ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​១​គ្រឿង​បុក​គេ​ក្រឡាប់​ខ្លួនឯង បណ្ដាល​ឲ្យ​របួស​៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​បែន​ដឹក​ថ្ម​១​គ្រឿង​បើក​បុក​រថយន្ត​ធុន​តូច​១​គ្រឿង​ទៀត​ពេញទំហឹង​។ បណ្ដាល​ឲ្យ​ក្រឡាប់ ខ្លួនឯង ចាក់​ថ្ម​ចោល​ពេញ​ផ្លូវ ចំណែក​រថយន្ត​តូច​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ហើយ​ជន​រង​គ្រោះ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់ បាន​រង​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​បែន​ដឹក​ថ្ម​១​គ្រឿង​បើក​បុក​រថយន្ត​ធុន​តូច​១​គ្រឿង​ទៀត​ពេញទំហឹង​។ បណ្ដាល​ឲ្យ​ក្រឡាប់ ខ្លួនឯង ចាក់​ថ្ម​ចោល​ពេញ​ផ្លូវ ចំណែក​រថយន្ត​តូច​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ហើយ​ជន​រង​គ្រោះ ដែល​រង​របួស​នោះ​គឺ​អ្នក​ជិះ​រថយន្ត​ធំ​២​នាក់ និង​រថយន្ត​តូច​២​នាក់​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ កែង​ផ្លូវ​៥០​ម៉ែត្រ នៅ​ត្រង់​ចំណុច​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បើក​បុក​គ្នា​រហូត​ដល់​ក្រឡាប់​នោះ​១​គ្រឿង​ម៉ាក​HINO ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-0671​បែន​ដឹក​ថ្ម​។ ចំណែក​១​គ្រឿង​ទៀត ម៉ាក​សាយ​អន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-6634 ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បែន​ដឹក​ថ្ម​ម៉ាក HINO ពណ៌​ស្លា​ទុំ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ​។ ដោយឡែក​រថយន្ត ម៉ាក​សាយ​អន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​។

លុះ​ពេល​ទៅ​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​ខ្វែង​ក៏​បាន​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត សាយ​អន រង​ការ​ខូចខាត​យ៉ាងដំណំ​។ ចំណែក​រថយន្ត​ដឹក​ថ្ម​បាន​រេ​ចង្កូត ម្ដង​ឆ្វេង​ម្ដង​ស្ដាំ​រួច​ក៏​ក្រឡាប់ ចាក់​ថ្ម​ចោល​ពេញ​ផ្លូវ​តែ​ម្ដង​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត ទាំង​២​គ្រឿង​នោះ របួស​ដូច​គ្នា គឺ​រថយន្ត​តូច​របួស​២​នាក់ និង​អ្នក​ជិះ​រថយន្ត​ធំ​របួស​២​នាក់​។ ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ជើងឯក និង​នគរបាល​ចរាចរ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​វាស់វែង និង​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕


https://youtu.be/6RJKVEfwZL8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ