ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ងាប់​ស្លឹក​ចេញ​កួរ​មិន​រួច នៅ​ក្នុង​ឃុំ​អូរ​ប្រាសាទកំពុង​ប្រឈម​ជំងឺ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​ដែល​ធ្វើ​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប លើក​ទី​២​កំពុង​ប្រឈម​ជំងឺ​ក្រា​ចាប់ បណ្តាល​ឲ្យ​ស្រូវ​ងាប់​ស្លឹក ចេញ​កួរ​មិន​រួច​ទទួល​មិន​បាន នៅ​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។ ជាក់ស្តែង​នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិ​គោក​អំពិល…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​ដែល​ធ្វើ​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប លើក​ទី​២​កំពុង​ប្រឈម​ជំងឺ​ក្រា​ចាប់ បណ្តាល​ឲ្យ​ស្រូវ​ងាប់​ស្លឹក ចេញ​កួរ​មិន​រួច​ទទួល​មិន​បាន នៅ​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។

ជាក់ស្តែង​នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិ​គោក​អំពិល និង​ខាងលិច​ភូមិ​ពោធិ​រៀង និង​ចន្លោះ​ខាងត្បូង ភូមិ​រូង​ក្របៅ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី គេ​ឃើញ​មាន​ស្រូវប្រាំង​ប្រភេទ​ស្រូវ​សែន​ក្រអូប ដែល​ធ្វើ​លើក​ទី​២ ដែល​បង្កបង្កើន​ផល​ចាប់​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​ហើយ​នៅ​អំឡុង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ឃើញ​មាន​ដើម​ស្រូវ​ដែល​កំពុង​ធ្វើខ្លួន ត្រូវ​បាន​ងាប់​ស្លឹក​ដែល​ឃើញ​ឆ្លង​ពី​មួយ​ទៅ​ស្រែ​មួយ ដែល​ជា​ការ​ព្រួយបារម្ភ​របស់​ប្រជា​កសិករ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា កាលពី​ធ្វើ​លើក​ទី​១ គឺ​ធ្វើ​ស្រូវស្រាល​ទទួលផល ហើយ​ប្រឈម​ទឹក​លិច​ច្រូតកាត់​មិន​ចង់​ទាន់ មាន​កន្លែង​ខ្លះ​បណ្តាល​លិច​មិន​បាន​ច្រូត តែ​បង្កបង្កើត​ផល​លើក​ទី​២ ខិតខំ​បង្កបង្កើន​ផល​ដំបូង​គេ​ហើយ មាន​ដើមដង​ស្រូវ​ធ្វើខ្លួន ស្រាប់​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​នេះ បណ្តាល​ឲ្យ​ងាប់​ស្លឹក​ដក​មើលរ​លួច​បណ្តូល​ស្រូវ (​ប្រជា​កសិករ​) ថា ជា​ជម្ងឺ​ក្រា​ចាប់​រឺ​ស៊ី ដើម​ស្រូវ​ដែល​កំពុង​ឆ្លង​ពី​មួយ​ស្រែ​ទៅ​មួយ​ស្រែ​ជា​បន្តបន្ទាប់ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា បើសិនជា​ស្រូវស្រាល ឬ​ស្រូវកណ្តាល​មាន​ជម្ងឺ​ក្រា​ស៊ី​ដើម​ស្រូវ គឺ​ពិតជា​ស្រូវ​ចេញ​កួរ​មិន​បាន ហើយ​មិន​បាន​ទទួលផល​ស្រូវ​ឡើយ ហើយ​ជម្ងឺ​ក្រា​ស៊ី​ដើម​ស្រូវ​នេះ​ពិតជា​ពិបាក​ព្យាបាល ហើយ​ដែល​ភាគច្រើន​កើត​ជម្ងឺ​ក្រា​ស៊ី​ដើម​ស្រូវ​នេះ បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ ហើយ​ត្រជាក់ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ ទើប​បណ្តាល​កើត​ជម្ងឺ​ក្រា​ស៊ី​ដើម​ស្រូវ ដែល​កំពុង​ឆ្លង​ពី​មួយ​ស្រែ​ទៅ​មួយ​ស្រែ បើ​មិន​បាញ់ថ្នាំ​ការពារ​ពិតជា​មិន​បាន​ទទួលផល​ឡើយ ។


លោក​ផា​ន់ ណា​រ៉ា អនុប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ប្រជា​កសិករ​ខេត្តបន្ទាយមានជ័យ​បង្កបង្កើន​ផល​បាន​ស្រូវស្រាល​មាន​ចំនួន​៦៥.៤៧៧​ហិ​កតា និង​ស្រូវកណ្តាល​មាន​ចំនួន​១២៧.៨៦០​ហិ​កតា ស្រូវធ្ងន់​មាន​ចំនួន​៤១.១៥៣​ហិ​កតា ស្រូវ​ឡើង​ទឹក​មាន​ចំនួន​៧.១៥៣​ហិ​កតា សរុប​មាន​ចំនួន​៧៤.៨៦៧​ហិ​កតា ។

លោក​បាន​បញ្ជាក់​ថា ប្រជា​កសិករ​ដែល​បង្កបង្កើន​ផល​ស្រូវស្រាល​លើក​ទី​២ មាន​ជម្ងឺ​ក្រា​នេះ គឺ​កើត​មាន ដែល​ប្រជា​កសិករ​ធ្វើ​អំឡុង​ខែតុលា ឆ្នាំ​២០១៨ មក​ពី​អាកាសធាតុ​ក្តៅ​ត្រជាក់​បណ្តាល​កើត​ជម្ងឺ​ក្រា​ស៊ី​ដើម​ស្រូវ ភាគច្រើន​ស្រូវ​សែន​ក្រអូប គឺ​មាន​ភាគតិច បើ​ប្រជា​កសិករ​បាញ់ថ្នាំ​ការពារ​អាច​ទទួល​បាន​ផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ