ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ក្រុង​សិរី​សោភ័ណ​ដាំ​ប៉ិកួៈ​បាន​ផល​ល្អ តែ​គ្មាន​ទីផ្សារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ក្រុង​សិរី​សោភ័ណ​ដែល​កំពុង​ប្រកប​របរ​ដាំ​ប៉ិកួៈ​បាន​និយាយ​ថា ឆ្នាំ​នេះ​ដំណាំ​របស់​ពួក​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្ដែ​បែរជា​គ្មាន​ទីផ្សារ ហើយ​តម្លៃ​ក៏​ធ្លាក់​ចុះ​ទៀត ។ បើ​តាម​កសិករ​ម្នាក់​ដែល​កំពុង​អង្គុយ​លក់​ប៉ិកួៈ​នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ បាន​រៀបរាប់​កាលពី​ថ្ងៃ​ទី​៣១ តុលា…

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ក្រុង​សិរី​សោភ័ណ​ដែល​កំពុង​ប្រកប​របរ​ដាំ​ប៉ិកួៈ​បាន​និយាយ​ថា ឆ្នាំ​នេះ​ដំណាំ​របស់​ពួក​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្ដែ​បែរជា​គ្មាន​ទីផ្សារ ហើយ​តម្លៃ​ក៏​ធ្លាក់​ចុះ​ទៀត ។

បើ​តាម​កសិករ​ម្នាក់​ដែល​កំពុង​អង្គុយ​លក់​ប៉ិកួៈ​នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ បាន​រៀបរាប់​កាលពី​ថ្ងៃ​ទី​៣១ តុលា កន្លង​មក​ថា នៅ​ភូមិ​ពង្រ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​នេះ មាន​ប្រជា​កសិករ​ដែល​បាន​ប្រកប​របរ​ដាំ​ប៉ិកួៈ​ជា​ច្រើន​គ្រួសារ ព្រោះ​ដី​នៅ​ទី​នេះ​អំណោយផល​ច្រើន​ដល់​ដំណាំ​កសិកម្ម ពិសេស​គឺ​ដំណាំ​ប៉ិកួៈ​នេះ​តែ​ម្ដង ។ លោក​បាន​បញ្ជាក់​ថា ៖« ថ្វីបើ​ដំណាំ​ប៉ិកួៈ​ឆ្នាំ​នេះ​ទទួល​បាន​ផល​ច្រើន ប៉ុន្ដែ​គ្មាន​ទីផ្សារ​ទេ ហើយ​តម្លៃ​ក៏​ចុះថោក​ជាង​រាល់​ឆ្នាំ​ទៀត ។ ជាក់ស្ដែង ពេល​នេះ​ខ្ញុំ​ផលិត​បាន​ហើយ ថែម​ទាំង​មក​អង្គុយ​លក់​ខ្លួនឯង​ទៀត ព្រោះ​គ្មាន​អ្នក​ប្រមូល​ទិញ »​។ លោក​បញ្ជាក់​បន្ថែម​ថា ៖« នៅ​ឆ្នាំ​នេះ ប្រជា​កសិករ​នាំ​គ្នា​ដាំ​ប៉ិកួៈ​ច្រើន​ជាង​ឆ្នាំ​២០១៧ ហើយ​ដាំ​តែ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ប្រមូល​ផល​ហើយ ដោយ​ក្នុង​១​ហិ​កតា​ទទួលផល​ប្រមាណ​៣០​តោន ។ ចំណែក​តម្លៃ​ដែល​លក់​នៅ​ចំការ​ក្នុង​១​គីឡូក្រាម​៦០០​រៀល និង​យក​មក​លក់​ដោយ​ខ្លួនឯង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដូច​ខ្ញុំ​នេះ បាន​១​គីឡូក្រាម តម្លៃ​៨០០​រៀល បើ​ធៀប​នឹង​ឆ្នាំ​មុន ១​គីឡូក្រាម លក់​បាន​តម្លៃ​១.០០០​រៀល »​។

ពួក​គាត់​ក៏​បាន​សំណុំ​ពរ​ដល់​មន្ទី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ជួយ​រក​ទីផ្សារ​សម្រាប់​កសិផល​មួយ​នេះ​ផង ព្រោះថា​ប្រជា​កសិករ​ដាំ​ប៉ិកួៈ​នៅ​ក្រុង​សិរី​សោភ័ណ​នេះ​មាន​ទំហំ​ជា​ច្រើន​ហិ​កតា បើ​ទីផ្សារ​មាន​តម្លៃ​សមរម្យ គឺ​ប្រសើរ​ជាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង »​។

អនុប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ លោក ផា​ន់ ណា​រ៉ា បាន​ឲ្យ​ដឹង​ថា បន្ទាយ​មាន​ជ័យ​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ។
លោក​បញ្ជាក់​ថា ៖« នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រៅពី​បង្កបង្កើន​ផលដំណាំ​ស្រូវ ប្រជា​កសិករ​បាន​ដំណាំ​រួម​ផ្សំ​បន្លែ​គ្រប់មុខ​មាន​ចំនួន​២.១៤៣​ហិ​កតា ក្នុង​នោះ​ដំណាំ​ប៉ិកួៈ​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​ភូមិ​ពង្រ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ