ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​តាម​ដង​វិ​ថី​នានា​នៃ​ក្រុង​កំពង់​ផែ​សំខាន់

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ​៖ ការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន ដើម្បី​ដណ្ដើម​យក​ទី​ក្រុង​កំពង់​ផែ​HODEIDA ​ពី​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​ក្លាយទៅជា​សង្គ្រាម​តាម​ដង​វិ​ថី ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ជន​ស៊ី​វិល​ច្រើន​ពាន់​នាក់ ដែល​ជាប់​ក្នុង​រង្វង់​នៃ​ភ្លៀង​គ្រាប់​ផ្លោង​ និង​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​សាហាវ។ ទីក្រុង​កំពង់​ផែ​នោះ​ស្ថិត​នៅ​មាត់សមុទ្រ​ក្រហម…

ប្រទេស​យេ​ម៉ែ​ន ​៖ ការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន ដើម្បី​ដណ្ដើម​យក​ទី​ក្រុង​កំពង់​ផែ​HODEIDA ​ពី​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​ក្លាយទៅជា​សង្គ្រាម​តាម​ដង​វិ​ថី ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ជន​ស៊ី​វិល​ច្រើន​ពាន់​នាក់ ដែល​ជាប់​ក្នុង​រង្វង់​នៃ​ភ្លៀង​គ្រាប់​ផ្លោង​ និង​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​សាហាវ។

ទីក្រុង​កំពង់​ផែ​នោះ​ស្ថិត​នៅ​មាត់សមុទ្រ​ក្រហម ជា​ចំណុច​នៃ​ការ​នាំ​ចូល​ទំនិញ ៣​ភាគ​៤​របស់​ប្រទេស ហើយ​ជា​កន្លែង​បញ្ជូន​ជំនួយ​មនុស្សធម៌​អន្តរជាតិ ដល់​ប្រទេស​រង​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម ហើយ​កំពុង​រង​ការ​គំរាម​នៃ​គ្រោះ​ទុរ្ភិក្ស​។

បើក​ធ្វើ​ពី​ខែមិថុនា​មក ការ​វាយលុក​លើ​ក្រុង​ HODEIDA​ ជួយ​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ត្រូវ​បាន​បង្កើន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ​វិច្ឆិកា​មក ខណៈ​ក្រុង​វ៉ា​ស៊ិន​តោន​ទើប​បញ្ចប់ ការ​ជួយ​​ទ្រទ្រង់​ខាង​យោធា ដល់​ក្រុមចម្រុះ​នោះ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នៃ​ជម្លោះ​។​មនុស្ស​ប្រមាណ​ជា​៤៤៥.០០០​នាក់​បាន​ចាកចេញ​ពីក្រុង​HODEIDA​ចាប់ពី​ខែមិថុនា​មក ខណៈ​ទី​ក្រុង​នេះ​មាន​ប្រជាជន​៦០០.០០០​នាក់​។

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​កើត​មាន​កាល​ពីថ្ងៃ​ទី​១០ ​វិច្ឆិកា រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​ហ៊ូ​ធី ជិត​ផ្លូវថ្នល់​សំខាន់​មួយ​ភ្ជាប់​ក្រុង​HODEIDA ​ទៅ​រដ្ឋធានី​សា​ណា ដែល​ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី​។​

មានការ​បាញ់កាំភ្លើង​ធំ​ដាក់​គ្នា​ខ្លាំងក្លា​បំផុត ហើយ​កង​យន្តហោះ​របស់​ក្រុមចម្រុះ ហោះ​ក្រឡឹង​លើ​ទីក្រុង​នោះ​ ខណៈ​ពួក​ហ៊ូ​ធី​បាញ់​មី​ស៊ី​ល​ការពារ​អាកាស​។​ ជាមួយ​ការ​បាញ់​ស្រោច​គ្រាប់កាំភ្លើង​ត្បាល់ ការ​ប្រយុទ្ធ​គ្នា​តាម​ដង​វិ​ថី​ពិតជា​សាហាវ​។ ចំណែក​​ជន​ស៊ី​វិល​យ៉ាងតិច​២៣​នាក់​ស្លាប់​នៅ​ក្រុង​HODEIDA​ចាប់តាំងពី​ថ្ងៃ​ទី​២៤​តុលា​មក​។​ រីឯ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៃ​ការ​ប្រយុទ្ធ​គ្នា យុទ្ធ​ជន​យ៉ាងតិច​៦១​នាក់​ស្លាប់ ក្នុង​នោះ​មាន​ពួក​ឧទ្ទាម​៤៣​នាក់​និង​ទាហាន​រដ្ឋាភិបាល​១៨​នាក់​។

កងទ័ព​រដ្ឋាភិបាល​វាយ​រុលទៅមុខ​ពី​ភាគ​ខាងត្បូង​និង​ភាគ​ខាងកើត​ឆ្ពោះទៅ​កំពង់​ផែ រួច​ពេល​នេះ​ស្ថិត​នៅ​ប្រមាណ​ជា​៣​គីឡូម៉ែត្រ​ពី​ទីតាំង​សំខាន់​របស់​ពួក​ឧទ្ទាម ហៅ​ទី​តាំង​៧​កក្កដា ជា​តំបន់​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​បំផុត​នា​ភាគ​ខាងកើត​ក្រុង​។

ការ​រុលទៅមុខ​របស់​កងទ័ព​រដ្ឋាភិបាល​ត្រូវ​រារាំង​ដោយ​ខ្មាន់កាំភ្លើង ច្រើន​នាក់​ដែល​ពួក​ឧទ្ទាម​ដាក់​ពង្រាយ ព្រមទាំង​ដោយ​គ្រាប់​មីន​និង​រណ្ដៅ​នានា​ដែល​ជីក​ក្នុង​ទីក្រុង​។ ​ម្យ៉ាងទៀត​ការ​ប្រយុទ្ធ​គ្នា​គំរាមកំហែង​ដល់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌ ដែល​ប្រជាជន​យេ​ម៉ែ​ន​ច្រើន​លាន​នាក់​ពឹងផ្អែក​លើ​នោះ​។​ ការ​ប្រយុទ្ធ​គ្នា​តាម​ជើង​គោក ​និង​តាម​ជើង​អាកាស បង្កើន​គ្រោះថ្នាក់​ថែម​ទៀត​នៃ​ការ​កាត់​ផ្ដាច់​ផ្លូវ​ផ្គត់ផ្គង់ តែ​មួយ​គត់​នូវ​ផលិតផល​ស្បៀង ប្រេងឥន្ធនៈ​និង​ថ្នាំពេទ្យ​ឲ្យ​ដល់​ប្រជាជន​យេ​ម៉ែ​ន​ប្រមាណ​ជា​២០​លាន​នាក់​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចូល​កាត់​តាម​ក្រុង​កំពង់​ផែ​HODEIDA៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ