ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​រាជ​អាវុធហត្ថ​បិត​ក្រុមហ៊ុន​កាយ​ភ្នំ​តា​ដុ​ង្គ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ឃុំ​តា​ផូ​រ ថ្លែង​អំណ​គុណ និង​កោតសរសើរ​ចំពោះ​កម្លាំង​កងរាជអាវុធហត្ថ​ដែល​បាន​បិត​ក្រុមហ៊ុន​សាំង​គង់​កាយ​ភ្នំ​តា​ដុ​ង្គ ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដែល​ប៉ះពាល់​ដល់​វត្ថុ​បូរាណ និង​ធនធានធម្មជាតិ ។ តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃើញ​ក្រុមហ៊ុន​លោក​សាំង…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ឃុំ​តា​ផូ​រ ថ្លែង​អំណ​គុណ និង​កោតសរសើរ​ចំពោះ​កម្លាំង​កងរាជអាវុធហត្ថ​ដែល​បាន​បិត​ក្រុមហ៊ុន​សាំង​គង់​កាយ​ភ្នំ​តា​ដុ​ង្គ ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដែល​ប៉ះពាល់​ដល់​វត្ថុ​បូរាណ និង​ធនធានធម្មជាតិ ។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃើញ​ក្រុមហ៊ុន​លោក​សាំង គង់ បាន​ដាក់​គ្រឿងចក្រ និង​ម៉ាស៊ីន​កិន​ថ្ម​កាយ​បំផ្លាញ​ភ្នំ​តា​ដុ​ង្គ ស្ថិត​ភូមិ​បន្ទាត់​បុស្ស ឃុំ​តា​ផូ​រ ស្រុក​ស្វាយចេក ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ភូមិ ឃុំ​ស្រុក​ខេត្ត មិនឃើញ​ឆ្លើយ​តប និង​ចុះ​អន្តរាគមន៍​ឡើយ រហូត​ជាង​២​ខែ​ក្រុមហ៊ុន​លោក សាំង គង់ បាន​ដាក់​គ្រឿងចក្រ​កាយ​ដី និង​ម៉ា​ស៊ី​កិន​ថ្ម​រាល់ថ្ងៃ បណ្តាល​ឲ្យ​ភ្នំ​មួយ​ចំហៀង​ខាងជើង​រង​ការ​បំផ្លិចបំផ្លាញ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ភ្នំ​តា​ដុ​ង គឺជា​ភ្នំ​មួយ​ដែល​មាន​វត្ថុ​បូរាណ​ច្រើន​នៅ​សេះសល់​ពី​សម័យ​បូរាណ​ដែល​នៅ​កប់​ក្នុង​ដី​ភ្នំ ហើយ​មាន​ជនខិលខូច​មួយ​ចំនួន​បាន​លួច​ជីក​គាស់​កាយ​យក​វត្ថុ​បូរាណ​ល្មើសច្បាប់​មាន​ដូច​ជា វត្ថុ អង្កាំ​បូរាណ ឡោ​ត និង​វត្ថុ​បូរាណ​ដែល​មាន​តម្លៃ​ជា​ច្រើន នៅ​ភ្នំ​តា​ដុ​ង្គ​នេះ ។ ដែល​ប្រជាពលរដ្ឋ​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​លោក សាំង គង់ កាយ​ភ្នំ​ធ្វើ​អាជីវកម្ម​បណ្តាល​បំផ្លាញ​ភ្នំ​ដែល​ជា​ធនធានធម្មជាតិ និង​វត្ថុ​បូរាណ​ដែល​ត្រូវ​រក្សា​ទុក ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ភ្នំ​តា​ដុ​ង​នេះ​ធាតុ​ពិត គឺ​ឃើញ​ក្រុមហ៊ុន​លោក សាំង គង់ កាយ​បំផ្លាញ​ធ្វើ​អាជីវកម្ម​ដាក់​ម៉ាស៊ីន​កិន​ថ្ម ឃើញ​ដី​ភាគ​ជាង​ថ្ម ហើយ​ក្រុមហ៊ុន​បាន​ដាក់​ម៉ាស៊ីន​កិន និង​បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​ស្ទើរ​គ្រប់​ជ្រុង​នៅ​កន្លែង​កាយ​ភ្នំ​យក​ដី និង​ដាក់​ម៉ាស៊ីន​កិន​ថ្ម​ឃើញ​សកម្មភាព​បែប​នេះ​ដូច​ជា​ប្លែក ព្រោះ​ភ្នំ​តា​ដុ​ង្គ​សំបូរ​ដោយ​វត្ថុ​បូរាណ ។

ក្នុង​នាម​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ផូ​រ ស្រុក​ស្វាយចេក​ជា​ច្រើន​រយ​នាក់ សូម​ថ្លែង​អំណ​គុណ​ចំពោះ​លោក​វរសេនីយ៍ទោ ណាំ ប៊ុ​ន​អៀង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ (​កាយ​ភ្នំ​បំផ្លាញ​ភ្នំ​តា​ដុ​ង្គ​) ស្ថិត​ភូមិ​បន្ទាត់​បុស ឃុំ​តា​ផូ​រ ស្រុក​ស្វាយចេក ដែល​បាន​បិត​ក្រុមហ៊ុន​លោក សាំង គង់ ឲ្យ​បញ្ឈប់​សកម្មភាព​ការ​កាយ​បំផ្លាញ​ភ្នំ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​ធម្មជាតិ និង​វត្ថុ​បុរាណ​ដែល​សេសសល់​ពី​សម័យ​បូរាណ​នៅ​ក្នុង​ភ្នំ​តា​ដុ​ង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ