ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ម្នាក់​បាន​ធ្វើ​រឿង​មួយ​នេះ​…​តែ​មិនដឹង​ចេញ​មកពីណា​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​គេ​ស្គាល់​ថា ជា​ប៉ូលិស​ជាន់ខ្ពស់​មួយ​រូប ខណៈ​ស្រវឹងស្រា​បាន​បើករថយន្ត​របស់​អង្គភាព​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត និង​ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួស​ផង​ដែរ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​គេ​ស្គាល់​ថា ជា​ប៉ូលិស​ជាន់ខ្ពស់​មួយ​រូប ខណៈ​ស្រវឹងស្រា​បាន​បើករថយន្ត​របស់​អង្គភាព​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត និង​ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួស​ផង​ដែរ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ទុល​មុខ​នឹង​ក្រសួងមហាផ្ទៃ ផ្លូវ​ព្រះ​ន​រោ​ត​ម្ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

  តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ ដែល​ស្គាល់​ថា ជា​ប៉ូលិស​ជាន់ខ្ពស់​មួយ​សូម​មិន​បញ្ចេញ​ឈ្មោះ និង​អង្គភាព​មិនដឹង​ថា ចេញពី ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ គឺ​បាន​បើករថយន្ត​ស៊ី​រ៉ែ​ន​ម៉ាក HILUX VIGO ពណ៌​ស របស់​អង្គភាព​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ផង​នោះ​ទើប​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​វៀច​ទ្រង់ទ្រាយ​ដើម​អស់​ចំនួន​១​កង់ ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ជាប់​និង​ទ្រូងផ្លូវ ហើយ​ភ្លាម​ៗ​នោះ​ដែរ អ្នកបើកបរ​រថយន្ត​រង​របួស​តិចតួច​ត្រូវ​បាន​កូនចៅ​បើករថយន្ត​មួយ​គ្រឿង​ទៀត​មក​កន្លែង​កើតហេតុ រួច​ហើយ​បាន​មក​ដោះ​យក​ស្លាក​លេខ​រថយន្ត​ចេញ ហើយ​ក៏​ដឹក​យក​អ្នក​របួស​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​មានការ​លាក់លាម​មិន​ឲ្យ​អ្នក​ព័ត៌មាន​ថត និង​ផ្សព្វផ្សាយ​រឿង​នេះ រួច​ហើយ​ក៏​បាន​ឲ្យ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​កា​រិ យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ