ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ញ៉ាំ ​«​តែ​ចេក​» ​ជា​ប្រចាំ រឿង​អស្ចារ្យ​នឹង​កើតឡើង

5 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បាន​ហើយ​ថា​ការ​បន្ថែម​ផ្លែ​ចេក​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាងណា​ចំពោះ​ទាំង​សុខភាព​រាង​កាយ និង​សម្រស់ ។ ផ្លែ​ឈើ​ត្រូពិច​នេះ គឺ​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ទល់លាមក ក៏​ដូច​ជា​កាត់​បន្ថយ​សម្ពាធ​ឈាម បង្ការ​ជំងឺលើសឈាម ។ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ប្រសិនបើ​អ្នក​យក​ផ្លែ​ចេក​ទៅ​ធ្វើ​ជា​តែ នោះ​វា​នឹង​ប្រែជា​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​កាន់តែ​ប្រសើរ​ថែម​ទៀត​ចំពោះ​សុខភាព…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បាន​ហើយ​ថា​ការ​បន្ថែម​ផ្លែ​ចេក​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាងណា​ចំពោះ​ទាំង​សុខភាព​រាង​កាយ និង​សម្រស់ ។ ផ្លែ​ឈើ​ត្រូពិច​នេះ គឺ​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ទល់លាមក ក៏​ដូច​ជា​កាត់​បន្ថយ​សម្ពាធ​ឈាម បង្ការ​ជំងឺលើសឈាម ។

មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ប្រសិនបើ​អ្នក​យក​ផ្លែ​ចេក​ទៅ​ធ្វើ​ជា​តែ នោះ​វា​នឹង​ប្រែជា​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​កាន់តែ​ប្រសើរ​ថែម​ទៀត​ចំពោះ​សុខភាព ។ វិធី ងាយ​ៗ​ក្នុង​ការ​ធ្វើ​តែ​ចេក និង​អត្ថប្រយោជន៍​ដ៏​មិន​គួរ​ឲ្យ​ជឿ​នៃ​តែ​នេះ​លើ​រាង​កាយ ៖

១– អ្វី​ដែល​អ្នក​ត្រូវការ ៖ ចេក​ធម្មជាតិ​១​ផ្លែ ទំហំ​ល្មម​, ទឹក​ធម្មតា​៦ ពែង និង​ទឹកឃ្មុំ ។

២–​របៀប​ធ្វើ ៖ ជាដំបូង​លាង​ផ្លែ​ចេក​ឲ្យ​ស្អាត​សិន និង​កាត់​ផ្នែក​ខាង​ចុង​នៃ​ចេក​ចោល​។ បន្ទាប់​មក​ដាក់​ដាំទឹ​ក​៦​ពែង​ក្នុង​ឆ្នាំង​ដល់​ពុះ​។ នៅ​ពេល​ទឹក​ចាប់ផ្ដើម​ពុះ ចូរ​ដាក់​ចេក​ចូល ។ ទុក​រម្ងាស់​ចេក​ក្នុង​ទឹក​ប្រហែល​១០​នាទី​សឹម​ពន្លត់ភ្លើង​ចង្ក្រាន ។ ទុក​ឲ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​ស្រង​យក​ចេក​ចេញ រួម​បន្ថែម​ទឹកឃ្មុំ​ចូល​ដើម្បី​បង្កើន​រសជាតិ​ជា​ការ​ស្រេច ។

អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​តែ​ចេក ៖

១.​ជួយ​ឲ្យ​គេង​លក់​បាន​ស្រួល ៖ ត្រឹមតែ​១ ពែង នៃ​តែ​ចេក​នៅ​ពេល​ចូល​គេង គឺ​អាច​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​បាន​យ៉ាង​ប្រសើរ ។ តែ​ចេក​មាន​ប្រសិទ្ធិ​ភាព​ហាក់ដូចជា​ថ្នាំ​គេង​លក់​អ ប៉ុន្តែ​វា​មិន​ផ្ដល់​ផល​ប៉ះពាល់​អ្វី​ចំពោះ​សុខភាព​ដូច​ថ្នាំ​ឡើយ ។

២.​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ៖ តើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​កំពុង​កើត​ជំងឺលើ​សឈាម​មែន​ទេ? ចូរ​ទទួលទាន​តែ​ចេក​ជា​ប្រចាំ ក៏​ព្រោះតែ​នេះ​មាន​ផ្ទុក​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា បើ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​នឹង​ទទួលទាន​តែ​ចេក​បន្ថែម ។

៣. សម្រួលការ​រំលាយ​អាហារ ៖ គ្រាន់តែ​ទទួលទាន​តែ​ចេក​១​ពែង​ភ្លាម ក្រោយ​ញុ​ាំ​អាហារ​រួច គឺ​អាច​ជួយ​បង្កើន​ដំណើរ​នៃ​ការ​រំលាយ​អាហារ​គួរ​ឲ្យ​កត់សម្គាល់ ។ តែ​ចេក​ជួយ​ឲ្យ​រាង​កាយ​រំលាយ​អាហារ​បាន​ងាយ​ជាង​មុន ហើយ​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​អាហារ​បាន​កាន់តែ​ច្រើន ។ លើស​ពី​នេះ​ទៅ​ទៀត តែ​ចេក ក៏​ទប់ស្កាត់​បញ្ហា​នៃ​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​បាន​ដែរ​។

៤.​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ៖ តែ​ចេក​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ផង​ដែរ ហើយ​នេះ​ជា​​ហេតុផល​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​តែ​ចេក​១​ពែង​ជា​ប្រចាំ ដើម្បី​រក្សា​បាន​នូវ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ប្រសើរ​ឡើង ។ អ្នក​នឹង​សម្គាល់​ឃើញ​លទ្ធផល ជា​ពិសេស​អំឡុង​ពេល​រដូវ​នៃ​ជំងឺ​ផ្ដាសាយ ឬ​រដូវ​ត្រជាក់​ចូល​មក​ដល់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ