ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​៣​ថ្ងៃ ស្លា.ប់​មនុស្ស​១៧​នាក់ របួសធ្ងន់​ស្រាល​៥៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​រយៈពេល​បី​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​៩-១០ និង​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​២៧​លើក (​យប់​១២​លើក​) ស្លាប់​១៧​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​រយៈពេល​បី​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​៩-១០ និង​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​២៧​លើក (​យប់​១២​លើក​) ស្លាប់​១៧​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់​៣១​នាក់ (​ស្រី​១៧​នាក់​) របួសស្រាល​២៦​នាក់ (​ស្រី​១៤​នាក់​)​។ នេះ​បើ​យោង​តាម​របាយការណ៍ នាយកដ្ឋាន នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​១៤​លើក ស្លាប់​១០​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធិ​៦​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​៣​លើក​,​ប្រជែង​២​លើក ស្លាប់​៤​នាក់​។ សរុប​ស្លាប់​១៧​នាក់​៖ ម៉ូតូ​១១​នាក់ (​មិន​ពាក់មួក​៧​នាក់​) រថយន្ត​តូច​៣​នាក់​,​គោ​យន្ត​១​នាក់​,​ថ្មើរជើង​២​នាក់​។

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​នឹង​ម៉ូតូ​៦​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៩​លើក ស្លាប់​៦​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​៥​លើក ស្លាប់​៣​នាក់​,​រថយន្ត​តូច​នឹង​រថយន្ត​តូច​២​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​នឹង​ថ្មើរជើង​២​លើក ស្លាប់​២​នាក់​,​គោ​យន្ត​ក្រឡាប់​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត យាន​៥៣​គ្រឿង ក្នុង​នោះ​មាន​៖ ម៉ូតូ​២៦​គ្រឿង​,​រថយន្ត​តូច​១៤​គ្រឿង​,​រថយន្ត​ធំ​៩​គ្រឿង​, ម៉ូតូ​កង់​បី​៣​គ្រឿង​, គោ​យន្ត​១​គ្រឿង​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៨​លើក​, រថយន្ត​ធំ​១០​លើក​, គោ​យន្ត​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​១២​លើក​,​ផ្លូវ​ខេត្ត​១៤​លើក​,​ផ្លូវលំ​១​លើក​។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្ត​ព្រះ​សីហ​នុ​៣​លើក ស្លាប់​៣​នាក់ របួស​៣​នាក់​, កំពង់ស្ពឺ​២​លើក ស្លាប់​៤​នាក់​(​ស្រី​២​នាក់​), កំពត​១​លើក ស្លាប់​១​នាក់ របួស​១០​នាក់​(​ស្រី​៩​នាក់​), ស្វាយ​រៀង​២​លើក ស្លាប់​២​នាក់ (​ស្រី​១​នាក់​), ភ្នំពេញ​៥​លើក ស្លាប់​២​នាក់ របួស​៨​នាក់​(​ស្រី​១​នាក់​), កណ្តាល​២​លើក ស្លាប់​២​នាក់ របួស​៣​នាក់​,​មណ្ឌល​គី​រី​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​, និង​ខេត្តកំពង់ធំ​២​លើក ស្លាប់​២​នាក់​របួស​៧​នាក់​(​ស្រី​៦​នាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ