ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បុក​គូទ​បន្ត​គ្នា​ក្រឡាប់​ផ្ងារជើងប៉ះ​ម៉ូតូ​១​គ្រឿងយ៉ាងដំណំ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​បណ្តាល​ឲ្យ​រថយន្ត​នៅ​ខាង​មុខ​គេ​ក្រឡាប់​សង្កត់​ម៉ូតូ​១​គ្រឿង​ដែល​បើក​បញ្ច្រាសទិស​រង​របួស​អ្នក​បើក​ម៉ូតូ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ទី​៦…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​បណ្តាល​ឲ្យ​រថយន្ត​នៅ​ខាង​មុខ​គេ​ក្រឡាប់​សង្កត់​ម៉ូតូ​១​គ្រឿង​ដែល​បើក​បញ្ច្រាសទិស​រង​របួស​អ្នក​បើក​ម៉ូតូ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3E- 4675 ដឹក​ដែក​ស​សៃ​កន្ទុយ​រ៉ឺ​ម៉ក ស្លាក​លេខ​ភ្នំពេញ 4A- 5295 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (​ចុះ​រត់គេច​) មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​គូថ​រថយន្ត​មួយ​គ្រឿង​ម៉ាក​មី​ត​ស៊ុ​យ​មី​ត ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​រដ្ឋ 25.2.0512 បើកបរ​ដោយ​ឈ្មោះ ឡា​ច អាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំ​ពឹ​ល ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ដែល​បើកបរ​ទិស​ស្របគ្នា​បន្ទាប់​មក​រថយន្ត​ម៉ាក​មី​ត​ស៊ុ​យ​មី​ត​ស៊ី និង​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ទាំង​ពីរ​គ្រឿង​នេះ​ក៏​រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​នី​សាន់ ពណ៌​ត្រេ​អ៊ី គ្មាន​ស្លាក​លេខ ដឹក​ថ្ម​បើ​បរ​ដោយ​ឈ្មោះ ហុង សុខ​ឡេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​បើកបរ​ទិស​ស្របគ្នា ហើយ​រថយន្ត​ម៉ាក​នី​សាន់​ក៏​បាន​ក្រឡាប់​ទៅ​លើ​ថ្នល់​កៅស៊ូ​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​ម័​រ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1HB – 4476 បើកបរ​ដោយ​ឈ្មោះ អ៊ុយ ច័ន្ទ​វាសនា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភ្នំពេញ ដែល​បើកបរ​មក​ពី​ទិស​ខាងលិច បណ្តាល​ឲ្យ​អ្នក​បើ កបរ​ម៉ូតូ​រង​របួសស្រាល ម៉ូតូ​ខូចខាត​ស្រាល រថយន្ត​មី​ត​ស៊ុ​យ​មី​ត​ស៊ី និង​រថយន្ត​នី​សាន់​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​ហ៊ី​យន់​ដាយ​ខូចខាត​ស្រាល ។

ហេតុការណ៍​នេះ​ដែរ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ដល់​អាយុជីវិត​ឡើយ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​យក​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ