ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យ​ស្លន់ស្លោ និង​សន្លប់​ជាង​៤០​នាក់​ព្រោះតែ​បុរស​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ជាង​៤០​នាក់ និង​កម្មករ​២​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ចុង​ម៉ោង​ដែល​ដល់​ពេល​ត្រូវ​ឈប់​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​ទៅ​ហើយ​នោះ ។ ចំណែក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​បែប​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​តាម​កម្មករ​ភាគច្រើន​បាន​អះអាង​ចោទប្រកាន់​ទៅ​លើ​បុរស​ដែល​ជា​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ថា ជា​អ្នក​បង្ក ។ ដោយ​បុរស​នោះ​ខឹងសម្បា​កម្មករ​ក្រុម​ឡាញ​ទី​៧…

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ជាង​៤០​នាក់ និង​កម្មករ​២​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ចុង​ម៉ោង​ដែល​ដល់​ពេល​ត្រូវ​ឈប់​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​ទៅ​ហើយ​នោះ ។ ចំណែក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​បែប​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​តាម​កម្មករ​ភាគច្រើន​បាន​អះអាង​ចោទប្រកាន់​ទៅ​លើ​បុរស​ដែល​ជា​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ថា ជា​អ្នក​បង្ក ។

ដោយ​បុរស​នោះ​ខឹងសម្បា​កម្មករ​ក្រុម​ឡាញ​ទី​៧ ហើយ​បាន​ស្រែក​ឡូឡា​លាន់ឮ​ពេញ​អគារ​រោងចក្រ​ធ្វើ​ឲ្យ​កម្មការិនី​ម្នាក់​ភ័យ​តក់ស្លុត​រហូត​ដួល​សន្លប់ ភ្លាម​ៗ​នោះ​កម្មការិនី​ជា​ច្រើន​នាក់​ដែល​ធ្វើការ​ក្បែរ​នោះ​ឃើញ​បែប​នេះ មានការ​ជ្រួលច្របល់ ហើយ​ក៏​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​បែប​នេះ​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ហ្គ្រី​ន​មី​ដូ​វ ឌី​វេឡុ​ប​មេន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

កម្មករ​កម្មការិនី​ដែល​ដួល​សន្លប់​ទាំងនោះ​ត្រូវ​បាន​ក្រុម​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១២ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។ ចំណែក​រោងចក្រ​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន ព្រោះ​កម្មករ​កម្មការិនី​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​អស់ គ្មាន​អ្នកធ្វើការ​ឡើយ ។ កម្មករ​បាន​និយាយ​ថា ការ​ដួល​សន្លប់​ជា​បន្តបន្ទាប់​នេះ ផ្ដើម​ចេញពី​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ដោយនៅ​មុន​ពេល​កើតហេតុ ខណៈ​កម្មករ​ទាំងអស់​កំពុងធ្វើការ​ងារ​ញាប់ដៃ​ញាប់​ជើង ។ ស្រាប់តែ​បុរស​ជា​អ្នកបើកបរ​ភាសា​ចិន​ដែល​មានចិត្ត​ក្ដៅ និង​ស្រាល​ដូច​សំឡី​បាន​មាន​ទំនាស់​ជាមួយ​កម្មករ​ក្រុម​ឡាញ​ទី​៧ ។ ខណៈនោះ​បុរស​ខាងលើ​មិន​បាន​ដោះស្រាយ​តាម​សន្តិវិធី​នោះ​ទេ បែរជា​ស្រែក​ឡូឡា​ទៅ​តាម​កំហឹង​របស់​ខ្លួន បង្ក​សម្លេង​ខ្លាំង​ៗ​លាន់ឮ​ពេញ​ក្នុង​អគារ​រោងចក្រ​តែ​ម្ដង ។ បន្ទាប់​ពី​មានរឿង​បែប​នេះ​កើតឡើង​បាន​ធ្វើ​ឲ្យ​កម្មការិនី​ម្នាក់​ភិតភ័យ​រហូត ដួល​សន្លប់​ទាំង​កម្រោល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ជិត​ដល់​ម៉ោង​ចេញ​ហូប​បាយ​ថ្ងៃត្រង់​ទៅ​ហើយ និង​បាន​បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​យ៉ាង​ខ្លាំង ហើយ​កម្មការិនី​ផ្សេង​ៗ​ទៀត​ឃើញ​បែប​នេះ​មាន​អារម្មណ៍​តក់ស្លុត​តាម ក៏​បាន​ដួល​សន្លប់​ត​ៗ​គ្នា ។ ចំណែក​អ្នក​ដែល​មិន​ដួល​សន្លប់​បាន​នាំ​គ្នា​រត់​សម្រុក​ចេញ​ក្រៅ​ទាំង​សភាព​ស្លន់ស្លោ ហើយ​រោងចក្រ​ក៏​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ។

ចំណែក​ក្រុម​កម្មករ​ដែល​ដួល​សន្លប់​ត្រូវ​បាន​រថយន្ត​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ជា​ច្រើន​គ្រឿង​បាន​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​មិន​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ឡើយ ។ ដោយឡែក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍ និង​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​រោងចក្រ​នោះ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ដួល​សន្លប់​នេះ​ក្រៅពី​ការ​អះអាង​របស់​ក្រុម​កម្មករ​កម្មការិនី​ខាងលើ​នោះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ