ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ស្លុតចិត្ត​! ប្តី​បោក​ក្បាល​ស្លា.ប់​ចោល​ខ្លួន និង​កូន​២​នាក់​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ស្រាល​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល​ខណ្ឌចំការមន និង​កម្លាំង​ន​គន​របាល​ស្រុក​អូ​រាំង​ឪ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប ហើយ​ធាក់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ផ្តួល បណ្តាល​ឱ្យ​បុរស​ជា​ប្តី​បោក​ក្បាល​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ស្រាល​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល​ខណ្ឌចំការមន និង​កម្លាំង​ន​គន​របាល​ស្រុក​អូ​រាំង​ឪ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប ហើយ​ធាក់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ផ្តួល បណ្តាល​ឱ្យ​បុរស​ជា​ប្តី​បោក​ក្បាល​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន ហេតុការណ៍​នេះ​កើត​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

កន្លង​មកនេះ និង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​អស់ហើយ នៅ​ថ្ងៃ​ទី​០៩ ខែ វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨​នេះ ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ទាំង​២​នាក់​នេះ មាន​ទី​១-​ឈ្មោះ ខៀវ ផល្លា ហៅ​អា​ខ្លា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឃាត់ខ្លួន​បាន​នៅ​ត្រង់​ចំណុច​វត្ត​ថ្មី ឃុំ​ប្រ​ធាតុ ស្រុក​អរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដោយ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ ម៉ឹង ប៊ុ​ន​វាសនា ហៅ​អា​បូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជា​ជន​ដៃដល់​) ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មកនេះ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ក្រុម​ជនសង្ស័យ​ទាំង ២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក Beat ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១HD-១៦៦២ មួយ​គ្រឿង​រួម​ទាំង​បក្សពួក​ចំនួន​២​នាក់​ទៀត (​សរុប​៤​នាក់​) ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ទៀត ។ បន្ទាប់​មក​បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​២​នាក់ ប្តី​ប្រពន្ធ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BF-៤៨៥៩ មួយ​គ្រឿង នៅ​តាម​ផ្លូវ​ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​ប្រមាណ​ជា​៣០០​ដុល្លារ ។ ភ្លាម​នោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ក្រុម​ជនសង្ស័យ​ជា​អ្នក​បើក​បិទ​គូទ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មក​ក្បែរ​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​ធាក់​ផ្តួល​បណ្តាល​ឱ្យ​ដួល​បុរស​ជា​ប្តី​មានឈ្មោះ ច​យ អាង អាយុ​៣៦​ឆ្នាំទៅ​បោក​ក្បាល​ជាមួយនឹង​ផើងផ្កា​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ភ្លាម​ៗ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសស្រាល ។

គួរ​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​នេះ ពួក​គេ គឺ​សុទ្ធ​សឹង​ជា​មុខសញ្ញា​ចាស់ និង​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​ពួក​គេ​ក៏​ទើបតែ​ចេញពី​ពន្ធនាគារ​ថ្មី​ៗ​នេះ​ក៏​បាន​បង្ក​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន​២​នាក់​អោយ​នៅ​កំព្រា​ថែម​ទៀត​នេះ ។

ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ជា​ប្រពន្ធ និង​ធាក់​ម៉ូតូ​ផ្តួល​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​បោក​ក្បាល​ស្លាប់​បាត់បង់​ជីវិត​នោះ ពួក​គេ​ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់​លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។ ទើប​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​សហការ​ជាមួយ​គ្នា និង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្សពួក​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ដែល​នៅ​សេសសល់​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ