ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនា​នឹង​អន្តរធាន​បើ​អស់​ការ​គោរព

5 ឆ្នាំ មុន

ព្រះ​សទ្ធម្ម​នឹង​វិនាស​សាបសូន្យ​ទៅ​បើ​ពួក​បរិស័ទ​ទាំង​៤​ពួក​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា លែង​ប្រតិបត្តិ​ទៅ​តាម​តួនាទី​របស់​ខ្លួន ភ្លើតភ្លើន​លោត​ហក់​ទៅ​តាម​សម័យ​ទំនើប ហើយ​សាសនា​ក៏​នឹង​អន្តរាយ​ជាក់​ជា​មិន​ខាន​ ។ រីឯ​បរិស័ទ​ទាំង​៤​ពួក​នោះ​គឺ ភិក្ខុ សាមណេរ ឧបាសក…

ព្រះ​សទ្ធម្ម​នឹង​វិនាស​សាបសូន្យ​ទៅ​បើ​ពួក​បរិស័ទ​ទាំង​៤​ពួក​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា លែង​ប្រតិបត្តិ​ទៅ​តាម​តួនាទី​របស់​ខ្លួន ភ្លើតភ្លើន​លោត​ហក់​ទៅ​តាម​សម័យ​ទំនើប ហើយ​សាសនា​ក៏​នឹង​អន្តរាយ​ជាក់​ជា​មិន​ខាន​ ។

រីឯ​បរិស័ទ​ទាំង​៤​ពួក​នោះ​គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិការ ។ បរិស័ទ​ទាំង​៤​នេះ​ជា​គោល​យ៉ាង​សំខាន់​សម្រាប់​ទល់​ទ្រ​ព្រះពុទ្ធ​សាសនា​។ ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​គឺៈ

១-​មិន​ស្តាប់ធម៌​ដោយ​គោរព​, ២-​មិន​រៀន​ធម៌​ដោយ​គោរព​, ៣-​មិន​ទ្រទ្រង់ធម៌​ដោយ​គោរព​, ៤-​មិន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ដែល​ខ្លួន​ទ្រទ្រង់​ដោយ​គោរព និង​៥-​ដឹង​សេចក្តី​ហើយ​មិន​ប្រតិបត្តិ​ធ្វើ​តាម​ដោយ​គោរព ។

វិន័យ​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​វិស័យ​លើកតម្កើង​ជ្រោង​សាសនា​ឱ្យ​ខ្ពស់ត្រដែត​ឡើង តែបើ​ព្រះសង្ឃ​លែង​ធ្វើ​តាម​វិន័យ​ទៅ​ហើយ សាសនា​ធ្វើ​ម្តេច​នឹង​ខ្ពង់ខ្ពស់​ទៅ​កើត ។