ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ស្នាដៃ​…​ខ្មោច !

5 ឆ្នាំ មុន

ឈ្មួញ​ដែល​ល្បី​កក្រើក​ជាងគេ​បច្ចុប្បន្ន​នេះ​…​បើ​តាម​ទស្សនៈ​នានា​របស់​មហាជន​គ្រប់​មជ្ឈដ្ឋាន​…មើលឃើញ​មាន​៣​ប្រភេទ​ធំ​ៗ ។ ៣​ប្រភេទ​នេះ​…​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​…​សម្បត្តិ​របស់​ជាតិ​របស់​រដ្ឋ​យ៉ាង​កក្រើក​…​មាន​រហូត​ដល់​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​…​គួរ​ឱ្យ​ភ័យ​ខ្លាច ព្រមទាំង​មិន​អាច​បំបាត់​បាន ។ ឈ្មួញ​៣​ប្រភេទ​គួរ​ឱ្យ​ខ្លាច​មាន ៖១-​ឈ្មួញ​ឈើ​…​តាំងពី​ឈើប្រណីត​អស់​ទៅ​…​ឈាន​ចូល​ឈើលេខ​១ លេខ​២ លេខ​៣…​កាប់​អារដឹក​ជញ្ជូន​ទៅ​ប្រទេស​ជិតខាង​…អត់​មានច្បាប់ អត់​មាន​ចំណូល​រដ្ឋ​…​ចូល​តែ​ហោប៉ៅ​មន្ត្រី​តូច​ធំ​មានអំណាច​…​ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​…ប៉ុន្តែ​លាភសក្ការៈ​នេះ​បំបាត់​មិនបាន…

ឈ្មួញ​ដែល​ល្បី​កក្រើក​ជាងគេ​បច្ចុប្បន្ន​នេះ​…​បើ​តាម​ទស្សនៈ​នានា​របស់​មហាជន​គ្រប់​មជ្ឈដ្ឋាន​…មើលឃើញ​មាន​៣​ប្រភេទ​ធំ​ៗ ។

៣​ប្រភេទ​នេះ​…​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​…​សម្បត្តិ​របស់​ជាតិ​របស់​រដ្ឋ​យ៉ាង​កក្រើក​…​មាន​រហូត​ដល់​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​…​គួរ​ឱ្យ​ភ័យ​ខ្លាច ព្រមទាំង​មិន​អាច​បំបាត់​បាន ។

ឈ្មួញ​៣​ប្រភេទ​គួរ​ឱ្យ​ខ្លាច​មាន ៖១-​ឈ្មួញ​ឈើ​…​តាំងពី​ឈើប្រណីត​អស់​ទៅ​…​ឈាន​ចូល​ឈើលេខ​១ លេខ​២ លេខ​៣…​កាប់​អារដឹក​ជញ្ជូន​ទៅ​ប្រទេស​ជិតខាង​…អត់​មានច្បាប់ អត់​មាន​ចំណូល​រដ្ឋ​…​ចូល​តែ​ហោប៉ៅ​មន្ត្រី​តូច​ធំ​មានអំណាច​…​ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​…ប៉ុន្តែ​លាភសក្ការៈ​នេះ​បំបាត់​មិនបាន ។

២-​ឈ្មួញ​អាចម៍ដី​…​ខេត្ត​នានា​ដែល​មាន​ភ្នំ​ដី​…​ភ្នំ​ថ្ម​លាយ​ដី ត្រូវ​ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​តាម​ចិត្ត​…​កាយ​ចង់​រលាយ​ភ្នំ​មួយ​ៗ…​ទោះបី​អត់​ច្បាប់ ឬ​មានច្បាប់​…​ក៏​មិន​នៅ​សល់ដែរ​…​។ អាជ្ញាធរ​ដែនដី​មិនមែន​មិនដឹង
ទេ​…​ប៉ុន្តែ​មាន​របស់​ពិសេស​ដែល​ធ្វើ​ឱ្យ​មិនដឹង​…​។ បើ​អត់​មាន​ភ្នំ​កាយ​ទេ​…ឈ្មួញ​ទិញ​ដីស្រែ​កាយ​រណ្តៅ​ជ្រៅ​រហូត​ដល់​ក្បាល​ប្រែ​ត​…​បង្កើត​បញ្ហា​បាក់​ដី​ជិតខាង​…​គ្មាន​អ្នក​ដោះស្រាយ​ទេ​…​តំបន់​ណា​ក៏​ដល់​ក្បាល​ប្រែ​ត​ដែរ​…​ក្តៅក្រហាយ​គ្រប់​ទិស​ទី ។

៣-​ឈ្មួញ​ត្រី​ទឹកសាប​…​កាន់តែ​សាហាវ និង​កាន់តែ​បំផ្លាញ​ធំ​គួរ​ឱ្យ​ខ្លាច ។ ស្រុក​ខ្មែរ​យើង​…​សម្បូរ​ណ៍​ណាស់​ត្រី​ទឹកសាប នេសាទ​បាន​ពី​ធម្មជាតិ​…​មួយ​ថ្ងៃ​ៗ​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​រាប់​តោន ។

នាំ​ចូល​មក​វិញ​ដូច​នាំ​មក​ពី​ប្រទេស​វៀតណាម​…​មួយ​ថ្ងៃ​ៗ​ត្រី​ទឹកសាប​រាប់​តោន​ដែរ​…​ប៉ុន្តែ​សុទ្ធតែ​ត្រី​ចិញ្ចឹម​…​។

ត្រី​ទឹកសាប​ដែល​នាំ​ចូល​ពី​ស្រុក​យួន​រាប់​តោន ដែល​ត្រូវប៉ាន់​ជាងគេ​គឺ​ត្រីងៀត ត្រី​ប្រា​…​មិនមែន​ត្រី​ធម្មជាតិ​ទេ សុទ្ធតែ​ដាក់​ថ្នាំ​រក្សា​សម្រស់ រក្សា​គុណភាព​…​ត្រីងៀត​ដាក់​ថ្នាំ​ខ្មោច​កុំឱ្យ​ស្អុយ​…​នាំ​ចូល​ឱ្យ​ខ្មែរ​លក់ដាច់​ណាស់​តាម​ជនបទ ។

ឆ្អឹង​មាន់​…​គ្រឿងក្នុង​សត្វ ។​ល​។ ដែល​ស្រុក​គេ​ច្រាស់ច្រំ​មិន​អស់​…​ប្រមូល​ដាក់​ថ្នាំ​ខ្មោច​កុំ​ឆាប់​ស្អុយ​…​ត្រូវប៉ាន់​ឈ្មួញ​ខ្មែរ​នាំ​ចូល​រាប់​តោន​ប្រចាំ​ថ្ងៃ​…​ឱ្យ​ខ្មែរ​គ្នា​ឯង​ជួយ​បរិភោគ​…​ជួយ​ច្រាស់ច្រំ​ឆាប់​ស្លាប់ ។

ឈ្មួញ​៣​ម៉ាក​ខាងលើ​នេះ​…​ត្រូវប៉ាន់​ណាស់​ជាមួយ​មន្ត្រី​…​។ ប៉ុន្តែ​យូរ​ៗ​ចាប់​ម្តង​យក​ស្នាដៃ​ខ្មោច​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ