ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រយៈពេល​១​ខែ​ មន្ត្រី​ជំនាញ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ចំនួន​១៦៦​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ខែតុលា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ខែតុលា ឆ្នាំ​២០១៨ ចាប់​បាន​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​១៦៦​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤៧៣,៧៥០,០០០ រៀល​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ចំនួន​រថយន្ត​ដែល​ចាប់​បាន​ទាំងនេះ មានការ​ថយ​ចុះ​ចំនួន​៥៩ គ្រឿង បើ​ប្រៀបធៀប​កាលពី​ខែកញ្ញា​កន្លង​មក ។

សូម​បញ្ជាក់​ថា រថយន្ត​ដែល​ចាប់​បាន​ចំនួន​១៦៦​គ្រឿង​នោះ គឺជា​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូត​ដល់ ៦៤​តោន ដែល​ត្រូវ​ធ្វើការ​ផាកពិន័យ និង​ព្រមាន​ឲ្យ​រាងចាល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ