ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់ឱ្យ​ដឹង​ច្រើន ព្រោះ​រក្សា​ការ​សម្ងាត់​​បន្ត​វែកមុខ​មេ​ខ្លោងទៀត…

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា វេលា​ម៉ោង​២​រសៀល កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថខេត្ត បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ដោយរឹបអូស​សារធាតុ​ញៀន​ «​ម៉ា​ទឹកកក​»​ជិត​១​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្ទះ​ជួល​១​កន្លែង…

ខេត្តតាកែវ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា វេលា​ម៉ោង​២​រសៀល កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថខេត្ត បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ដោយរឹបអូស​សារធាតុ​ញៀន​
«​ម៉ា​ទឹកកក​»​ជិត​១​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្ទះ​ជួល​១​កន្លែង ស្ថិត​ក្នុងភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ។

លោក​វរសេនីយ៍ត្រី ឈុ​ន សុមេធា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ គឺ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ឈ្មោះ រស់ សុ​ភ័​ណ្ឌ អាយុ​៤៥​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី​ភ្នំពេញ​-​តាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ សង្កាត់​ខាងលើ រួម​នឹង​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ម៉ា​ទឹកកក​ចំនួន​៧៧១,៤១​ក្រាម និង​ទូរស័ព្ទ​២​គ្រឿង ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា រូបគេ​ពិតជា​រកស៊ី​ជួញដូ​គ្រឿងញៀន​ប្រាកដ​មែន ។

ទោះបីជា​បែប​ណា សមត្ថកិច្ច​មិន​បាន​ឲ្យ​ដឹង​ពី​ខ្សែរយៈ​ពួក​ជួញដូរ​គ្រឿងញៀន​នេះ​ទេ ដើម្បី​រក្សា​ការ​សម្ងាត់​ក្នុង​ការ​បន្ត​វែកមុខ​មេខ្លោង ។

នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​រួម​ជាមួយ​វត្ថុ​តាង​​បញ្ជូន​ទៅ​សាលាដំបូង
​ខេត្ត ៕​

អត្ថបទសរសេរ ដោយ