ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បរិស្ថាន​នាំយកអំណោយ​ជូន​កង​ទ័ព​នៅតំបន់​ប្រាសាទ​ព្រះវិហារ

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១១ លោក​បណ្ឌិតម៉ុ​ក ម៉ារ៉េ​ត ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងបរិស្ថានបាន​ដឹក​នាំ​ប្រតិភូ​ក្រសួង​នាំ​យក​អំណោយ​ប្រគល់​ជូន​កងទ័ព​កំពុង​ឈរ​ជើង​ការពារ​បូរណភាព​ទឹកដីក្នុង​តំបន់​ប្រា​សាទ​ព្រះវិហារ​ចំនួន​ពីរកន្លែង​ទី​១-នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៣៨២​ក្បែ​រជើងភ្នំ​ដងរែក​ខាង​លិច​ប្រាសាទព្រះវិហារ និង​ទី​២-នៅ​ទីបញ្ជាការ​​ដ្ឋា​ន​កងអង្គរក្ស​ចំណុច​ទួល​៩៥​ក្បែ​រ​ប្រា​សាទ

ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១១ លោក​បណ្ឌិតម៉ុ​ក ម៉ារ៉េ​ត ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងបរិស្ថានបាន​ដឹក​នាំ​ប្រតិភូ​ក្រសួង​នាំ​យក​អំណោយ​ប្រគល់​ជូន​កងទ័ព​កំពុង​ឈរ​ជើង​ការពារ​បូរណភាព​ទឹកដីក្នុង​តំបន់​ប្រា​សាទ​ព្រះវិហារ​ចំនួន​ពីរកន្លែង​ទី​១-នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៣៨២​ក្បែ​រជើងភ្នំ​ដងរែក​ខាង​លិច​ប្រាសាទព្រះវិហារ និង​ទី​២-នៅ​ទីបញ្ជាការ​​ដ្ឋា​ន​កងអង្គរក្ស​ចំណុច​ទួល​៩៥​ក្បែ​រ​ប្រា​សាទ​ព្រះវិហារ ។ ពិធី​នោះ​រៀបចំឡើង​នៅ​វរៈ៣៨២ ក្រោម​អធិបតីភាពលោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ គន់ គី​ម អគ្គមេបញ្ជាការរងនៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចំរុះប្រចាំ​ទិស​ខ្សែបន្ទាត់ព្រំដែន​ខ្មែរ​-​សៀម​ដោយ​​មានការ​ចូលរួម​ពី​នាយ​-​ពល​ទា​ហាន​ជា​ច្រើន​រយ​នាក់​ ។

នៅ​ទីបញ្ជាការដ្ឋានកង​អង្គ​​រក្ស​មានការ​ស្វាគមន៍​ពី​លោក​ឧត្ដមសេនីយ៍​អ៊ុ​ង ​សា​រិ​ទ្ធិ​ មេ​បញ្ជាការរ​ងបញ្ជាការដ្ឋាន​ ព្រមទាំង​នាយ​-​ពល​ទា​ហាន​​ជា​ច្រើន​រយ​នាក់​ ។ លោក​នាយឧត្ដម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គី​ម បាន​​​រំលឹក​ពី​ការ​តស៊ូ​ប្ដូរផ្ដាច់របស់វីរកងទ័ព​ទាំងអស់​ដែល​ប្រឈម​មុខទប់ទល់​នឹង​សត្រូវឈ្លានពាន​សៀម​មក​លើ​អធិបតេយ្យភាពខ្មែរ​តាម​គ្រប់​ល្បិច​កល​។ ​លោកនាយ​ឧត្ដមសេនីយ៍​គន់​ គី​ម​ ​បញ្ជាក់​ថា​ ទោះជា​សៀមប្រើប្រាស់​អាវុធធុន​ធ្ងន់បាញ់​ផ្លោង​មក​លើ​កងទ័ព​​កម្ពុជា ក្នុងម​ហិ​ច្ឆតា​ចង់​លេប​ត្របាក់​ទឹកដី​ខ្មែរក្នុង​ស្ថាន​ភាព​​ដ៏​ធ្ងន់ធ្ងរបែប​ណា​ក៏​ដោយ ក៏​វី​រ​កងទ័ព​កម្ពុជានៅ​តែ​តស៊ូ​ក្រាញ​ននៀល​ទប់ទល់​មិន​ឱ្យ​បាត់បង់ទឹកដី​ សូ​ម្បី១​មីល្លីម៉ែត្រឡើយ ។

​លោក​ទេស​រដ្ឋមន្ដ្រី ម៉ុ​ក ម៉ា​រ៉េ​ត កោត​សរ​សើរដល់​វី​រ​កងទ័ព​ដែល​​លះបង់សាច់​ស្រស់ ឈាម​ស្រស់ក្នុង​បុព្វហេតុ​​ការ​ពារជាតិ​ទឹកដី និង​ប្រឈម​មុខជា​មួយ​ខ្មាំង​សៀម​ឈ្លានពាន​រហូត​​ការពារ​បាន​អធិបតេ​យ្យ​របស់​​ជាតិខ្មែរ។ អំណោយ​​ដែល​លោក​ទេស​រដ្ឋមន្ដ្រី ម៉ុ​ក ម៉ា​រ៉េ​ត ​យក​ទៅ​ប្រគល់​ជូន​កងទ័ពនៅ​២​កន្លែង​ស្មើ​ៗ​គ្នា ​ដោយមួយ​កន្លែង​ៗទទួល​បានមី​២០០​កេស​ធំ ទឹក​សុទ្ធ១៥០​កេស ត្រីងៀត​៣០០​គីឡូ​ក្រាម ត្រីខ២០​កេស​ធំ ប្រេងឆា​២០​កេសធំ ទឹកស៊ីអ៊ីវ​១៥​យួរ ឆៃប៉ូវ៤០០​គីឡូក្រាម ស៊ីម៉ង់ត៍២០០​តោន ដែក​២០០​តោន សម្រាប់​សង់​អង្គភាព និង​លេណដ្ឋាន ឧបត្ថម្ភ​ថវិកាដល់​អង្គភាព​១០​លាន​រៀល និង​ឧបត្ថម្ភ​ថវិកា​ដល់​ដៃ​នាយ​-​ពល​ទាហានក្នុង១​ អង្គ​ភាព​២០០០​នាក់ ក្នុង​ម្នាក់​ៗ៥​ម៉ឺន​រៀល ៕