ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ផ្តើម​ចេញពី​រឿង​អ្វី​…២​ក្រុម​វាយ​គ្នា​ផ្អើល​ពេញ​មុខ​ក្លិប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​ក្រុម​ចេញ​មក​ពី​ក្លិប DOS ស្រវឹង​រៀង​ៗ ត្រូវ​បាន​គេ​សង្ស័យ​ថា រាំ​មើល​មុខ​ឌឺ​ដាក់​គ្នា​ហើយ​មើលទៅ បានជា​មក​វាយ​គ្នា​ផ្អើល​ពេញ​មុខ​ក្លិប បណ្តាល​អោយ​រង​របួស​បែកក្បាល​២​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​ក្រុម​ចេញ​មក​ពី​ក្លិប DOS ស្រវឹង​រៀង​ៗ ត្រូវ​បាន​គេ​សង្ស័យ​ថា រាំ​មើល​មុខ​ឌឺ​ដាក់​គ្នា​ហើយ​មើលទៅ បានជា​មក​វាយ​គ្នា​ផ្អើល​ពេញ​មុខ​ក្លិប បណ្តាល​អោយ​រង​របួស​បែកក្បាល​២​នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សបិត នៅ​ចំណុច​ក្លិប DOS ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ទំនើង​២​ក្រុម ក្នុង​នោះ​មាន​មួយ​ក្រុម​៥​នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​៥​នាក់​ដែរ បាន​នាំ​គ្នា​ចូល​រាំ​លេង​ផឹកស៊ី​ក្នុង​ក្លិប DOS រហូត​ដល់​ពួក​គេ​ទាំង​២​ក្រុម​នោះ​ចេញ​មក​វិញ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​រៀង​ៗ​ខ្លួន ហើយ​មិនដឹង​ថា ពួក​គេ​មាន​ជម្លោះ​រឿង​អី​នោះ​ទេ តែ​គេ​សង្ស័យ​ថា រាំ​មើល​មុខ​ឌឺ​ដាក់​គ្នា ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ចេញ​មក​មុខ​ក្លិប វាយ​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច រួម​នឹង​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​ហាមឃាត់​កុំអោយ​ឈ្លោះប្រកែក​គ្នា​ជា​បន្ត​ទៀត ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នោះ ខាង​ភាគី​ពីរ​ទាំង​សុទ្ធតែ​រង​របួសម្នាក់​បែកក្បាល និង​ម្នាក់​ទៀត​រង​របួស​ពក​ក្បាល និង​រយះ​ក្បាល ទើប​សមត្ថកិច្ច​យក​ភាគី​ទាំង​សងខាង​យក​ទៅ​ធ្វើការ​សម្របសម្រួល​គ្នា ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​សុខចិត្ត​ទៅ​ពេទ្យ​ព្យាបាល​របួស​ដោយ​ខ្លួនឯងរៀង​ៗ​ខ្លួន
​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ