ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ផុត​ពី​មហារីក​គ្រាន់តែ​អនុវត្ត​ទម្លាប់ងាយ​ៗ​មួយ​ចំនួននេះ

5 ឆ្នាំ មុន

ជំងឺមហារីក គឺជា​ជំងឺ​ដ៏​សាហាវ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ ដោយ​វា​អាច​ឆក់​យក​ជីវិត​របស់​អ្នក​បាន ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​ជំងឺមហារីក​គ្រប់​ប្រភេទ អាច​បង្ការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ព្យាបាល​ជា​សះស្បើយ បើសិនជា​មនុស្ស ម្នាក់​ៗ​មានការ​យល់​ដឹង​ពី​ការ​បង្ការ ក៏​ដូច​ជា​មក​ពិនិត្យ និង​ព្យាបាល​បាន​ទាន់​ពេល…

ជំងឺមហារីក គឺជា​ជំងឺ​ដ៏​សាហាវ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ ដោយ​វា​អាច​ឆក់​យក​ជីវិត​របស់​អ្នក​បាន ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​ជំងឺមហារីក​គ្រប់​ប្រភេទ អាច​បង្ការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ព្យាបាល​ជា​សះស្បើយ បើសិនជា​មនុស្ស ម្នាក់​ៗ​មានការ​យល់​ដឹង​ពី​ការ​បង្ការ ក៏​ដូច​ជា​មក​ពិនិត្យ និង​ព្យាបាល​បាន​ទាន់​ពេល ។

ជំងឺមហារីក​មិន​លូតលាស់ ភ្លាម​ៗ​ត្រឹម​រយៈពេល​តែ​មួយ​យប់​នោះ​ទេ ហើយ​មាន​វិធី​បង្ការ ងាយ​ៗ​ច្រើន​ណាស់​ដែល​អ្នក​គួរ​អនុវត្ត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ​ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ ។

ខាងក្រោម​ជា​ដែល​អ្នក​គួរ​ប្រកាន់ខ្ជាប់ ដើម្បី​ចៀស​ផុត​ពី​ជំងឺមហារីក ៖

១.​ឈប់​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​ជាតិ​ផ្អែម​កែ​ច្នៃ ៖ អ្នក​ប្រហែលជា​គិត​ថា ភេសជ្ជៈ​ប្រភេទ​នេះ គឺ​គ្រាន់តែ​បណ្ដាល​ឲ្យ​កើត​ជំ​ងី​ទឹកនោមផ្អែម និង​ជំងឺ​ធាត់​ជ្រុល​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិត​ទៅ​វា​ក៏​ជា​ហេតុ​បង្ក​នៃ​ជំងឺមហារីក​ប្រភេទ​មួយ​ចំនួន​ផង​ដែរ រួម​បញ្ចូល​ទាំង ជំងឺមហារីក​មាត់ស្បូន ។ ភេសជ្ជៈ​ប្រភេទ​នេះ គឺ​បង្កើន​ហានិភ័យ​នៃ​ជំ​ងឹ​មហារីក​ដល់​ទៅ​៨៧ ភាគរយ ដោយ​វា​ធ្វើ​ឲ្យ​កើត​ទម្ងន់​ហួស ។

២.​ធ្វើ​សកម្មភាព​រាង​កាយ​ឲ្យ​បាន​ច្រើន ៖ ដើម្បី​បង្ការ​ជំងឺមហារីក ចូរ​ឈរ​ឲ្យ​ច្រើន​ជាង​អង្គុយ ។ ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ​ពេញ គឺ​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ និង​មាត់ស្បូន​រហូត​ដល់​ទៅ​២៤​ភាគរយ​។ ប្រសិនបើ​ការ​មើល​ទូរទស្សន៍​ជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​នោះ វា​គួរ​ដល់​ពេល​ត្រូវ​កាត់​បន្ថយ​ខ្លះ​ហើយ បើ​មិន​ដូច្នោះ​ទេ​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​អាច​កើតឡើង​ដល់​៥៤ ភាគរយ ប្រសិនបើ​អ្នក​អង្គុយ​នៅ​តែ​មុខ​កញ្ចក់​ទូរទស្សន៍ ។ ក្រោក​ឡើង ហើយ​ដើរ​ជុំវិញ​សម្រាប់​រយៈពេល​ពីរ​បី​នាទី រៀង​រាល់​ម៉ោង ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ។

៣.​រក្សា​បាន​នូវ​ទម្ងន់​ត្រឹមត្រូវ​មួយ ៖ ការ​ធាត់​លើស​ទម្ងន់ គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​នូវ​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​គ្រោះថ្នាក់​ចំពោះ​សុខភាព​ផង​ដែរ ។ អ្នក​មិន​គួរ​មាន​ស​ន្ទ​ស្សន៍​ម៉ាស​នៃ​រាង​កាយ​លើស​ពី​២០ ទៅ​២៥ ឡើយ ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​នោះ ។

៤.​ទទួលទាន​របប​អាហារ​មាន​សុខភាព​ល្អ ៖ នៅ​ពេល​អ្នក​ទទួលទាន​ផ្លែ​ឈើ និង​បន្លែ កាន់តែ​ច្រើន ហានិភ័យ​នៃ​ជំងឺមហារីក​មហារីក​ពោះវៀនធំ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​តាម​នោះ​ដែរ​។ កុំ​ភ្លេច​បន្ថែម​គ្រាប់​ធញ្ញជាតិ​ចូល​ផង ក៏​ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​អាច​បង្ការ​ជំងឺមហារីក ។

៥.​កាត់​បន្ថយ​ការ​ទទួលទាន​សាច់​ក្រហម​ឲ្យ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៖ បើ​ទោះជា​សាច់​ក្រហម​​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​សាច់​នេះ គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​គួរ​ឲ្យ​ព្រួយ​បា​រម្ភ​។ សាច់​គ្មាន​ខ្លាញ់ គឺ​ប្រភេទ​សាច់​ល្អ​បំផុត​ចំពោះ​សុខភាព ។

៦.​ចៀសវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង ៖ មហារីក​បំពង់ក និង​មាត់ អាច​បណ្ដាល​មក​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ជាតិ​អាកុល​លើស​កម្រិត ។ ប្រសិនបើ​អ្នក​មិន​អាច​បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​បាន​១០០ ភាគរយ​ទេ ចូរ​ព្យាយាម​កាត់​បន្ថយ​ការ​ទទួលទាន ដើម្បី​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ជំងឺមហារីក ផ្សេង​ៗ​ថយ​ចុះ​តាម​នោះ​ដែរ ។

៧.​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​សូ​ដ្យូ​ម ៖ អំបិល គឺ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​អាហារ​ច្រើន​ប្រភេទ​ដូច​ជា សាច់​, នំ​បុ័ង ជាដើម ហើយ​ការ​ទទួលទាន​វា​លើស​កម្រិត​នោះ​នឹង​ធ្វើ​ឲ្យ​ជំងឺមហារីក​វាយប្រហារ​លើ​អ្នកជា​មិន​ខាន ។

៨.​ការ​បំបៅ​ដោះ​កូន ៖ មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​កូន​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​ស្ត្រី​ជា​ម្ដាយ​ផង​ដែរ ។ ស្ត្រី​គួរ​បំបៅ​ដោះ​កូន​ទើបនឹង​កើត​របស់​ពួក​គេ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។

៩.​កុំ​ចេះ​តែ​ទទួលទាន​ថ្នាំ ឬ​ប្រើប្រាស់​ថ្នាំ​ខុស​វេជ្ជបញ្ជា​៖ ដើម្បី​បង្ការ​ជំងឺ អ្នក​គួរ​ទទួលទាន​អាហារ ក៏​ដូច​ជា​ភេសជ្ជៈ​បែប​ធម្មជាតិ ផ្សេង​ៗ ចៀសវាង​ការ​ទទួលទាន​ថ្នាំ​ចំពោះ​ជំងឺ​ធម្មតា​តាមតែ​ចិត្ត ។ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សិន ប្រសិនបើ​អ្នក​ចង់​ទទួលទាន​ថ្នាំ​ណាមួយ ។

១០.​ទទួល​បាន​ជាតិ​វីតាមីន​D គ្រប់គ្រាន់​ប្រចាំ​ថ្ងៃ ៖ ពន្លឺព្រះអាទិត្យ គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន D ដូច្នេះ​អ្នក​គួរ​ចេញ​ទៅ​ក្រៅ​ដើរ ឬ​រត់ ត្រឹក​ៗ​ក្រោម​ពន្លឺព្រះអាទិត្យ​ដែល​មិន​ក្ដៅ​ខ្លាំង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១៥ នាទី រៀងរាល់ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ។

១១.​ឈប់​ប្រើប្រាស់​ជាតិ tobacco ៖ សារធាតុ tobacco គឺ​បង្ក​ជំងឺមហារីក ដូច្នេះ​វា​គួរតែ​ដល់​ពេល​អ្នក​បញ្ឈប់​ការ​ជក់បារី​ហើយ ប្រសិនបើ​អ្នក​ពិតជា​ចង់​ជៀស​ឆ្ងាយ​ពី​ជំងឺមហារីក​នោះ ។

១២.​កាត់​បន្ថយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​នៅ​ពេល​យប់ ៖ ការ​គេង​ក្នុង​បន្ទប់​ងងឹតឈឹង​តែ​ម្ដង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ និង​អូវែ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ