ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរសុខៗផ្អៀង​ក្រឡាប់ផ្អើល​ពលរដ្ឋ​តាមផ្លូវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ម្នាងសិលា សង្ស័យ​ដឹក​លើ​ទម្ងន់ ពេល​ចុះ​ផ្លូវ​ចំណោត ធ្លាក់​ជង្ហុក​ក៏​ក្រឡាប់​តែ​ម្តង សំណាងល្អ​មិន​មាន​អ្នក​របួស ករណី​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨​នៅ​ចំណុច​ផ្លូវ​២០១១​កែង​ផ្លូវ​បេតុង​ខាងជើង​សាលារៀន​បឋម​សិក្សា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ម្នាងសិលា សង្ស័យ​ដឹក​លើ​ទម្ងន់ ពេល​ចុះ​ផ្លូវ​ចំណោត ធ្លាក់​ជង្ហុក​ក៏​ក្រឡាប់​តែ​ម្តង សំណាងល្អ​មិន​មាន​អ្នក​របួស ករណី​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨​នៅ​ចំណុច​ផ្លូវ​២០១១​កែង​ផ្លូវ​បេតុង​ខាងជើង​សាលារៀន​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ហ៊ុន​សែន សាមគ្គី ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែនសុខ​។

ប្រភព​នៅ​ក​ន្លែ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មាន​ដឹក​សន្លឹក​ម្នាងសិលា​ពេញ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៣៧៨៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​គេ​ប្រាប់​ពី​អត្តសញ្ញាណ​។

រថយន្ត​ខាងលើ​បាន​បើកបរ​មក​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​២០១១ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ព្យាយាម​បត់​ស្តាំ​មក​ផ្លូវ​បេតុង​វិញ ក៏បាន​ធ្លាក់​ជង្ហុក​ជិត​នោះ គាប់​ជួន​រថយន្ត​ដឹក​ធ្ងន់​ផង​ក៏​ផ្អៀង​ក្រឡាប់​តែ​ម្តង សំណាងល្អ​មិន​មាន​អ្នក​របួស​។

ក្រោយ​ហេតុការណ៍​នេះ​កើតឡើង សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​គោលដៅ​ខាងលើ​ជួយ​សំរួល​ចរាចរណ៍​ដើម្បី​កុំឱ្យ​កកស្ទះ ។

ដោយសារ​ការ​ក្រឡាប់​រថយន្ត​ខាងលើ​មិន​មាន​ប៉ះពាល់​អ្នកដំណើរ ទើប​សមត្ថកិច្ច​បានអោយ​ម្ចាស់​រើ​បន្ទះ​ម្នាងសិលា​ចេញ និង​រក​រថយន្ត​មក​ស្ទូច​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ