ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជន​មួយ​ក្រុម​ដើរ​ប្រមូល​លេខ​ក្បាលទូក ដើម្បី​មាន​សិទ្ធ​ចេញ​អូស​កូន​គ្រែង​ឈាម

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជា​នេសាទ​ស្នើ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​ស្រាវជ្រាវ និង​ពិនិត្យ​ទៅ​លើ​ករណី​មាន​ជន​មួយ​ក្រុម​ដើរ​ប្រមូល​លេខ​ក្បាលទូក ដើម្បី​មាន​សិទ្ធ​ចេញ​អូស​កូន​គ្រែង​ឈាម គ្រា​ដែល​ឯកឧត្តម​អភិបាលខេត្ត​កំពុង​ចេញ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​បំផុត ទៅ​មន្ត្រី​ជំនាញ ឲ្យ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ចំពោះ​ការ​អូស​កូន​ក្រែង​ឈាម​នេះ​។ ការ​ផ្ទុះ​ប្រតិកម្ម…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជា​នេសាទ​ស្នើ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​ស្រាវជ្រាវ និង​ពិនិត្យ​ទៅ​លើ​ករណី​មាន​ជន​មួយ​ក្រុម​ដើរ​ប្រមូល​លេខ​ក្បាលទូក ដើម្បី​មាន​សិទ្ធ​ចេញ​អូស​កូន​គ្រែង​ឈាម គ្រា​ដែល​ឯកឧត្តម​អភិបាលខេត្ត​កំពុង​ចេញ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​បំផុត ទៅ​មន្ត្រី​ជំនាញ ឲ្យ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ចំពោះ​ការ​អូស​កូន​ក្រែង​ឈាម​នេះ​។ ការ​ផ្ទុះ​ប្រតិកម្ម រហូត​ដល់​មានការ​ស្នើ​សុំ​អន្តរាគមន៍​ដល់​ឯកឧត្តម​អភិបាលខេត្ត​នេះ បន្ទាប់​ពី​ទូក​នេសាទ​របស់​ប្រជា​នេសាទ​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​មន្ត្រី​ជំនាញ ចុះ​បង្ក្រាប​យ៉ាង​ចាស់ដៃ ដោយ​យោង​ទៅ​តាម​បទបញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្ត​។

ប៉ុន្តែ​បែរជា​ទូក​នេសាទ​មួយ​ចំនួន​ធំ​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​អូស​កូន​គ្រែង​ឈាម​ដដែល ព្រោះ​ពួក​គេ​បាន​អះអាង​ថា មក​ពី​ពួក​គេ​បាន​កត់​លេខ​ក្បាលទូក​ឲ្យ​មនុស្ស​មួយ​ក្រុម យក​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់លើ ដើម្បី​មាន​សិទ្ធ​អូស​ស្របច្បាប់ ស្រប​ពេល​ដែល​ទូក​ណា​ពុំ​មាន​លេខ​ក្បាលទូក មន្ត្រី​ជលផល​នឹង​ចាប់​ជាក់​ជា​ពុំខាន​ឡើយ​។ ជុំវិញ​ការ​ចុះ​គាត់​លេខ​ក្បាលទូក​អូស​កូន​ក្រែង​ឈាម​ល្មើសច្បាប់​នេះ ប្រជា​នេសាទ​ម្នាក់ ក្នុង​ចំណោម​ប្រជា​នេសាទ​ជា​ច្រើន ដែល​កំពុង​អូស​កូន​គ្រែង​ឈាម​បាន​អះអាង​ថា មូលហេតុ​ដែល​ពួក​គាត់​មាន​សិទ្ធ​អូស​មិន​ខ្លាច​សមត្ថកិច្ច ព្រោះ​ពួក​គាត់​បាន​គាត់​លេខ​ក្បាលទូក​ព្រមទាំង​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​ជូន​មនុស្ស​មួយ​ក្រុម​រួច​ហើយ​។ ប៉ុន្តែ​សម្រាប់​តែ​ទូក​ណា​ដែល​ព្រម​លុយ​កូន​គ្រែង​ឈាម​ទៅ​ឲ្យ​ចែ​នី​តែ​ប៉ុណ្ណោះ ឯ​ទូក​ណា​មិន​ព្រម​លក់​ទៅ​ឲ្យ​ចែ​នី គឺ​ពួក​គេ​មិន​អាច​គាត់​លេខ​ក្បាលទូក​នោះ​ទេ​។

ដោយឡែក​ទាក់ទិន​ទៅ​នឹង​ភាព​ផ្ទុយ​គ្នា​នេះ មាន​មតិ​មួយ​ចំនួន​បាន​បង្ហាញ​ទស្សនៈ​ថា វា​មិន​ដែល​មានច្បាប់​ឯណា​ដូចនេះ​ទេ បើ​ហាម​គឺ​ហាម​ទាំងអស់​គ្នា បើ​អនុញ្ញាត​គឺ​ត្រូវ​តែ​អនុញ្ញាត​ទាំងអស់​គ្នា បើ​មានរឿង​បែប​នេះ​មាន​វា​ពិតជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​អ្នកនេសាទ​ដូច​គ្នា ហើយ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​អំពើ​ពួក​រលួយ បក្ខពួក​និយម អ្នក​ណា​មាន​ខ្សែរ​ធ្វើ​បាន ឯ​អ្នក​អត់​ខ្សែ អត់​ខ្នង​គេ​ចាប់ ដូចនេះ​តើ​ច្បាប់​នៅឯណា0x017d7​។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដ៏​ចម្រូងចម្រាស​នេះ លោក នេន ប្រធាន​មន្ទី​កសិកម្ម​ខេត្ត និង​លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​(​នាយ​ខណ្ឌរ​ដ្ឋា​បាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ​) ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ ជុំវិញ​ការ​ចុះ​កត់​លេខ​ក្បាលទូក​ដើម្បី​មាន​សិទ្ធិ​អូស​កូន​ក្រែង​ឈាម​នេះ ស្រប​ពេល​ដែល​ឯកឧត្តម​អភិបាលខេត្ត​ដាក់​បទបញ្ជា បង្ក្រាប​បទល្មើស​អូស​កូន​គ្រែង​ឈាម​នេះ​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៨​កន្លង​ទៅ​នេះ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ៗ​ក្រោយ​ទ​ទូល​បាន​នៅ​ព័ត៌មាន ពាក់ព័ន្ធ​ភាព​អនាធិបតេយ្យ​នៃ​ការ​ឃុបឃិត​គ្នា នេសាទ កូន​គ្រែង​ឈាម​តូច​ៗ​ដោយ​ខុសច្បាប់​នៅ​តំបន់ កោះ​ខ្យង ស្ថិត​ក្នុង​ឃុំ​អូរ​ជ្រៅ​ស្រុក​ព្រៃ​នប់ ដោយ​លោក​បាន​ចេញ​បញ្ជា​ភ្លាម​ៗ ទៅ​ដល់​មន្ត្រី ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់ និង​ធ្វើការ​បង្ក្រាប​ទៅ​លើ​ឈ្មួញ​ដែល​ជួញដូរ​កូន គ្រែង​ឈាម​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​។

ជាមួយ​គ្នា​នេះ លោក អភិបាលខេត្ត​ក៏​បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច​ពាក់​ព​ន្ធ័​ទាំងអស់​នៅ​មូលដ្ឋាន ក៏​ត្រូវ​ចូលរួម​បង្ក្រាប​ដែរ ក្នុង​ករណី​ជួប​ការ​ដឹក​ជញ្ជូន​កូន​គ្រែង​ឈាម យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺ​ធ្វើ​យ៉ាងណា លុប​បំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​ជំនួញ ជួញដូរ ក៏​ដូច​កា​នេសាទ កូន​គ្រែង ខុសច្បាប់​បែប​នេះ​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ