ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិជ្ជា​កើតឡើង​ដល់​បុគ្គល​ពាល​គ្រាន់តែ​ញុំាង​ក្បាល​គេ​ឱ្យ​ធ្លាក់ចុះ

5 ឆ្នាំ មុន

សូម​សាធុជន​ពិចារណា​នូវ​ពុទ្ធ​គាថា​ដ៏​មាន​ប្រយោជន៍​ទាំង​បី​នេះ​ដោយ​ឧបាយ​គឺ​បញ្ញា​ដើម្បី​បានជា​ចំណែក​មួយ​នៃ​ការ​យល់​ដឹង​នូវ​ទ្រឹស្តី​ដ៏​មាន​ខ្លឹមសារ ។ កាល​ព្រះ​អង្គ​គង់នៅ​វត្ត​ជេតពន​ទ្រង់​ប្រារឰ​ឧប្បល​វ​ណ្ណា​ថេរី​ដែល​ត្រូវ​ន​ន្ទ​មាណព​ប្រទូសរ៉ាយ​ថា មធុ​វា ម​ញ្ញ​តី ពោ​លា យាវ បា​បំ ន ប​ច្ច​តិ…

សូម​សាធុជន​ពិចារណា​នូវ​ពុទ្ធ​គាថា​ដ៏​មាន​ប្រយោជន៍​ទាំង​បី​នេះ​ដោយ​ឧបាយ​គឺ​បញ្ញា​ដើម្បី​បានជា​ចំណែក​មួយ​នៃ​ការ​យល់​ដឹង​នូវ​ទ្រឹស្តី​ដ៏​មាន​ខ្លឹមសារ ។

កាល​ព្រះ​អង្គ​គង់នៅ​វត្ត​ជេតពន​ទ្រង់​ប្រារឰ​ឧប្បល​វ​ណ្ណា​ថេរី​ដែល​ត្រូវ​ន​ន្ទ​មាណព​ប្រទូសរ៉ាយ​ថា មធុ​វា ម​ញ្ញ​តី ពោ​លា យាវ បា​បំ ន ប​ច្ច​តិ យ​ទា ច ប​ច្ច​តី បា​បំ អ​ថ ទុក្ខំ និ​គ​ច្ឆ​តិ ។

ប្រែ​ថា ដរាបណា​បាប​មិន​ទាន់​ហុច​ផល​ឱ្យ ដរាប​នោះ បុគ្គល​ពាល​សម្គាល់ថា បាប​មាន រសជាតិ​ផ្អែម​ដូច​ទឹកឃ្មុំ ដល់​ពេល​ណា បាប​ឱ្យ​ផល ទើប​ពេល​នោះ​បុគ្គល​ពាល បាន​ចូល​ដល់​នូវ​សេចក្តី​ទុក្ខ ។

កាល​ព្រះ​អង្គ​គង់នៅ​វត្ត​វេឡុ​វន​ទ្រង់​ប្រារឰ​ស​ដ្ឋី​កូដ​ប្រេត​ដែល​មាន​បាបកម្ម​ធ្ងន់​ព្រោះ​ផ្ទាត់​គ្រាប់​ក្រួស​ធ្វើឃាត​ព្រះ​បច្ចេកពុទ្ធ​ថា យាវ​ទេវ អន​ត្ថា​យ ញ​ត្តំ ពាល​ស្ស ជា​យតិ ហ​ន្តិ ពាល​ស្ស សុក្កំ​សំ មុ​ទ្ធ​ម​ស្ស វិ​បាត​យំ ។

ប្រែ​ថា ចំណេះវិជ្ជា​កើតឡើង​ដល់​បុគ្គល​ពាល គ្រាន់តែ​ដើម្បី​សេចក្តី​វិនាស​តែ​ប៉ុណ្ណោះ ចំណេះ វិជ្ជា​នោះ​រមែង​ញ៉ាំង​ក្បាល​គឺ​បញ្ញា​របស់​គេ​ឱ្យ​ធ្លាក់​ចុះ កម្ចាត់​បង់​នូវ​ចំណែក​នៃ​ធម៌​ស បាន​ដល់​កុសលធម៌​របស់​បុគ្គល​ពាល​នោះ​ឯង ។

កាល​ព្រះ​អង្គ​គង់នៅ​វត្ត​ជេតពន ទ្រង់​ប្រារឰ​កុណ្ឌល​កេ​សី​ថេរី​ដែល​មុន​នឹង​មក​បួស​បាន​យក​ចោរ​ធ្វើ​ជា​ប្តី​ថា យោ សហ​ស្សំ សហ​ស្សេន ស​ង្គា​មេ មា​នុ​សេ ជិ​នេ ឯក​ញ្ច ជេ​យ្យម​ត្តា​នំ ស វេ ស​ង្គា​ម​ជុ​ត្ត​មោ ។

ប្រែ​ថា បុគ្គល​ណា ដែល​ឈ្នះ​មនុស្ស​១​លាន​នាក់ នៅ​ក្នុង​សមរភូមិ បុគ្គល​នោះ​មិន​ឈ្មោះ​ថា​ជា អ្នក​ឈ្នះ​ដ៏​ប្រសើរ​ឡើយ ចំណែកឯ​បុគ្គល​ណា យកឈ្នះ​លើ​ខ្លួនឯង​តែ​ម្នាក់​បាន បុគ្គល​នោះ​ជា អ្នក​ដែល​ឈ្នះ​ដ៏​ប្រសើរ​បំផុត ក្នុង​សមរភូមិ ។