញ្ជា​ឲ្យ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ពួក​គេ ក្នុង​តំបន់​យ៉ាង​ធំ​ជិត​ក្រុង​SACRAMENTO រដ្ឋធានី​នៃ​រដ្ឋ​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​នោះ ព្រមទាំង​នៅ​ក្នុង​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ​ដ៏​ល្បី​MALIBU​។

ពួក​អ្នក​ពន្លត់ភ្លើង​បាន​តស៊ូ​ប្រឆាំង​ភ្លើង​នៅ​រណសិរ្ស​ភ្លើង​ឆេះ​ព្រៃធំ​២​កន្លែង​ក្នុង​រដ្ឋ​នោះ​គឺ ​CAMP FIRE​នៅ​តំបន់​​ BUTTE ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​២៩​នាក់ និង​នៅ​WOOLSEY FIRE ជុំវិញ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​និង​ក្រុង​MALIBU​។​

នៅ​តំបន់​ភ្លើង​ឆេះ​ព្រៃ​នេះ គេ​ប្រទះ​ឃើញ​សាកសព​មនុស្ស​២​នាក់​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​។​រួច​នៅ​MAGALIA​ជិត​ក្រុង​PARADISE​គេ​រក​ឃើញ​សាកសព​មនុស្ស​ម្នាក់​ទៀត​។ ពួក​អ្នក​ជួយ​សង្គ្រោះ​ក៏​រក​ឃើញ​ដែរ​អ្នក​ស្លាប់​ម្នាក់​ទៀត នៅ​ក្បែរ​ខ្មោច​រថយន្ត​ជា​ច្រើន តាម​ផ្លូវថ្នល់​កាត់​ចម្ការ​អាភៀន​មួយ​។​ដូច្នេះ​ចំនួន​មនុស្ស​ស្លាប់​សរុប​ឡើង​ដល់​៣១​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ