ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹកកក​បែក​កង់ ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង​ព្រឹក ពេល​កំពុង​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​កំណាត់​លើ​ផ្លូវ​គ្រួ​ស​ក្រហម ត្រង់​ចំណុច​ភូមិ​អូរ​ពងមាន់…

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង​ព្រឹក ពេល​កំពុង​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​កំណាត់​លើ​ផ្លូវ​គ្រួ​ស​ក្រហម ត្រង់​ចំណុច​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខណៈ​ដែល​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​។ សមត្ថកិច្ច​បាន​របាយការណ៍​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់ ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ បប​3A-1819 អ្នក​បើ​បរ​មិន​ស្គាល់​សាវតា ព្រោះ​បាន​រត់គេច​ខ្លួន​ក្រោយ​បង្ក​គ្រោះថ្នាក់​។

មន្ត្រី​ដដែល​និយាយ​ថា រថយន្ត​ដឹក​ទឹកកក​អនាម័យ​លក់ ហើយ​ទំនងជា​បែក​កង់​ទើប​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​ម្នាក់ ដែល​កំពុង ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ អោ​ក សុខ​ណា​ង អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​រា​គ្រាម ស្រុក​បាណ​ន់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បប​1AB-9273​។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​ដឹក​ទឹក និង​អ្នក​ជិះ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​ពី​ជើង​ទៅ​ត្បូង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​គ្រោះថ្នាក់ រថយន្ត​ដឹក​ទឹកកក និង​បាន​ផ្ទុះ​កង់ ខណៈ​កំពុង​បើក​លឿន​គួរសម ធ្វើ​ឲ្យ​អ្នកបើកបរ​គ្រប់គ្រង​ចង្កូត​មិន​បាន​ទើប​រេ​ចង្កូត​ទៅ​ខាងស្ដាំ​បុក​អ្នក​ជិះ​ម៉ូតូ​ចំ​ពីមុខ​ទាំង​កំរោល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។ ប៉ុន្តែ​ខណៈនោះ ពេល​កំពុង​ជ្រួលច្របល់ ស្រាប់តែ​អ្នក​បើករថយន្ត​បន្លំ​គេចខ្លួន ពី​កន្លែង​កើតហេតុ​បាត់​។ ទោះ​យ៉ាងណា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើការ​វាស់វែង​ភ្លាម​ៗ​ដែរ​។

បើ​តាម​សមត្ថកិច្ច​បាន​វាយតម្លៃ​ជាបឋម​ថា ឧប្បត្តិ​ហេតុនេះ អាច​ជា​កំហុស​ខាង​ភាគី​រថយន្ត​ច្រើន​ជាង​ភាគី​ម៉ូតូ​។ ព្រោះ​ពេល​ធ្វើ​ដំណើរ​រថយន្ត​នោះ​បាន​បែក​កង់ ហើយ​រេ​ចង្កូត​ទៅ​ខាងស្ដាំ​បុក​អ្នក​ជិះ​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ផ្ទុយ​ទិស​គ្នា​។ យ៉ាងណា​សព​ស្ត្រី​រង​គ្រោះ ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ រីឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​មន្ត្រី​ចរាចរ​ខេត្ត នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រង់​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ