ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ ដែល​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន អធិរាជ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ នៅ​តែ​មិន​ទាន់​ដឹងខ្លួន​នោះ​ទេ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្រោម​ការ​ពិនិត្យ និង​តាមដាន​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ ដែល​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន អធិរាជ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ នៅ​តែ​មិន​ទាន់​ដឹងខ្លួន​នោះ​ទេ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្រោម​ការ​ពិនិត្យ និង​តាមដាន​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ។

លោក​អធិរាជ​ចាប៉ី​ដង​វែង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ខណៈ​ដែល​លោក​ព្រឹទ្ធ​ភារ​ម្យ​មាន​អាកា​រៈ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ លោក​ប្រាជ្ញ ឆាត កូនប្រុស​បង្កើត​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា​បច្ចុប្បន្ន​ឪពុក​របស់​លោក មាន​វ័យ​៨៣​ឆ្នាំ​ហើយ ហើយ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ​ណាស់​ដែរ ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​០៥ ខែ​វិ​ច្ឆ​កា​នេះ លោកឪពុក​មាន​អាកា​រៈ​ចុក​ទ្រូង​ជា​ខ្លាំង ធ្វើ​ឲ្យ​គាត់​ទ្រាំ​លែង​បាន និង​បាត់​មាត់​បាត់​ក លុះ​ព្រឹក​ថ្ងៃ​ទី​០៦ វិ​ច្ឆ​កា ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​មន្ទីរ​សុខភាព​បង្អែក​ខេត្តតាកែវ ។

ក្រោយ​ពី​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​ឃើញ​ថា អាកា​រៈ​ជំ​ងឹ​របស់​លោកឪពុក​មិន​អន់​ថយ ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​សម្រេច​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នា​រសៀល​ថ្ងៃ​ទី​០៨ វិច្ឆិកា​នេះ​តែ​ម្តង ។
វេជ្ជបណ្ឌិត​ប្រចាំការ​នៅ​អគារវៈ​កាត់​ប្រព័ន្ធ​ប្រាសាទ​នៃ​មន្ទីរពេទ្យ​កាល់​មែ​ត្រ​បាន​និយាយ​ថា : ស្ថានភាព​ជម្ងឺ​របស់​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ដោយសារ​រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ដឹងខ្លួន ហើយ​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆ​កា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បាន​ខិតខំ​ប្រើ​បច្ចេកទេស​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​ដឹងខ្លួន​អាច​កម្រើក​ដៃជើង​បាន​តែ​លទ្ធផល​បណ្តោះអាសន្ន គឺ​សូន្យ​តែ​ទោះជា​យ៉ាងណា​ក្រុម​គ្រូ និង​បន្ត​ការ​តាមដាន​ទៅ​មុខ​ទៀត ។ លោក​ព្រឹទ្ធ​ភារ​ម្យ​មាន​ជម្ងឺ​ប្រចាំ​កាយ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ គឺ​បញ្ហា​សួត​តែ​ម្តង និង​មាន​ជំងឺ​ផ្សេង​ៗ​ច្រើន​មុខ​ទៀត​ផង​ដែរ ។

កូនប្រុស​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន បាន​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ឪពុក​របស់ខ្ញុំ​មិន​សង្ឃឹមថា មាន​អាយុជីវិត​បន្ត​ទៀត​ឡើយ ដោយសារ​តែ​គាត់​ខ្សោយ និង​អាយុ​គាត់​ច្រើន​ជំងឺ​សួត ពេល​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជា​ខ្លាំង ហើយ​កាលពី​យប់​ថ្ងៃ​ទី​១០ វិ​ច្ឆ​កា ក្រុម​គ្រូពេទ្យ​បាន​ប្រើ​ជំនាញ​ធ្វើការ​បូ​បយក​ស្លេះ​ក្នុង​សួត ដើម្បី​យក​ទៅ​ពិនិត្យ​តែ​មិន​អាច​អនុវត្ត​បាន ពេល​ណា​ដកខ្យល់​អុកស៊ីហ្សែន​ចេញ​គឺ ឪ​ខ្ញុំ​គ្មាន​ខ្យល់​ដក​តែ​ម្តង ។ ពេល​នេះ​ឳ​ពុក​ខ្ញុំ​មិន​អាច​កម្រើក​ដៃជើង​បាន​ឡើយ ហើយ​គាត់​ពឹង​ទៅ​លើ​ខ្យល់​អុក​ស៊ី ហ្សែ​ន តែ​ប៉ុណ្ណោះ​នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​គ្រូពេទ្យ គ្រូពេទ្យ​បាន​បញ្ជាក់​ថា ពេល​ណា​ឪពុក​ខ្ញុំ​អាច​ដក​ដ​ង្ហើ​ប​ខ្លួនឯង​បាន​និង​កម្រើក​ដៃជើង​នោះ​ទើប​មាន​ក្តី​សង្ឃឹម តែ​ទោះជា​យ៉ាង​ក្រុម​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ក្នុង​ការ​តាមដាន​ពី​ស្ថានភាព​ជម្ងឺ​ឪពុក​ខ្ញុំ​ផង​ដែរ លោក​និង​ក្រុម​គ្រួសារ​គ្មាន​អ្វី​ក្រៅ​ពីលើ​កម​ម្រាមដៃ​ដប់​សូម​ថ្លែង​អរគុណ​ដល់​ក្រុម​គ្រូ​ប្រចាំការ​នៅ​អគារ​វះកាត់​ប្រព័ន្ធ​ប្រាសាទ និង​លោក​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ត្រ​ដែល​តែងតែ​ជួយ​សង្គ្រោះ និង​ព្យាបាល​ជម្ងឺ​ដល់​ឳ​ពុក​របស់​គាត់ ។ លោក​ប្រាជ្ញ​ឆាត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆ​កា បាន​នេះ​ថា រសៀល​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆ​កា​នេះ​ស្ថានភាព​ជ​មឺ​របស់​ឪពុក​លោក ស្ថិត​នៅ​សភាព​ធ្ងន់ធ្ងរ ហើយ​មិន​មាន​កម្រើក​ដៃ ជើង​នោះ​ទេ​ហើយ​នៅ​តែ​បន្ត​ប្រើប្រាស់​ខ្យល់​អុកស៊ីហ្សែន​ដដែល ។


កូនប្រុស​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​គាត់ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នេះ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ចាត់តាំង​ឲ្យ​តំណាង​កាកបាទក្រហមកម្ពុជា​នាំ​យក​ថវិកា​ចំនួន​៥​លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ជូន​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ ឈួ​ន ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​,​លោក​ជំទាវ​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ឧបត្ថម្ភ​ចំនួន​១០០០​ដុល្លារ ,​លោក​ចាន់​សា​រុន តំណាងរាស្ត្រ​ខេត្តតាកែវ ឧបត្ថម្ភ​៥០​ម៉ឺន​រៀល​, អ្នកស្រី​ច​ន ច័ន្ទ​លក្ខណា ប្រធាន​សិល្បៈករ​កម្ពុជា​ឧបត្ថម្ភ​២០០​ដុល្លារ​និង​,​ក្រសួង​វប្បធម៌​ចំនួន​១​លាន​រៀល ។ ហើយ​កន្លង​មកនេះ​ដែរ​លោក​ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ចំណាយ​ថវិកា​សាងសង់​ផ្ទះថ្ម​ជូន​លោក​ព្រឹទ្ធ​ភារ​ម្យ​ប្រាជ្ញ​ឈួ​ន​នៅ​ឯ​ស្រុក​កំណើត​ស្ថិត​ក្ន​ង​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេ្តតាកែវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ