ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ឬ​បែប​ណា?​ រឿង​ទិញ​ត​ពី​អ្នក​ជាប់​គុក​ព្រៃ​ស…ព្រោះស្តាប់​ដូចជា​ងាយ​ពេក​​​ហើយ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​ដែល​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​​ផង និង​ជា​អ្នក​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ផង បាន​មាន​ទំនាក់​ទំនងជា​សម្ងាត់​ជាមួយ​ទណ្ឌិត​ម្នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនា គារ​ព្រៃ​.សយ៉ាង​ជិត​ស្និទ្ធ​ ទាំង​ការ​រកស៊ី​ជួញដូរ​អាវុធ និង​គ្រឿងញៀនទ្រង់ទ្រាយ​ធំ​ជាមួយ​គ្នា ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​ដែល​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​​ផង និង​ជា​អ្នក​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ផង បាន​មាន​ទំនាក់​ទំនងជា​សម្ងាត់​ជាមួយ​ទណ្ឌិត​ម្នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនា
គារ​ព្រៃ​.សយ៉ាង​ជិត​ស្និទ្ធ​ ទាំង​ការ​រកស៊ី​ជួញដូរ​អាវុធ និង​គ្រឿងញៀនទ្រង់ទ្រាយ​ធំ​ជាមួយ​គ្នា ។

ប៉ុន្តែ​ទីបំផុត​ ជន​នេះ​និង​បក្សពួកត្រូវ​នគរបាល​ចាប់ខ្លួន​​បាន​ទើប​សារភាព​ថា «​ខ្លួន​បាន​ទិញ​កាំភ្លើង​ទំនើប​១​ដើមតម្លៃ​២០០០​​​​ដុល្លារ រួម​និង​ថ្នាំ​ញៀន​ម្ដង​ៗ១​គីឡូក្រាម​ ពី​ទណ្ឌិត​ម្នាក់​ឈ្មោះ ល័​ក្ខ អាយុ​ប្រហែល​២៨​ឆ្នាំ ដែល​កំពុង​ជាប់គុក​ព្រៃ​.ស តា​មរយៈ​ទូរស័ព្ទ ។

ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពន់ពេក តាម​រយៈ​ការ​សារភាព​នេះ ​ដែល​មាន​ទាក់ទង​ទៅ​នឹង​អ្នកទោស​ដែល​កំពុង​ជាប់គុក​ព្រៃ​ស​នោះ ។ ជន​នេះ​សារភាព​ទៀត​ថា ពេល​ទូរស័ព្ទ​ទៅ​ទិញ​ម្តង​ៗ​ឈ្មោះ ល័​ក្ខ បាន​តម្រូវ​ឲ្យ​វេរ​លុយ​តាម​វី​ង​ជា​មុន ទើបបាន​ប្រាប់​ឲ្យ​ខ្លួន​ទៅ​យក​ទំនិញ ដែល​កប់​ដី​ទុក​នៅ​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ។

តាម​រយៈ​ការ​សារភាព​នេះ​បាន​បង្ហាញ​ថា មេខ្លោង​ឈ្មោះ ល័​ក្ខ ដែល​ជាប់គុក​នោះ​មាន​ដៃជើង​ប៉ុន្មាន​នាក់​នោះ​ទេ ។ តាម​មន្ត្រី​ប៉ូលិស​បាន​ចោទ​ថា ជនសង្ស័យ​រូប​នេះ​ ជិះ​ម៉ូតូ​កាន់​កាំភ្លើង​គ្រវី​ឌឺ​ដាក់​នគរបាល​ធ្លាប់​បាញ់​តបត​ដៃ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​ធ្វើ​ឲ្យ​នគរបាល​បះសក់​ដោយសារ​ពួក​គេ​ទៀត​ផង ។ ប៉ុន្តែ​មក​ត្រូវ​អស់លក្ខណ៍ ក្រោម​កណ្ដាប់ដៃ​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យ​ខាងលើ ​រួម​និង​បក្សពួក​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ និង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​ស្រុក​អង្គស្នួល រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ម្កាក់ បាន​ចាប់ខ្លួន​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ​នៅ​ចំណុច​ក្នុងភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ក្នុង​ខណៈ​ពេល​ដែល​ជន​នេះ ​ត្រៀម​ចេញ​ធ្វើ​សកម្ម​ភាព​ប្លន់​។ មន្ត្រី​ប៉ូលិស​ថា ជន​នេះ​ក៏​មាន​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល​ផង​ដែរ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​២​នាក់​ម្នាក់​ឈ្មោះ កែវ ក្រូច អាយុ​៣១​ឆ្នាំ មុខ​របរ​ជួញដូរ​គ្រឿងញៀន និង​ប្លន់ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ហើយ​ជន​នេះ​មាន​ដីកាចាប់ខ្លួន​លេខ​៖០១០ ដ​.​ក​.​ប​.​ច ខ​/១៧ ចុះ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៨ ពី​បទ​៖ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចេញ​ដោយ​លោក ចៅក្រម​គឹ​ម ម៉េ​ង ។ ឯ​ម្នាក់​ទៀត​ឈ្មោះ សយ យ៉ា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា និង​ម្នាក់​ទៀត​ដែល​គេចខ្លួន​រួច​ឈ្មោះ សយ ម៉ៅ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែរ ។

ក្រោយ​ចាប់ខ្លួន នគរបាល​បាន​ដកហូត​កាំភ្លើងខ្លី​ទំនើប​ម៉ាក CF98-9 លេខ​៖ 004980 07236,​គ្រាប់​ចំនួន​២០​គ្រាប់​, សំបក​គ្រាប់​កាំភ្លើងខ្លី​១​គ្រាប់ អាវុធ​ច្នៃ​បាញ់​គ្រាប់​កាំ​កង់​២​ដើម​, ជញ្ជីង​ថ្លឹង ថ្នាំ​ញៀន​១​គ្រឿង​, ថ្នាំ​ញៀន​៣​កញ្ចប់​ធំ​, ឯកសណ្ឋាន​យោធា​ប៉ា​រ៉ា​១​កំ​ប្លេ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ឈ្មោះ កែវ ក្រូច បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ជា​ម្ចាស់​កាំភ្លើងខ្លី​និង​ថ្នាំ​ញៀន​ដោយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ល័​ក្ខ ដែល​ជា​ទណ្ឌិត​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ។ ការ​ទិញ​នេះ​គឺ​តាម​រយៈ​ទូរស័ព្ទ និង​មិន​ដែល​បាន​ជួប​ផ្ទាល់​ទេ គឺ​ឲ្យ​តែ​ខ្លួន​ចង់​ទិញ​ពេល​ណា​បាន​ពេល​នោះ និយាយ​រួម​នៅ​ក្រោយ​ពេល​វេរ​លុយ​ឱ្យ​មុន​រួច គឺ​បាន​ទំនិញ​ហើយ ។

ជនសង្ស័យ​រូប​នោះ​បាន​បញ្ជាក់​ថា កាំភ្លើងខ្លី​ម៉ាក CF98-9 មួយ​ដើម​នោះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ល័​ក្ខ​កាល​ពីដើម​ខែសីហា ឆ្នាំ​២០១៨​ក្នុង​តម្លៃ​២០០០​ដុល្លារ ដោយ​កាល​ណោះ​ខ្លួន​បាន​ទូរស័ព្ទ​ទាក់ទង​ជន​នេះ ។ បន្ទាប់​​ពី​ចរចា​តម្លៃ​ត្រូវ​គ្នា និង​វេរ​លុយ​ទៅ​ឲ្យ​មុន​រួច​ហើយ ឈ្មោះ ល័​ក្ខ បាន​ប្រាប់​ឲ្យ​ខ្លួន​ទៅ​យក​កាំភ្លើងខ្លី​នោះ​ដែល​កប់​ដី​នៅ​ក្នុង​ព្រៃ តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​អ្នកលក់​បាន​ប្រាប់​ពី​ទីតាំង​និង​សញ្ញា​សម្គាល់​ច្បាស់លាស់​ទៀត​ផង ។

លុះ​ពេល​ទៅ​ដល់​ខ្លួន​បាន​គាស់​យក​កាំភ្លើង​ចេញ​មក​ប្រើប្រាស់​បាន​ដូច​បំណង ។ ចំណែក​គ្រឿងញៀន​ក៏​ដូច​គ្នា​ដែរ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ល័​ក្ខ តាម​រយៈ​ទូរស័ព្ទ​ម្ដង​ៗ១​គីឡូក្រាម ។ ដោយ​ឈ្មោះ ល័​ក្ខ បាន​ឲ្យ​ទៅ​កាយ​យក​ចេញពី​ក្នុង​ដី​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​នោះ​ដែរ ហើយ​ខ្លួន​មិន​បានដឹង​ថា​បក្សពួក​ឈ្មោះ​ល័​ក្ខ​ដែល​យក​កាំភ្លើង​និង​ថ្នាំ​ញៀន​ទៅ​កប់​សម្រាប់​លក់​ឲ្យ​ខ្លួន​នោះ ជា​នរណា​ឡើយ ប៉ុន្តែ​ដូច​ជា​របស់​ទិព្វ​អុ​ី​ចឹ​ង ឲ្យ​តែ​ចង់​កុម្ម៉ង់​ទិញ​ពេល​ណា​បាន​ពេល​នោះ​ឲ្យ​តែ​វេរ​លុយ​ទៅ​ឲ្យ​មុន ។

ជនសង្ស័យ​ខាងលើ​បាន​បន្ត​ទៀត​ថា ខ្លួន​លក់​គ្រឿងញៀន​១​គីឡូក្រាម ត្រឹមតែ​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​អស់​ហើយ ក៏​បាន​ខ​ល​ទៅ​រក​ឈ្មោះ​ល័​ក្ខ នៅ​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​យក​មក​លក់​បន្ត​ទៀត ។ មិនតែប៉ុណ្ណោះ​កន្លង​មក​ខ្លួន​បាន​យ​កាំភ្លើងខ្លី​១​ដើម​នោះ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រូស​១​គ្រឿង​ពី​អ្នកដំណើរ​តាម​ផ្លូវ​ក្នុងភូមិ​ស្ដុក​ឆ្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​បាន​សម្រេច និង​ធ្លាប់​បាន​បាញ់​តដៃ​គ្នា​ជាមួយ​នគរបាល​ស្រុក​ឧដុង្គ​ថែម​ទៀត​ផង ។

ទោះបីជា​បែប​នេះ​ក្តី នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​មិនមែន​ទើប​ប្លន់​បាន​សម្រេច​១​លើក​នេះ​ទេ គឺ​រាប់​មិន​អស់​ទៅ​ហើយ​។ នគរបាល​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​បាន​កំណត់​មុខសញ្ញា​យ៉ាង​ច្បាស់ ព្រោះ​ជន​នេះ​ធ្លាប់​ជិះ​ម៉ូតូ​កាន់​កាំភ្លើងខ្លី​គ្រវី​ដាក់​នគរបាល និង​បាញ់​ចំនួន​៤​គ្រាប់​តដៃ​រំដោះខ្លួន នៅ​ពេល​នគរបាល​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប ។

ទាក់ទិន​នឹង​ការ​សារភាព​របស់​ជនសង្ស័យ​នេះ មិន​ទាន់​មានការ​បំភ្លឺ​ផ្លូវការ​ណាមួយ​ថា ​ជា​ការ​ពិត​ឬ​បែប​ណា​នោះ​ទេ រឿង​ទិញ​ត​ពី​អ្នក​ជាប់​ពន្ធនាគារ​ព្រៃ​ស ព្រោះ​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ទូរស័ព្ទទៅ​អ្នក​ជាប់គុក​ វា​ហាក់ដូចជា​ងាយ​ពេក​​ហើយ ៕ ​

អត្ថបទសរសេរ ដោយ