ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស៖ «ឪពុក​របស់ខ្ញុំ​មិន​សង្ឃឹមថា ​មាន​អាយុជីវិត​បន្ត​ទៀត​​ឡើយ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ ដែល​លោក​ព្រឹទ្ធាចារ្យភារ​ម្យ​វោហារ​ ប្រាជ្ញ ឈួ​ន អធិរាជ​ចា​បុ​ី​ដង​វែង​ដ៏​ល្បីល្បាញ​ នៅ​តែ​មិន​ទាន់​ដឹងខ្លួន​នោះ​ទេ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រោម​ការ​ពិនិត្យ…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ ដែល​លោក​ព្រឹទ្ធាចារ្យភារ​ម្យ​វោហារ​ ប្រាជ្ញ ឈួ​ន អធិរាជ​ចា​បុ​ី​ដង​វែង​ដ៏​ល្បីល្បាញ​ នៅ​តែ​មិន​ទាន់​ដឹងខ្លួន​នោះ​ទេ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រោម​ការ​ពិនិត្យ ​និង​តាមដាន​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ។ លោក​ព្រឹទ្ធាចារ្យ​ភារ​ម្យ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​វិ​ចិ្ឆ​កា ខណៈ​ដែល​លោកតា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។

លោក ប្រាជ្ញ ឆាត កូនប្រុស​បង្កើត​លោក​ព្រឹទ្ធាចារ្យ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា បច្ចុប្បន្ន​ឪពុក​របស់​លោក​មាន​វ័យ​៨៣​ឆ្នាំ ។ លោក​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ​ណាស់​ដែរ ដោយឡែក​ នៅ​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា លោកឪពុក​មាន​អាការ​ចុក​ទ្រូង​ជា​ខ្លាំង​ ធ្វើ​ឲ្យ​គាត់​បាត់​មាត់​បាត់​ក ។ លុះ​ព្រឹក​ថ្ងៃ​ទី​៦ ខែ វិច្ឆិកា ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​មន្ទីរ​សុខភាព​បង្អែក​ខេត្ត ។ ក្រោយ​ពី​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតា កែវ​ឃើញ​ថា អាការ​ជំងឺ​របស់​លោកឪពុក​មិន​ថមថយ ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​សម្រេច​បញ្ជូន​គាត់​ទៅ​មន្ទីរ ពេទ្យ​កាល់​មែ​៉​ត​នា​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា​តែ​ម្តង ។

វេជ្ជបណ្ឌិត​ប្រចាំការ​នៅ​អគារ​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​មាន​ប្រសាសន៍​ថា ស្ថានភាព​ជំងឺ​របស់​លោក​ព្រឹទ្ធាចារ្យ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ​ដោយសារ​រហូត​មក​ដល់​ពេល នេះ លោក​មិន​ទាន់​ដឹងខ្លួន​ ហើយ​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បាន​ខិតខំ​ប្រើ​បច្ចេកទេស​ធ្វើ​យ៉ាងណា​ ឲ្យ​គាត់​ដឹងខ្លួន អាច​កម្រើក​ដៃជើង​បាន តែ​លទ្ធផល​បណ្តោះអាសន្ន​គឺ​សូន្យ ទោះជា​យ៉ាងណា​ក្រុម​គ្រូពេទ្យ​នឹង​បន្ត​ការ​តាមដាន​ទៅ​មុខ​ទៀត ។ លោក​ព្រឹទ្ធាចារ្យ​ភារ​ម្យ​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គឺ​បញ្ហា​សួត​តែ​ម្តង និង​មាន​ជំងឺ​ផ្សេង​ៗ​ច្រើន​មុខ​ទៀត​ផង​ដែរ ។

កូនប្រុស​លោក​ព្រឹទ្ធាចារ្យ​បាន​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ឪពុក​របស់ខ្ញុំ​មិន​សង្ឃឹមថា ​មាន​អាយុជីវិត​បន្ត​ទៀត​ឡើយ ដោយសារ​តែ​គាត់​ខ្សោយ អាយុ​គាត់​ច្រើន ជំងឺ​សួត​ពេល​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជា​ខ្លាំង ហើយ​កាលពី​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ក្រុម​គ្រូពេទ្យ​បាន​ប្រើ​ជំនាញ​ធ្វើការ​បូម​យក​ស្លេះ​ក្នុង​សួត ដើម្បី​យក​ទៅ​ពិនិត្យ​តែ​មិន​អាច​អនុវត្ត​បាន ។ ពេល​នេះ​បើសិន​ដកខ្យល់​អុក​សុ​ី​ហ្សែ​ន​ចេញ គឺ​ឪពុក​ខ្ញុំ​គ្មាន​ខ្យល់​ដក​តែ​ម្តង ។ ពេល​នេះ​ឪពុក​ខ្ញុំ​មិន​អាច​កម្រើក​ដៃជើង​បាន​ឡើយ ហើយ​គាត់​ពឹង​ទៅ​លើ​ខ្យល់​អុក​សុ​ី​ហ្សែ​ន​តែ​បុ​៉​ណ្ណោះ ។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​គ្រូពេទ្យ ។

លោក​ប្រាជ្ញ ឆាត បាន​បញ្ជាក់​ថា ពេល​ណា​ឪពុក​ខ្ញុំ​អាច​ដកដង្ហើម​ខ្លួនឯង​បាន និង​កម្រើក​ដៃជើង​នោះ​ទើប​មាន​ក្តី​សង្ឃឹម តែ​ទោះជា​យ៉ាងណា​ក្រុម​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ក្នុង​ការ​តាមដាន​ពី​ស្ថានភាព​ជំងឺ​ឪពុក​ខ្ញុំ​ផង​ដែរ លោក​និង​ក្រុម​គ្រួសារ​គ្មាន​អ្វី​ក្រៅពី​លើក​ម្រាមដៃ​ដប់​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​អគារ​វះកាត់​ប្រព័ន្ធ​ប្រាសាទ និង​លោក​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​តែងតែ​ជួយ​សង្គ្រោះ​និង​ព្យាបាល​ជំងឺ​ដល់​ឪពុក​របស់ខ្ញុំ ។

លោក​ប្រាជ្ញ ឆាត បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា​ស្ថានភាព​ជំងឺ​របស់​ឪពុក​លោក​ស្ថិត​នៅ​សភាព​ធ្ងន់ធ្ងរ​ដដែល មិន​មាន​កម្រើក​ដៃ ជើង​នោះ​ទេ ហើយ​នៅ​តែ​បន្ត​ដាក់​ខ្យល់​អុក​សុ​ី​ហ្សែ​ន​ដដែល ។ កូនប្រុស​លោក​ព្រឹទ្ធាចារ្យ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន បាន​បញ្ជាក់​ថា ពេល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហុ​៊​ន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់តាំង​ឲ្យ​តំណាង​កាកបាទ​ក្រហម​កម្ពុជា នាំ​យក​ថវិកា​ចំនួន​៥​លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ជូន​លោកឪពុក ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​,​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ឧបត្ថម្ភ​ចំនួន​១០០០​ដុល្លារ​,​លោក ចាន់ សា​រុន តំណាងរាស្ត្រ​ខេត្តតាកែវ ឧបត្ថម្ភ​៥០​មុ​ឺ​ន​រៀល​,​អ្នកស្រី ច​ន ច័ន្ទ​លក្ខណា ប្រធាន​សិល្បៈករ​កម្ពុជា​ឧបត្ថម្ភ​២០០​ដុល្លារ និង​ក្រសួង​វប្បធម៌​ចំនួន​១​លាន​រៀល ។

គួរ​រំលឹក​ថា លោកតា​ភារ​ម្យ​ប្រាជ្ញ ឈួ​ន ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ជា​អ្នកចម្រៀង​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ទស្ស​វត្ស​ទី​៨០​មក ហើយ​លោកតា​ត្រូវ​បាន​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ និង​អង្គការ​យូ​នី​ស្កូ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ចាត់ទុកជា​សម្បត្តិ​បេ​តិក​ភ​ណ្ឌ័​មនុស្ស​រស់​របស់​កម្ពុជា​។ នៅ​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពាក់​មេដាយ​កិត្តិយស​«​មុនី​សារ​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​» ដល់​លោកតា​ប្រាជ្ញ ឈួ​ន នៅ​វិមាន​សន្តិភាព ។

ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​ព្រឹទ្ធាចារ្យ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន​នេះ​គឺ​ដើម្បី​ផ្តល់​នូវ​ការ​តបស្នង​ចំពោះ​ស្នាដៃ​របស់​លោក​ជា​មរតក​មនុស្ស​រស់​ដែល​បាន​ប្រឹងប្រែង​លើក​ស្ទួយ​សិល្បៈ​ចាប៉ី​ដង​វែង រួម​និង​សិល្បៈ​ដទៃ​ទៀត ។ ក្រៅពី​ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​«​មុនី​សារ​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​»​ហើយ​នោះ​រាជរដ្ឋាភិបាល ក៏​បាន​ផ្តល់​ឋានៈ​ជូន​លោក​ព្រឹទ្ធាចារ្យ​ភារ​ម្យ ស្មើនឹង​ថ្នាក់​អគ្គនាយក ដែល​អាច​ទទួល​បាន​ប្រាក់ខែ​ពី​រាជរដ្ឋា​ភិបាល​ដូច​មន្ត្រីរាជការ​ទូទៅ​ផង​ដែរ ។

សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ផង​ដែរ អំពី​ប្រវត្តិ​ដែល​ជួប​លោក​ព្រឹ​ទ្ឋា​ចា​រ្យ​កាលពី​ឆ្នាំ​១៩៨២ នៅ​ខេត្តកំពត ជាមួយ​សិល្បករ សិល្ប​ការិនី ព្រមទាំង​លោកតា​ប្រាជ្ញ ឈួ​ន គឺជា​ភ័ព្វសំណាង​ខ្លាំង​ណាស់ ដែល​យើង​បាន​ចេញ​ផុត​រួច​ពី​ស្ថានភាព​ដ៏​លំបាកលំបិន​នៃ​របប​ប៉ុ​ល​ពត ។ ស្នាម​អនុស្សាវរីយ៍​មួយ​ផង​ដែរ គឺ​លោក​ព្រឹទ្ធាចារ្យ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន ក៏​បាន​ទទួល​ផ្ទះ​មួយ​ល្វែង​ពី​សំណាក់​លោក​រដ្ឋមន្ត្រី ខៀវ កញា​រី​ទ្ធ ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ