ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​ឲ្យ​ស្ងើចសរសើរ​កុមា​រា ធុ​ច សា​ឡិ​ក មែន !

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ចេះ​ភាសាបរទេស​១៥​ភាសា ដែល​ល្បី​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​ជិះ​កង់​មក​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​មុខ​ប្រាសាទតាព្រហ្ម…

ខេត្តសៀមរាប ៖ កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ចេះ​ភាសាបរទេស​១៥​ភាសា ដែល​ល្បី​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​ជិះ​កង់​មក​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​មុខ​ប្រាសាទតាព្រហ្ម ជាមួយ ម្តាយ និង​ប្អូនប្រុស ធុ​ច តិ​ត្យា អាយុ​១២​ឆ្នាំ ចេះ​១២​ភាសា​ដែរ​នោះ មាន​ឪពុក​ជា​ជាងគំនូរ ក្នុង​ត្រកូល ខ្សត់ខ្សោយ​។ តាម​សម្តី​របស់​ឪពុក​កុមា​រា ធុ​ច សា​ឡិ​ក ឈ្មោះ សុ​ន វុ​ទ្ធី អាយុ​៤១​ឆ្នាំ មុខរបរ​ជាងគំនូរ និង ប្រពន្ធ ឈ្មោះ ម៉ា​ន់ វ​ណ្ណា អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ នៅ​មុខ​ប្រាសាទតាព្រហ្ម បាន​ប្រាប់​កោះសន្តិភាព នៅ​មុខ​ផ្ទះ​ថា គាត់​មានកូន​ចំនួន​៣​នាក់ ប្រុស​ទាំង​៣ គឺ​កូនប្រុស​ច្បង មានឈ្មោះ ធុ​ច សីហា អាយុ​១៦​ឆ្នាំ (​មុខរបរ​សិស្ស ថ្នាក់​ទី​១០ កូន​ទី​២ ឈ្មោះ ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល ចេះ​ភាសាបរទេស​១៥​ភាសា នោះ ជា​សិស្ស ថ្នាក់​ទី​៩ និង​កូនពៅ​ឈ្មោះ ធុ​ច តិ​ត្យា អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ ពួក​គាត់​រៀន​នៅ​អនុ​វិទ្យាល័យ ស្រះស្រង់ ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​៥ ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។

លោក​បាន​បន្ត​ថា ពួក​គាត់​ទាំង​២​នាក់​បងប្អូន ទំនេរ​ពី​ការ​សិក្សា ត្រូវ​បាន​នាំ​គ្នា​ជិះ​កង់​ឌុ​ប​គ្នា ទៅ​ជួយ​លក់​វត្ថុ​អនុស្សាវរីយ៍ ជាមួយ​ម្តាយ​នៅ​តាម​មុខ​ប្រាសាទ ដើម្បី​ជួយ​រក​ថវិការ​បន្ថែម ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ ដោយសារ​ពួក​គាត់​ឃើញ​ឪពុក​ម្តាយ ខ្វះខាត ដើរ​ខ្ចី​លុយ​គេ​យក​មក​រកស៊ី ទើប​ពួក​គាត់​ជួយ​បែប​នេះ​។ លោក​បាន​បញ្ជាក់​ទៀត​ថា តាំងពី​រកស៊ី​លក់​គំនូរ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក មិន​ដែល​ឃើញ​កូន​ទាំងអស់​ចេះ​និយាយ​ភាសា​នោះ​សោះ ទើប​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ដោយ​ឃើញ​គេ​បង្ហោះ​វី​ដេ​អូ​ក្នុង​សង្គម​ហេ្វ​ស​ប៊ុ​ក រហូត​ដល់​មាន​លោក​ឧកញ៉ា​មួយ​ចំនួន ព្រមទាំង​សប្បុរសធម៌ គាត់​ផ្ញើរ​លុយ​ឱ្យ​កូន​របស់ខ្ញុំ ខំរៀន​សូត្រ​បន្ថែម រហូត​ដល់​ចប់​បរិញ្ញាបត្រ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​ខ្ញុំ​សុខចិត្ត​លំបាក ឱ្យ​កូន​បាន​រៀនសូត្រ​បន្ត​ចប់​ការ​សិក្សា និង​គេ​ដែរ មិនមែន​ឃើញ​ពួក​គាត់​ចេះ​ភាសាបរទេស​ប៉ុណ្ណឹង មក​ជួយ​លក់ដូរ​ឪពុក​ម្តាយ ដើម្បី​ឱ្យ​ពួក​គាត់​ឈប់​រៀន​នោះ​ទេ​។ ដូច្នេះ​ខ្ញុំ​មិន​ឱ្យ​ពួក​គាត់​ឈប់​រៀន​ជា​ដាច់ខាត​។ ហើយ​ការ​លក់ដូរ​របស់​ពួក​គាត់​នៅ​តាម​ប្រាសាទ​នោះ វា​មិនសូវ​ជា​ដាច់​ប៉ុន្មាន​ទេ​។

ចំណែក​វត្ថុ​អនុស្សាវរីយ៍​ដែល​គាត់​ទិញ​ពី​គេ​យក​ទៅ​លក់​នោះ​មាន​ដូច​ជា​៖​ខ្លុយ ,​ផ្លិត​,​ម៉ា​កា​ណែ​ត​(​ដែក​ឆក់​),​ក​ន្ទ្រៃ​កាត់​ក្រចក​។​ល​។ រីឯ​រូបគំនូរ ដែល​ពួក​ខ្ញុំ​គូរ​ក្នុង​១​ផ្ទាំង ត្រូវ​គូរ​រយៈពេល​២​ថ្ងៃ ទើបបាន​យក​ទៅ​លក់ ក្នុង​១​ផ្ទាំង​លក់​បាន​តម្លៃ ចាប់ពី​៥ ដុល្លារ ទៅ​ដល់​១៥​ដុល្លារ ក្នុង​១​អាទិត្យ ទើប​ដាច់​បាន​១​។ កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ខ្ញុំ ចេះ​និយាយ​ភាសាបរទេស ចំនួន​១៥​ភាសា ដែល​ជា​កូនជាង​គំនូរ បាន​រៀបរាប់​ភាសា ទាំង​១៥​ភាសា ប្រាប់​ភ្នាក់ងារ កោះសន្តិភាព​យើង​ថា ភាសា​ទាំង​១៥ ភាសា​នោះ​មាន​៖១/​ភាសារ​ខ្មែរ ,២/​ភាសា អង់គ្លេស ,៣/ ភាសា​ចិន​កា​តាំង​,៤/​ភាសា​ចិន កុក​ងឺ​, ៥/​ភាសា​ចិន ហា​ណា​ន ,៦/​ភាសា រុ​ស្ស៊ី , ៧/​ភាសា បារាំង​, ៨/​ភាសា ថៃ​, ៩/​ភាសា វៀតណាម​,១០/​អេ​ស្ប៉ា​ញ​, ១១/​សាំង​ហ្គា​ពួរ​, ១២/​កូរ៉េ ,១៣/​ម៉ា​ឡេ​ស៊ី ,១៤/​ហ្វី លី​ពី​ន ,១៥/​ជប៉ុន ហើយ​ភាសា​ទាំង​អស់នេះ គឺ​ចេះ​មក​ពី​ការ​លក់ដូរ និង​រៀន​បន្ថែម​។

ចំណែក​លោក ភៀ​ង ពៅ មេ​ភូមិ​រហាល​បាន​មាន​ប្រសាសន៍​ថា តាំងពី​គាត់​ធ្វើ​ជា​មេ​ភូមិ​មក មិន​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​កូន​ណា ដូច​កូនលោក សុ​ន វុ​ទ្ធី នេះ​ទេ ដែល​ធ្វើ​ឱ្យ​ភូមិ​រហាល​ទាំងមូល មាន​កិត្តិយស ល្បីល្បាញ ខ្ទរខ្ទារ ពេញ​សង្គម​ហ្វេ​ស​បុក ដោយសារ​កុមា​រា ធុ​ច សា​ឡិ​ក អាយុ​១៤​ឆ្នាំ ដែល​ចេះ​និយាយ​ភាសាបរទេស​ចំនួន​១៥​ភាសា គួរ​ឱ្យ​រំភើប​រក​អ្វី​ប្រៀបប្រដូច​គ្មាន មាន​តែ​ជូនពរ​ឱ្យ​ក្មួយ ខិតខំ​បន្ថែម​ទៀត​។ រីឯ អ្នកស្រី ធា​រ៉ា ម​គ្គុ​ទេស​ទេសចរណ៍​ចិន បាន​ប្រាប់​កោះសន្តិភាព​នៅ​មុខ​ប្រាសាទ តា​ព្រហ្ម​ថា តាំងពី​គាត់​ចូល បកប្រែ​ភាសា​ចិន​ទៅ​តាម​ប្រាសាទ មក​មិន​ដែល​ឃើញ​ក្មេង​ណា ចេះ​និយាយ​ភាសាបរទេស ច្រើន​ដូច​កុមា​រា ធុ​ច សា​ឡិ​ក នេះ​ទេ យ៉ាងច្រើន​ម្នាក់​ៗ​ចេះ​តែ​២​ទៅ​៣ ភាសា​ប៉ុណ្ណោះ​។

ចំណែក​កុមា​រា សា​ឡិ​ក នេះ ចេះ​ទៅ​ដល់​១៥​ភាសា គ្រាន់តែ​គាត់​លក់​វត្ថុ​អនុស្សាវរីយ៍ ប៉ុណ្ណឹង​សោះ បើ​បរទេស​ចិន​ដូច​ពួក​ខ្ញុំ គាត់​រត់​មក​និយាយ​ភាសា​ចិន បើ​បរទេស ជនជាតិ​ជប៉ុន​គាត់​និយាយ​ភាសា​ជប៉ុន បរទេស​ថៃ មក រត់​ទៅ​និយាយ​ភាសា​ថៃ ហើយ​ការ​លក់ដូរ​របស់​ពួក​គាត់​នោះ គឺ​លក់​បាន​ត្រឹមតែ​មុខ​របង​ខ្លោងទ្វារ​ប៉ុណ្ណោះ មិន​អាច​ចូល​លក់​ដល់​ក្នុង​ប្រាសាទ​បាន​ទេ ដោយសារ​ខាង​សមត្ថកិច្ច ហាមឃាត់ អ្នក​លក់ដូរ​ទាំងអស់​៕


https://youtu.be/i0s7l3eiEMs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ