ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជីវិតគេ…អ្នកណាសង?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​​ពេល​កំពុង​ជិះ​ម៉ូតូ​ល្បាត​​ដងផ្លូវ កាល​ពី​វេលា​ម៉ោង៦ និង១៥​នាទី​យប់​ថ្ងៃ​ទី​១១ ​វិច្ឆិកា ស្ថិត​នៅ​លើ​កំណាត់ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​កំពង់​ឆ្នាំ​១ ឃុំ​ប​វេ​ល…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​​ពេល​កំពុង​ជិះ​ម៉ូតូ​ល្បាត​​ដងផ្លូវ កាល​ពី​វេលា​ម៉ោង៦ និង១៥​នាទី​យប់​ថ្ងៃ​ទី​១១ ​វិច្ឆិកា ស្ថិត​នៅ​លើ​កំណាត់ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​កំពង់​ឆ្នាំ​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខណ​:​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ សេ​ម រ​ដ្ឋា អាយុ​៤៣​ឆ្នាំ នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ជិះ​ម៉ូតូ​ស្គូ​ពី​(​​កូន​ទា​) ​។ ដោយឡែក​ រថយន្ត​បង្ក ​គេ​មិន​ទាន់​ស្គាល់​ភិនភាគ​ទេ ព្រោះ​បាន​បើក​រត់ តែ​រថយន្ត​នោះ​ បាន​ធ្លាក់​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ ដែល​មាន​លេខភ្នំពេញ 2F-8127​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​និង​ម៉ូតូ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ទិស​ខាង​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ ក៏​​បុក​និង​ស្ត្រី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​ ។ ក្រោយ​កើតហេតុ​កំលាំង​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​វាស់វែង និង​បាន​នាំ​យក​មធ្យោបាយ​ទាំង​២​ភាគី​ ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ហើយ​ ។

អត្ថបទសរសេរ ដោយ