ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ស្លា.ប់​និង​ម៉ូតូ​ ត្រូវ​​គេ​អូស​​ទៅ​​ទម្លាក់​ចោល​ក្នុង​​ប្រឡាយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នា្ំ​ង ៖ សព​យុវជន​ម្នាក់​និង​ម៉ូតូ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ ដែល​ភ្លាម​ៗ​គេ​ស្មានថា​ជា​ការ​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ស្លាប់ តែ​លុះ​ពិនិត្យ​ស្លាកស្នាម​គឺ​បង្ហាញ​ច្បាស់ថា ទាំង​អ្នក​ស្លាប់​និង​ម៉ូតូ​ត្រូវ​បាន​គេ​អូស​យកទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ ដែល​មាន​ចម្ងាយ​ប្រមាណ​៨​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ តាម​ព័ត៌មាន​ថា…

ខេត្ត​កំពង់​ឆ្នា្ំ​ង ៖ សព​យុវជន​ម្នាក់​និង​ម៉ូតូ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ ដែល​ភ្លាម​ៗ​គេ​ស្មានថា​ជា​ការ​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ស្លាប់ តែ​លុះ​ពិនិត្យ​ស្លាកស្នាម​គឺ​បង្ហាញ​ច្បាស់ថា ទាំង​អ្នក​ស្លាប់​និង​ម៉ូតូ​ត្រូវ​បាន​គេ​អូស​យកទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ ដែល​មាន​ចម្ងាយ​ប្រមាណ​៨​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។

តាម​ព័ត៌មាន​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ស្ថិត​ក្នុងភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។ប្រភព​ពី​ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សែ​ម សេះ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ភ្នំ​តា​សាំ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។

មុន​ពេល​កើតហេតុ​យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​កលេខ ព្រះ​សីហ​នុ ១A-​៣០៧១ បើកបរ​ពី​ខាងជើង​ទៅ​ខាងត្បូង លុះ​ទៅ​ដល់​ចំណុច​កើតហេតុ គេ​មិន​បានដឹង​ថា​បុក​ជាមួយ​អ្វី​នោះ​ទេ ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​សង្ស័យ​ថា បាន​បុក​ជាមួយនឹង​គោ​យន្ត​ដឹកឈើ ហើយ​ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​រួម​ទាំង​ម៉ូតូត្រូវ​បាន​ភាគី​បង្ក​អូស​យក​ទម្លាក់​ចូល​ក្នុង​ប្រឡាយ​ពី​ខាងលិច​ផ្លូវ​ចម្ងាយ​ប្រមាណ​៨,៥​ម៉ែត្រ​រួច​ហើយ​អ្នកបើកបរ​គោ​យន្ត​ក៏​គេចខ្លួន​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​និង​កំណត់​ថា ពិតជា​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​ខាងលើ​មែនហើយ​ត្រូវ​បាន​ភាគី​ម្ខាង​នោះ អូស​សព​និង​ម៉ូតូ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ដើម្បី​​បំបាត់ដាន ។ ក្រោយ​ពី​ការ​ពិនិត្យ​សព​រួច​ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​រក​ជន​បង្ក​គ្រោះថ្នាក់​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ