ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​កៅ្ត​សម្តេច​តេ​ជោ ៖ ១០០០​ឆ្នាំ​ទៀត​ក៏​គ្មាន​ទោស​លើកលែង​ដល់​លោក កឹ​ម សុខា ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​សារ​នយោបាយ​យ៉ាង​មុត​ស្រួច​មួយ​របស់​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច​ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ ទៅ​កាន់​អតីត​មេ​បក្ស​ប្រឆាំង​គឺ​លោក សម រ​ង្ស៊ី ដែល​ចង់​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ក្នុងផ្ទះ…

រាជធានី​ភ្នំពេញ ៖ ជា​សារ​នយោបាយ​យ៉ាង​មុត​ស្រួច​មួយ​របស់​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច​ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ ទៅ​កាន់​អតីត​មេ​បក្ស​ប្រឆាំង​គឺ​លោក សម រ​ង្ស៊ី ដែល​ចង់​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ក្នុងផ្ទះ គឺ​១០០០​ឆ្នាំ​ទៀត​ក៏​គ្មាន​ទោស​សម្រាប់​លើកលែង​ដែរ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​នេះ ដែល​ជា​សារ​មួយ ប្រាប់​ទៅ​លោក សម រ​ង្ស៊ី ដែល​អះអាង​ថា នឹង​មានការ​ដោះ​លែង​លោក កឹ​ម សុខា ចន្លោះ​ពី​ខែធ្នូ រហូត​ដល់​ដើមខែ​មីនា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា ថ្ងៃនេះ​ខ្ញុំ​បានឃើញ​វី​ដេ​អូ​មួយ​ដែល​គេ​បាន បង្ហោះ​តាម YouTube អំពី​ជនពាល សម រ​ង្ស៊ី ដែល​បាន​សរសេរ​ក្នុង Facebook បបួល​ខ្ញុំ​ភ្នាល់ អំពី​ការ​ដោះ​លែង កឹ​ម សុខា ។ អប​ដោយ​វី​ឌី​អូ​ឃ្លី​ប​ដែល​មាន​ចំណងជើង «​សម រ​ង្ស៊ី​ត្រូវ​រៀន​ស្តាប់​សំដី​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ច្បាស់​» នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​បកស្រាយ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នេះ គឺ​បាន​បង្ហាញ​នូវ​ហេតុផល​ត្រឹមត្រូវ​ខាង​ផ្លូវច្បាប់ ដែល​ខ្ញុំ​បាន​និយាយ​ទាក់ទង​ជាមួយ​ដែន​សមត្ថកិច្ច​របស់​នាយក​រដ្ឋមន្ត្រី ដែល​គ្មាន​ចំណុច​ណាមួយ​បំពាន​ដល់​សមត្ថកិច្ច​របស់​តុលាការ​ទាល់តែ​សោះ ។

នាយក​រដ្ឋមន្ត្រី​ពុំ​មាន​សិទ្ធ​ស្នើ​សុំ​លើកលែងទោស​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​កាត់ទោស ឬ​សាលក្រម​មិន​ទាន់​ចូល​ស្ថាពរ​នោះ​ទេ (​ទោះ​សេះ​ដុះ​ស្នែង​ក៏​មិនកើត​ឡើង​ទេ​) ។ សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា «​យោង​តាម​ច្បាប់​ជា​ធរមាន​ទោះ​១០០០​ឆ្នាំ​ទៀត ក៏​មិន​អាច​កើត​បាន​ដែរ សម្រាប់​ការ​លើកលែងទោស​ឲ្យ​អ្នក​ដែល​មិន​មានទោស ឬ​តុលាការ​មិន​ទាន់​កាត់​ឲ្យ​មានទោស ឬ​កាត់​ហើយ តែ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាព កុំ​ថា ឡើយ​ត្រឹម​សេះ​ដុះ​ស្នែង ។ តែ​មនុស្ស​ដែល​ចូល​ចិត្ត​វាយប្រហារ​ខ្ញុំគេ​អត់​ចេះ​ស្តាប់ និង​សិក្សា​ពី​សំដី​ដែល​បង្កប់​ដោយ​ន័យ​នយោបាយ និង​ផ្លូវច្បាប់​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ទេ ដូចនេះ​ទើប​គេ​រៀប​អន្ទាក់​ដាក់​ខ្ញុំ​ពេល​នេះ គេ​ដើរ​ជាន់​អន្ទាក់​ខ្លួនឯង​ហើយ​» ។

ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែម​ដោយសារ​ការ​ភ្នាល់​លើក​នេះ ជា​ការ​ភ្នាល់​ដាក់​ជីវិត​នយោបាយ​ដែល​អ្នក​បបួល​ខ្ញុំ​ភ្នាល់ គឺជា​ជនពាល​ខាង​នយោបាយ ដូចនេះ​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​ភស្តុ​តាង និង​សូម​ស្នើ​ឲ្យ​មេធាវី​ខ្ញុំ​រក្សា​ទុក​ភស្តុ​តាង​នេះ​តាម​ផ្លូវច្បាប់ ។ វី​ដេ​អូ​ឃ្លី​ប​នេះ​ខ្ញុំ​នឹង​បង្ហោះ​ក្នុង Facebook ខ្ញុំ​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៩ ហើយ​នៅ​ពេល​នោះ​តើ​នឹង​មាន​អ្វី​កើតឡើង​ដូចដែល​ជនពាល​នេះ​បាន​បបួល​ខ្ញុំ​ភ្នាល់​នៅ​ក្នុង Facebook គាត់​មែន ឬ​អត់ ។

យោង​តាម​ខ្លឹមសារ​ដែល​ធ្វើ​អត្ថាធិប្បាយ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ទណ្ឌិត សម រ​ង្ស៊ី ដែល​សុខ​ស្រាប់តែ​បបួល​លោក ហ៊ុន សែន ភ្នាល់​ពី​រឿង​ដោះ​លែង​លោក កឹ​ម សុខា ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣ មិ​នា ឆ្នាំ​២០១៩ នោះ​ត្រូវ​បាន​អ្នកគាំទ្រ​លោក កឹ​ម សុខា នឹង​មនុស្ស​ទូ​ទាំង​ខឹងសម្បា​នឹង​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ។ យើង​តែងតែ​តាមដាន និង​ក​ម្គា​ល់​ឃើញ​ថា សម រ​ង្ស៊ី នេះ​ឈ្នាន​នី​ស​មិន​ត្រឹមតែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ​តែ​ក៏​ឈ្នាន​នី​ស​អតីត​គូសត្រូវ​របស់​ខ្លួន​ដែរ គឺ លោក​កឹ​ម សុខា ។

ហេតុនេះ​ហើយ​បានជា​ម្តង​ហើយ​ម្តងទៀត សម រ​ង្ស៊ី តែងតែ​ទប់ស្កាត់​មុន​មិន​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ឡើយ ដែល​ល្បិច​បបួល​ភ្នាល់​បែប​នេះ​ដែល​មិនមែន​ជា​អា​ថ៏​កំបាំង ដែល​គ្មាន​អ្វី​ពិបាក​យល់​នោះ​ទេ ។ ឈាន​ពី​ការ​ស្បថ​មក​បបួល​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់​ទៅ​វិញ​នេះ សម រ​ង្ស៊ី បាន​ខិតខំ​បកស្រាយ​សំដី​បំភ្លៃ​របស់​លោក ហ៊ុន សែន ដែល​ថ្លែង កាលពី​ថ្ងៃ​ទី​០៧ វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ធ្វើ​ឲ្យ​គេ​យល់​ថា សេះ​ដុះ​ស្នែង​ទើប​ដោះ​លែង លោក​កឹ​ម សុខា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ