ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេបត្របាក់​​ផ្ទះ​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ​របស់​ថៅកែ​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ​របស់​ថៅកែ​ជនជាតិ​ចិន​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​របស់​មាន​តម្លៃ​ជា​ច្រើន តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ នៅផ្ទះ​លេខ​៣៣D ផ្លូវ​១២៥ កែង​នឹង​ផ្លូវ​២៣២ ភូមិ​១១…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ​របស់​ថៅកែ​ជនជាតិ​ចិន​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​របស់​មាន​តម្លៃ​ជា​ច្រើន តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ នៅផ្ទះ​លេខ​៣៣D ផ្លូវ​១២៥ កែង​នឹង​ផ្លូវ​២៣២ ភូមិ​១១ ក្រុម​៧៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។

ម្ចាស់ផ្ទះ​ឈ្មោះ​ប៉ា​ង ល័​ក្ស​ហាវ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​លក់​គ្រឿង​សមុទ្រ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ មាន សន្តិសុខ​ម្នាក់​ដែល​ប្រចាំការ​ក្បែរ​ផ្ទះ​កើតហេតុ ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​២១​ម៉ែត្រ បានឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​ក្នុងផ្ទះ​កន្លែង​ក្លា​ស្សេ​គ្រឿង​សមុទ្រ ព្រមទាំង​មាន​អណ្ដាតភ្លើង​ចេញ​មក​យ៉ាង​សន្ធោសន្ធៅ​ផង​ដែរ ។

ពេល​នោះ​សន្តិសុខ​ដែល​ឃើញ​ហេតុការណ៍​នោះ​បាន​ទាញ​ដំបង​មក​គោះ​ទ្វារ​ម្ចាស់ផ្ទះ​កើតហេតុ និង​អ្នក​រស់នៅ​ជាប់​ផ្ទះ​កើតហេតុ​ដើម្បី​ដាស់​អោយ​ដឹងខ្លួន ហើយ​មនុស្ស​នៅ​ក្នុងផ្ទះ​កើតហេតុ​បាន​រត់​ចេញពីផ្ទះ​ទាំង​ស្ថានភាព​ភ័យ​ស្លន់ស្លោ និង​ជួយ​គ្នា​អន្តរាគមន៍​ពន្លត់ ។

ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​ទាញ​ទុយោ​ទឹក​តាម​ផ្ទះ​បាញ់​ដែរ តែ​មិន​អាច​គ្រប់គ្រង​ស្ថាន​ការ​ណ៏​បាន ក៏​ទាក់ទង​ទៅ​អាជ្ញាធរ​មូល​ដ្ថា​ន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ដោយ​ស្ថានការណ៍​ភ្លើង​ឆេះ​ខ្លាំង កម្លាំង​ជំនាញ​អន្តរាគមន៍ និង​ពន្លត់​អគ្គិភ័យ​បាន​ដុតដៃដុតជើង​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១២​គ្រឿង ប្រើ​រយៈពេល​អស់​១​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។

ក្នុង​ហេតុការណ៍​ឆាបឆេះ​នេះ​ដែរ ជំហាន​ដំបូង​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថា​អាច​មក​ពី​បញ្ហា​ឆ្លង​ចរន្ត​អគ្គី​ស​នី​នៅ​កន្លែង​រក្សា​ទុក​គ្រឿង​សមុទ្រ ទើប​បង្ក​អោយ​មាន​ជា​អណ្តាតភ្លើង​ឆេះរាលដាល​ឡើង​បែប​នេះ​។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រួម​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Alphard ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AZ-១៦៦៦ រង​ការ ខូចខាត​ទាំងស្រុង ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក និង​របស់របរ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​នៅ​ក្នុងផ្ទះ​ត្រូវ​រង​ការ​ខូចខាត តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ