ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​របស់​មើមត្រាវពិតជា​ពិសេស

5 ឆ្នាំ មុន

មនុស្ស​យើង​ភាគច្រើន​ប្រហែលជា​មិន​ចូល​ចិត្ត​មើមត្រាវ​ទេ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ផោម​ច្រើន និង​មាន​ក្លិន​មិនល្អ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​សុខភាព​ច្រើន​យ៉ាង ដោយសារ​តែ​ជីវជាតិ​ដែល​វា​បាន​ផ្តល់​ឲ្យ ។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​៣​យ៉ាង​ដែល​មឺ​ម​ត្រាវ​អាច​ធ្វើ​បាន​ចំពោះ​សុខភាព​មនុស្ស​យើង​៖ ១-សុខភាព​ពោះវៀន ៖ មើមត្រាវ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​សរសៃ…

មនុស្ស​យើង​ភាគច្រើន​ប្រហែលជា​មិន​ចូល​ចិត្ត​មើមត្រាវ​ទេ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ផោម​ច្រើន និង​មាន​ក្លិន​មិនល្អ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​សុខភាព​ច្រើន​យ៉ាង ដោយសារ​តែ​ជីវជាតិ​ដែល​វា​បាន​ផ្តល់​ឲ្យ ។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​៣​យ៉ាង​ដែល​មឺ​ម​ត្រាវ​អាច​ធ្វើ​បាន​ចំពោះ​សុខភាព​មនុស្ស​យើង​៖

១-សុខភាព​ពោះវៀន ៖ មើមត្រាវ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​សរសៃ ។ ប្រជាជន​អា​មេ​រិ​ក​ភាគច្រើន​គឺ​មិន​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ពី​របប​អាហារ​ឡើយ ខណៈ​ពេល​ដែល​តម្រូវការ​ប្រចាំ​ថ្ងៃ​មនុស្ស​យើង​ជា​មធ្យម​ប្រហែល​១៥​ក្រាម ។ ស្ត្រី​ត្រូវការ​ជាតិ​សរសៃ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​បុរស​៣៨​ក្រាម ។ ការ​បន្ថែម​មើមត្រាវ​ទទួលទាន​មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ទល់លាមក​ទេ តែ​វា​ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ទម្ងន់​មាន​សុខភាព​ល្អ​ដែរ ។

២-បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ជាតិ​សរសៃ​ក្នុង​មើមត្រាវ វា​ប្រភេទ​សរសៃ​មិន​រលាយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ ពង្រឹង​ដល់​មុខងារ​រំលាយ​អាហារ និង​មាន​ទម្ងន់​សុខ​ភាព​ល្អ ។ ជាតិ​សរសៃ​មិន​រលាយ ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​ដែរ ។ កាលណា​សម្ពាធ​ឈាម​ចុះ​មក​ធម្មតា ហើយ​មិន​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ទៀត នោះ​អ្នក​នឹង​មិន​ងាយ​មាន​ជំងឺ​បេះដូង​ឡើយ ។

៣-សម្រួល​ដល់​សម្ពាធ​ឈាម ៖ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា វា​មានការ​ទាក់ទង​មួយ​រវាង​សម្ពាធ​ឈាម និង​របប​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ។ ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​កាន់តែ​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែល​លើស​បាន ។

អ្វី​ដែល​សំខាន់​នោះ និង​ការណ៍​ពិត​នោះ​គឺថា កាលណា​សម្ពាធ​ឈាម​កាន់តែ​ខ្ពស់ អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល ។ ប៉ូ​តា​ស្យូ​ម​នឹង​ជួយ​បន្ធូរ​សរសៃឈាម ដែល​អាច​បន្ថយ​ការ​ប្រឹង​ខ្លាំង​របស់​បេះដូង​បាន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ