ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ជាង​១០​ឆ្នាំ​មកហេីយ​ មិន​ដែល​ឃើញ​​​និយាយ​ភាសា​​​សោះ ទើប​​ប៉ុន្មាន​ថ្ងៃនេះ…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​ភាសាបរទេស​១៥​ភាសា ហើយ​កំពុង​ល្បី​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​នោះ គឺជា​កុមារ​លក់​វត្ថុ​អនុស្សាវរីយ៍នៅ​មុខប្រាសាទតាព្រហ្ម ជាមួយ​ម្តាយ​និង​ប្អូនប្រុស​ឈ្មោះ ធុ​ច…

ខេត្តសៀមរាប​៖ កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​ភាសាបរទេស​១៥​ភាសា ហើយ​កំពុង​ល្បី​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​នោះ គឺជា​កុមារ​លក់​វត្ថុ​អនុស្សាវរីយ៍នៅ​មុខប្រាសាទតាព្រហ្ម ជាមួយ​ម្តាយ​និង​ប្អូនប្រុស​ឈ្មោះ ធុ​ច តិ​ត្យា អាយុ​១២​ឆ្នាំ ​ក៏​ចេះ​១២​ភាសា​ដែរ​នោះ មាន​ឪពុក​ជា​ជាងគំនូរ​​ក្នុង​ត្រកូល​ខ្សត់​ខ្សោយ ។

តាម​សម្តី​របស់​ឪពុក កុមា​រា ធុ​ច សា​ឡិ​ក លោក សុ​ន វុ​ទ្ធី អាយុ​៤១​ឆ្នាំ មុខរបរ​ជាងគំនូរ និង​ប្រពន្ធ​ឈ្មោះ ម៉ា​ន់ វ​ណ្ណា អាយុ​៣៥​ឆ្នាំ មុខរបរ​​លក់ដូរ នៅ​មុខ​ប្រាសាទតាព្រហ្ម បាន​ប្រាប់​កោះសន្តិភាព​​នៅ​មុខ​ផ្ទះ​ថា គាត់​​មានកូន​ចំនួន​៣​នាក់ (​ប្រុស​ទាំង​៣) គឺ​កូនប្រុស​ច្បង មានឈ្មោះ ធុ​ច សីហា អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ ។ កូន​ទី​២ ​ឈ្មោះ ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​ភាសាបរទេស​១៥​ភាសា​នោះ ជា​សិស្ស​ថ្នាក់​ទី​៩ និង​កូនពៅ​ឈ្មោះ ធុ​ច តិ​ត្យា អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ ពួក​គាត់​រៀន​នៅ​អនុ​វិទ្យាល័យ​ស្រះស្រង់ ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​៥ ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ។

លោក​បាន​បន្ត​ថា ពួក​គាត់​ទាំង​២​នាក់​បងប្អូនទំនេរ​ពី​ការ​សិក្សា ត្រូវ​បាន​នាំ​គ្នា​ជិះ​កង់​ឌុ​ប​គ្នា ទៅ​ជួយ​លក់​វត្ថុ​អនុស្សាវរីយ៍ជាមួយ​ម្តាយ​នៅ​តាម​មុខ​ប្រាសាទ ដើម្បី​ជួយ​រក​ប្រាក់​បន្ថែម​ផ្គត់ផ្គង់ ក្នុង​ក្រុម​គ្រួសារ ដោយ​សារ​​ពួក​គាត់​ឃើញ​ឪពុក​ម្តាយ​ខ្វះខាត ដើរ​ខ្ចី​លុយ​គេ​យក​មក​រកស៊ី ទើប​ពួក​គាត់​ជួយ​បែប​នេះ ។

លោក​​បាន​បញ្ជាក់​​ទៀត​ថា តាំងពី​រកស៊ី​លក់​គំនូរ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក មិន​ដែល​ឃើញ​កូន​ទាំង​អស់ ចេះ​​និយាយ​ភាសា​នោះ​សោះ ទើប​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ដោយ​ឃើញគេ​បង្ហោះ​ក្នុង​សង្គម​ហេ្វ​សបុ​៊​ក រហូត​ដល់​មាន​លោក​ឧកញ៉ា​មួយ​ចំនួន ព្រមទាំង​សប្បុរសជន គាត់​ផ្ញើ​លុយ​ឱ្យ​កូន​របស់ខ្ញុំ ខំរៀន​សូត្រ​បន្ថែម រហូត​ដល់​ចប់​បរិញ្ញាបត្រ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​ខ្ញុំសុខចិត្ត​លំបាកលំបិន​ឱ្យ​កូន​បាន​រៀនសូត្រ​បន្ត​ចប់​ការ​សិក្សា និង​គេ​ដែរ មិន​មែន​ឃើញ​ពួក​គាត់​ចេះ​ភាសាបរទេស​ប៉ុណ្ណឹង មក​ជួយ​លក់ដូរ​ឪពុក​ម្តាយ ដើម្បី​ឱ្យ​ពួក​គាត់​ឈប់​រៀន​នោះ​ទេ ដូច្នេះ​ខ្ញុំ​មិន​ឱ្យ​ពួក​គាត់​ឈប់​រៀន​ជា​ដាច់ខាត ។

ចំណែក​ការ​លក់ដូរ​របស់​ពួក​គាត់​​នៅ​តាម​ប្រាសាទ​នោះ វា​មិនសូវ​ជា​ដាច់​ប៉ុន្មាន​ទេ បាន​តែ​ម៉ា​រស់ ។ ចំណែក​វត្ថុ​អនុស្សាវរីយ៍ ​ដែល​គាត់​ទិញ​ពី​គេ​យក​ទៅ​លក់​នោះ​មាន​ដូច​ជា​៖ ខ្លុយ​, ផ្លិត​, ម៉ា​កា​ណែ​ត (​ដែក​ឆក់​), ក​ន្ទ្រៃ​កាត់​ក្រចក ។​ល​។ រីឯ​រូបគំនូរ​ដែល​ខ្ញុំ​គូរ ក្នុង​១​ផ្ទាំង ត្រូវ​គូរ​រយៈពេល​២​ថ្ងៃ ទើបបាន​យក​ទៅ​លក់ ក្នុង​១​ផ្ទាំង លក់​បាន​តម្លៃ​ចាប់ពី​៥​ដុល្លារ ទៅ​ដល់​១៥​ដុល្លារ ក្នុង​១​អាទិត្យ ទើប​ដាច់​បាន​១ ។

កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​​និយាយ​ភាសាបរទេស​ចំនួន​១៥​ភាសា ជា​កូនជាង​គំនូរ​រូប​នេះ បាន​និយាយ​ពី​ភាសា​ទាំង​១៥​ភាសា ដែល​ខ្លួន​អាច​និយាយ​បាន ប្រាប់​ភ្នាក់ងារកោះសន្តិភាព​យើង​ថា ភាសា​ទាំង​១៥​នោះ​មាន​៖ ១-​ភាសារ​ខ្មែរ ។ ២-​ភាសា​អង់គ្លេស ។ ៣-​ភាសា​ចិន​កា​តាំង ។ ៤-​ភាសា​ចិន​កុក​ងឺ ។ ៥-​ភាសា​ចិន​ហៃណាំ ។ ៦-​ភាសា រុ​ស្ស៊ី ។ ៧-​ភាសា​បារាំង ។ ៨-​ភាសា​ថៃ ។ ៩-​ភាសា​វៀតណាម ។ ១០-​អេ​ស្ប៉ា​ញ ។ ១១-​សាំង​ហ្គា​ពួរ ។ ១២-​កូរ៉េ ។ ១៣-​ម៉ា​ឡេ​ស៊ី ។ ១៤-​ហ្វ៊ី​លី​ពី​ន និង១៥-​ជប៉ុន ដែល​ភាសា​ទាំង​អស់​នេះ គឺ​ចេះ​មក​ពី​របរ​លក់ដូរ និង​រៀន​បន្ថែម ។

ចំណែកលោក ភៀ​ង ពៅ មេ​ភូមិ​រហាល​បាន​មាន​ប្រសាសន៍​ថា តាំងពី​គាត់​ធ្វើ​ជា​មេ​ភូមិ​មក មិន​ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា ដូច​កូនលោក សុ​ន វុ​ទ្ធី​នេះ​ទេ ដែល​ធ្វើ​ឱ្យ​ភូមិ​រហាល​ទាំងមូល មាន​កិត្តិយស ល្បី​ល្បាញ ខ្ទរខ្ទារ​ពេញ​សង្គម​ហ្វេ​ស​បុកដោយសារ​កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​និយាយ​ភាសា​បរទេស​ចំនួន​១៥​ភាសា គួរ​ឱ្យ​រំភើប​រក​អ្វី​ប្រៀបប្រដូច​គ្មាន មាន​តែ​ជូនពរ​ឱ្យ​ក្មួយ​ខិតខំ​បន្ថែម​ទៀត។

រីឯ​អ្នកស្រី ធា​រ៉ា ម​គ្គុ​ទេស​ទេសចរណ៍​ចិន បាន​ប្រាប់​កោះសន្តិភាព​នៅ​មុខ​ប្រាសាទតាព្រហ្ម​ថា តាំងពី​គាត់​ចូល​បកប្រែ​ភាសា​ចិន ទៅ​តាម​ប្រាសាទ​មក មិន​ដែល​ឃើញ​ក្មេង​ណា​ចេះ​និយាយ​ភាសាបរទេស​ច្រើន​ដូច​កុមា​រា ធុ​ច សា​ឡិ​ក​នេះ​ទេ យ៉ាងច្រើន​ម្នាក់​ៗ​ចេះ​តែ​២​ទៅ​៣​ភាសា​ប៉ុណ្ណោះ ។ ចំណែក​កុមា​រា សា​ឡិ​ក នេះ ចេះ​ទៅ​ដល់​១៥​ភាសា គ្រាន់តែ​គាត់​លក់​វត្ថុ​អនុស្សាវរីយ៍​ប៉ុណ្ណឹង​សោះ បើ​បរទេស​ចិន​ដូច​ពួក​ខ្ញុំ គាត់​រត់​មក​និយាយ​ភាសា​ចិន បើ​បរទេស ជនជាតិ​ជប៉ុន​គាត់​និយាយ​ភាសា​ជប៉ុន បរទេស ថៃ​មក រត់​ទៅ​និយាយ​ភាសា​ថៃ ហើយ​ការ​លក់ដូរ​របស់​ពួក​គាត់​នោះ គឺ​លក់​បាន​ត្រឹមតែ​មុខ​របង​ខ្លោងទ្វារ​ប៉ុណ្ណោះ មិន​អាច​ចូល​លក់​ដល់​ក្នុង​ប្រាសាទ​បាន​ទេ ដោយសារ​ខាង​សមត្ថកិច្ច ហាមឃាត់ ៕​

អត្ថបទសរសេរ ដោយ