ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​ផ្សារ​សម្តេច​តេ​ជោ​ហ៊ុន សែន ដើម​ក្រឡាញ់​ជាង​៤០០​តូប​ជ្រើស​យកបែប​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជីវករ​លក់ដូរ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​ដែល​មានឈ្មោះ​ជា​ម្ចាស់​តូប​ជាង​៤០០​តូប​ស្មើនឹង​១៥​មុខរបរ​បាន​ព្រមព្រៀង​គ្នា ទទួលយក​ដំណោះស្រាយ​ចុង​ក្រោយ​ដែល​សាលាក្រុង​សៀមរាប គណៈកម្មការ​ផ្សារ និង​អង្គភាព​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​បាន​ឯកភាព​គ្នា​រៀបចំ​ជូន​តាម​រយៈ​នៃ​ការ​ចាប់ឆ្នោត​ដោយ​យុត្តិធម៌​ដែល​ការ​ចាប់ឆ្នោត​នេះ បាន​ធ្វើ​ឡើង​នៅ​សាលាក្រុង​សៀមរាប​នា​ថ្ងៃ​ទី​១០…

ខេត្តសៀមរាប ៖ អាជីវករ​លក់ដូរ​នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​ដែល​មានឈ្មោះ​ជា​ម្ចាស់​តូប​ជាង​៤០០​តូប​ស្មើនឹង​១៥​មុខរបរ​បាន​ព្រមព្រៀង​គ្នា ទទួលយក​ដំណោះស្រាយ​ចុង​ក្រោយ​ដែល​សាលាក្រុង​សៀមរាប គណៈកម្មការ​ផ្សារ និង​អង្គភាព​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​បាន​ឯកភាព​គ្នា​រៀបចំ​ជូន​តាម​រយៈ​នៃ​ការ​ចាប់ឆ្នោត​ដោយ​យុត្តិធម៌​ដែល​ការ​ចាប់ឆ្នោត​នេះ បាន​ធ្វើ​ឡើង​នៅ​សាលាក្រុង​សៀមរាប​នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

លោក​សុខ តុញ ប្រធាន​គណៈកម្មការ​សម្របសម្រួល​រៀបចំ​ការ​ចាប់ឆ្នោត​បាន​ឲ្យ​ដឹង​ថា បងប្អូន​អាជីវករ​អ្នក​លក់ដូរ​មាន​ប្រមាណ​ជា​៩៩​ភាគរយ​បាន​មក​ចូលរួម​ការ​ចាប់ឆ្នោត​នេះ​លើកលែងតែ​អ្នក​នៅ​ឆ្ងាយ ឬ​មាន​ធុរកិច្ច​រវល់​តែ​ប៉ុណ្ណោះ ហើយ​ក្រោយ​ពី​ការ​ព្រមព្រៀង​ទទួលយក​ការ​ចាប់ឆ្នោត​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​នេះ​នឹង​ត្រូវ​បាន​រៀបចំ​ឲ្យ​ក្លាយជា​ផ្សារ​គំរូ​នៅ​ក្នុង​ខេត្តសៀមរាប ។

លោក​សុខ តុញ បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល​មិន​តិច​ជាង​៣​ឆ្នាំ ក្រោយ​ការ​សាងសង់​រួច​ដោយ​ពុំ​មានការ​ឯកភាព​គ្នា​លើ​ការ​បែងចែក​កំណត់​ប្រភេទ​ទីតាំង​មុខរបរ​លក់ដូរ​នោះ គណៈកម្មការ​ផ្សារ​បាន​ឯកភាព​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុង​បាន អនុញ្ញាត​ឱ្យ​បងប្អូន​អាជីវករ​យក​ចំណតរថយន្ត​មុខ​ផ្សារ និង​តាម​ដងផ្លូវ​ជិត​ផ្សារ​នោះ​លក់ដូរ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ក្រោយ​ពី​បងប្អូន​ចូល​ទៅ​កាន់​តូប​លក់ដូរ​របស់​ខ្លួន និង​មាន​រៀបចំ​ទីលាន​ចំណតរថយន្ត​មុខ​ផ្សារ និង​ដងផ្លូវ​លក់ដូរ​បណ្តោះអាសន្ន​នោះ​ឡើង​វិញ​ឱ្យ​មាន​បរិស្ថាន និង សោភ័ណ​ភាព​បាន​ស្អាតបាត​ផង​ដែរ ។

សូម​បញ្ជាក់​ថា ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​នេះ​កសាង​ដោយ​កម្លាំង​កង​វិស្វកម្ម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សៀមរាប ដែល​មាន​វត្តមាន​លោក​ឧកញ៉ា តំណាងរាស្ត្រ សៀង ណាំ ជា​ប្រធាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ