ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​គ្រូពេទ្យ​ជិត​៨០០​នាក់ រថយន្ត​សង្គ្រោះ​១៥​គ្រឿង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៨​នេះ មានការ​សន្និដ្ឋាន​ប្រហាក់ប្រហែល​គ្នា​ពី​មន្ត្រី​ពាក់​ព​ន្ធ័​នានា​ក្នុង​ជួរ​រដ្ឋាភិបាល​ថា​នឹង​មាន​មហាជន​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ មានការ​រី​ចម្រើន ស្ថានភាព​នយោបាយ​ល្អ…

រាជធានី​ភ្នំពេញ​៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៨​នេះ មានការ​សន្និដ្ឋាន​ប្រហាក់ប្រហែល​គ្នា​ពី​មន្ត្រី​ពាក់​ព​ន្ធ័​នានា​ក្នុង​ជួរ​រដ្ឋាភិបាល​ថា​នឹង​មាន​មហាជន​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ មានការ​រី​ចម្រើន ស្ថានភាព​នយោបាយ​ល្អ មធ្យោបាយ​ធ្វើ​ដំណើរ​ច្រើន​សំបូរ​បែប ប្រ​ព​ន្ធ័​គម​នា​គម​ន៍​ត្រូវ​បាន​ជួសជុល និង​ធ្វើ​ថ្មី​បាន​ស្អាត ត​ភ្ជាប់​ពី​ទី​ជនបទ​ទៅ​ទីប្រជុំជន​ក្នុង​ខេត្ត និង​ត​ភ្ជាប់​ពី​ខេត្ត​ទៅ​រាជធានី​ភ្នំពេញ​តែ​ម្តង ។

ដោយសារ​តែ​មានការ​សន្និដ្ឋាន​បែប​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​គ្រប់​ស្ថាប័ន​ដែល​ពាក់​ព​ន្ធ័ បាន​ត្រៀម​រៀបចំ​ផែនការ​លើស​ពី​ឆ្នាំ​មុន​ៗ ជាក់ស្តែង​ឆ្នាំ​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀមកំលាំង​យ៉ាងច្រើន​ស​ន្ធឹក​​សន្ធាប់ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។ ចំណែកឯ​ផ្នែក​សុខាភិបាល​ក៏​មានការ​ត្រៀមលក្ខណៈ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ផង​ដែរ ។

វេជ្ជ​ប​ណ្ឌិត ងី មាន​ហេង ប្រធាន មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ផែនការ​ពង្រាយ​គោលដៅ​ទីតាំង​សេវា​សុខាភិបាល​(​ស្តង់​សុខាភិបាល​)​ដែល​មាន​ក្រុម​គ្រូពេទ្យ​រង​ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ។

លោក​បន្ត​ថា ក្នុង​រយៈពេល​បួន​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នោះ មានការ​បោះ​ស្តង់​សម្រាប់​ពិនិត្យ និង​សង្គ្រោះ​បឋម ចំនួន​៨​ស្តង់ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ ចំនួន​១៥​ក្រុម និង​ក្រុម​គ្រូពេទ្យ​ចល័ត ចំនួន​១៦​ក្រុម ដែល​មាន​ក្រុម​គ្រូពេទ្យ​សរុប​ជិត​៨០០​នាក់ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។

វេជ្ជ​ប​ណ្ឌិត ងី មាន​ហេង បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បោះ​ស្តង់​ពិនិត្យ និង​ព្យាបាល​សង្គ្រោះ​បឋម​ជូន​បងប្អូន​ក្នុង​ដំណើរ​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​៣​ថ្ងៃ​នោះ គឺ​ទី​១-​ស្តិ​ត​នៅ​កោះ​ពេជ្រ ទី​២- ស្ថិត​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ទី​៣- ស្ថិត​បរិវេណ​រណ​សិ​រ្យ​ផ្នែក​ខាងកើត ទី​៤-​ស្ថិត​នៅ​មុខ​ព្រះ​គម្លង់ ទី​៥-​ស្ថិត​នៅ​ផែ​ថ្ម​ខាងជើង​ភោជនីយដ្ឋាន​ទី​តា​និក ទី​៦-​ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ ទល់មុខ​ឃ្លាំង​សាំង​សូ​គី​មិច ទី​៧- ស្ថិត​នៅ​ត្រើយ​ខាងកើត ទន្លេសាប នៅ​ខាងជើង​គល់​ស្ពាន​ជ្រោយចង្វារ និង​ទី​៨-​ស្ថិត​នៅ​រង្វង់​មូល​នាង​មច្ឆា​គល់​ស្ពាន​បេ​ឡេ​ត៍​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​អ​កា​រៈ ធី​ង​ធោ​ង វិលមុខ ក្អួតចង្អោ ឬ​បញ្ហា​សុខភាព​កើតឡើង​ដោយ​ប្រការ​ណាមួយ សូម​ប្រ​ញ៉ាប់​ស្វែងរក​ស្តង់​សុខាភិបាល ដើម្បី បាន​សំរាក​និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិត​ថ្ងៃ ដែល​មាន​គ្រួ​ពេទ្យ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ។

លោក​បន្ថែម​ថា ក្រៅពី​ស្តង់​រង់ចាំ​ពិនិត្យ​ព្យាបាល​ជូន​បងប្អូន មន្ទីរ បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល មាន​រថយន្ត​ចាំ​សង្គ្រោះ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ដែល​មាន​ក្រុម​គ្រូពេទ្យ​ប្តូរ​វេន​គ្នា ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​មាន​រយៈពេល​បួន​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​២០ ដល់​ថ្ងៃ​២៣​ខែវិច្ឆិកា ។

គួរ​រំលឹក​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញកាលពី​​ឆ្នាំ​២០១៧​កន្លង​មកនេះ មាន​ប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុក​រាគ និង​ខ្យល់ចាប់ ចំនួន ១៥.៥៣៧ នាក់ ក្នុង​នោះ ប្រុស​ចំនួន​១១.៥០១​នាក់ និង​ស្រី​ចំនួន​៤០៣៦​នាក់ ដែល​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​បឋម​ពី​ក្រុម​គ្រូពេទ្យ​នៅ​តាម​ស្តង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ