ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ផ្ទុះ​ចេញពីផ្ទះ​​ស្រាប់តែ​ផ្អើលអស់​​​សង្កាត់​ព្រែក​ប្រា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ផ្ទះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ក្នុង​ក្រុម​ទី​១១ ភូមិ​អូរ​អណ្តូង​១…

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ផ្ទះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ក្នុង​ក្រុម​ទី​១១ ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លំនៅ​ឋាន​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ ជា​សំណង់​ថ្ម​ក្រោម​ឈើ​លើ និង​មាន​ផ្ទៃ​ទំហំ​ចន្លោះ​ពី​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ដល់​៨​គុណ​៦​ម៉ែត្រ ហើយ​ផ្ទះ​ទាំង​៣​ខ្នង​ខាង​កល​នេះ​ជា​កម្មសិទ្ធិ​របស់​មនុស្ស​៣​នាក់​ដែល​ជា​ម្តាយកូន​នឹង​គ្នា ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឮ​សូរ​សំឡេង​ផ្ទុះ​ចេញពី​ក្នុងផ្ទះ​១​ខ្នង ក្នុង​ចំណោម​ផ្ទះ​ទាំង​៣​ខាងលើ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ក្នុងផ្ទះ​មក​ខាងក្រៅ លាយឡំ​ជាមួយ​អណ្តាតភ្លើង​ផង​ដែរ បង្ក​អោយ​ម្ចាស់ផ្ទះ​រត់​ស្រ​វេ​ស្រវា​ចេញ​មក​ខាងក្រៅ​ទាំងអស់​គ្នា ស្រែក​ឆោ​រ​ឡោ​អោយ​គេឯង​ជួយ បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ភ្លាម​ៗ​នោះ កម្លាំង​អាជ្ញាធរ​ចម្រុះ មាន​កម្លាំង​នគរបាល កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ដឹកនាំ​ដោយ​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​អន្តរាគមន៍​ផង​ដែរ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ក៏​បាន​ទៅ​ដល់ ដើម្បី​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង ។

បន្ទាប់​ពី​មានការ​អន្តរាគមន៍​យ៉ាង​យកចិត្តទុកដាក់ អណ្តាតភ្លើង​ត្រូវ​រលត់​សូន្យសុង​ទៅ​វិញ​នៅ​វេលា​ម៉ោង​៧ និង​៤៥​នាទី​ព្រឹក​ថ្ងៃដដែល ក្នុងហេតុការណ៍អគ្គិភ័យ​ខាងលើបាន​​បំផ្លាញ​ផ្ទះ​ចំនួន​៣​ខ្នង​អស់​ទាំងស្រុង​តែ​ម្តង ។

ក្នុង​ការ​ឆាបឆេះ​ខាងលើ កម្លាំង​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​៦​គ្រឿង ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​បាន​ទៅ​ដល់ ដោយ​ប្រើប្រាស់​ពេលវេលា​ជិត​១​ម៉ោង​ក្នុង​ការ​បាញ់​ទប់ស្កាត់​អណ្តាតភ្លើង​អោយរ​លត់​សូន្យសុង​ទៅ​វិញ​បាន​មួយ​រយ​ភាគរយ ។ តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ជំនាញ អោយ​ដឹង​ថា ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ