ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាត​ណាស់​! ប្រើ​ល្បិច​គ្រប់​សុទ្ធតែ​មាន​អ្នក​ចាំ​មើលផ្លូវ ចុង​ក្រោយ​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជនសង្ស័យ​តែងតែ​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​ក្របួច​បាន​ហើយ ប៉ុន្តែ​ទម្រាំ​ក្របួច​ជន​នេះ​បាន​មិនធម្មតា​ទេ ព្រោះ​គេ​ប្រើ​គ្រប់​រូបភាព ដើម្បី​ដឹង​ដំណើរ​របស់​សមត្ថកិច្ច​ទៀត​ផង បើ​ទោះជា​ឆ្លាត​យ៉ាងណា​ចុង​ក្រោយ​នៅ​តែ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ដែរ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជនសង្ស័យ​តែងតែ​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​ក្របួច​បាន​ហើយ ប៉ុន្តែ​ទម្រាំ​ក្របួច​ជន​នេះ​បាន​មិនធម្មតា​ទេ ព្រោះ​គេ​ប្រើ​គ្រប់​រូបភាព ដើម្បី​ដឹង​ដំណើរ​របស់​សមត្ថកិច្ច​ទៀត​ផង បើ​ទោះជា​ឆ្លាត​យ៉ាងណា​ចុង​ក្រោយ​នៅ​តែ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ដែរ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទួល​សាលា ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ អ៊ា សេង​ឡុ​ង ហៅ​ក្ដាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​កន្លែង​ឃាត់ខ្លួន​កើតហេតុ​ខាងលើ​។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សាលា បង្ក្រាប​មុខសញ្ញា​ចែកចាយ រក្សា​ទុក ជួញដូរ សារធាតុ​ញៀន​ខុសច្បាប់​យ៉ាង​សកម្ម​១​ករណី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

ប្រភព​បន្ត​ថា ជនសង្ស័យ​នេះ​គឺជា​មុខសញ្ញា​ដែល​កម្លាំង​ជំនាញ​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ តែ​មិន​ដែល​មានឱកាស​ដើម្បី​ឃាត់ខ្លួន​បាន​ឡើយ ព្រោះ​ជនសង្ស័យ​នេះ គឺ​គេ​ឆ្លាត​ជាង​ជនសង្ស័យ​ផ្សេង​ៗ ដោយ​សារ​តែ​គេ​ប្រើ​គ្រប់​រូបភាព​តាមដាន​សមត្ថកិច្ច ជា​ពិសេស​នៅ​ពេល​គេ​ចរាចរណ៍​ថ្នាំ​ញៀន​ម្តង​ៗ សុទ្ធ​តែ​មាន​អ្នក​មើលផ្លូវ​ទៀត​ផង​។ ហើយ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ បាន​ចែកចាយ​ថ្នាំ​ញៀន​ទៅ​ឱ្យ​ក្រុម​អ្នក​ញៀន​ថ្នាំ ដើម្បី​យក​ទៅ​ប្រើប្រាស់ ដោយ​មាន​អ្នក​ឃ្លាំមើល​ផ្លូវ​សមត្ថកិច្ច​ទៀត តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​បាន​ប្រើ​ជំនាញ​រហូត​ទាល់តែ​ឃាត់ខ្លួន​បាន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​នៅ​លើ​ខ្លួន​ជនសង្ស័យ​រូប​នេះ ដោយ​រក​ឃើញ​ម្ស៉ៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ថា ជា​សា​ធាតុ​ញៀន​ចំនួន​១០​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ចំនួន​6​គ្រឿង កន្ត្រៃ​ចំនួន​2​ដើម ក្នុង​នោះ​មាន​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន និង​ឧប្បករណ៍​សំរាប់​ប្រើ​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងអស់​គឺជា​របស់​ខ្លួន​ប្រាកដ​មែន ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តំណាង​អយ្យការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ