ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ជួបគ្រោះថ្នាក់​តាម​ផ្លូវ​ស្លា.ប់បាត់បង់ជីវិត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវបំបែក​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ឆ្លងផ្លូវ​ចំ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ហាណូយ​កែង​នឹង​ផ្លូវ​សម្តេច​ជា ស៊ី​ម ស្តុ​ប​២៤​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវបំបែក​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ឆ្លងផ្លូវ​ចំ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ហាណូយ​កែង​នឹង​ផ្លូវ​សម្តេច​ជា ស៊ី​ម ស្តុ​ប​២៤​ម៉ោង ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ នៅ គិរី អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ដែល​ប្រចាំការ​នៅ​គោលដៅ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ​បំរុង​ឆ្ពោះទៅ​ផ្លូវ​ឧក​ញ្ញា​ម៉ុង​រិ​ទ្ធី ពេល​ដែល​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GR-៨៥៧៦ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មក​ដល់​ចំណុច​ផ្លូវ​ខ្វែង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ខាងលើ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួស​បាក់ដៃ​ទាំង​សងខាង​និង​បែក​មាត់​សន្លប់​ស្តូកស្តឹង​។

ភ្លាម​ៗ​នោះ​រថយន្ត​ខាងលើ​ក៏​បាន​ព្យាយាម​បើក​គេច​ឆ្ពោះទៅ​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី ក៏​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​សែន​សុខ​ដែល​ប្រចាំការ​នៅ​គោលដៅ​ខាងលើ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ដែរ តែ​ដោយសារ​ផ្លូវ​ស្ងាត់ ហើយ​រថយន្ត​ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន​គេចខ្លួន​បាត់​ស្រមោល ធ្វើ​ឲ្យ​សមត្ថកិច្ច​មិន​អាច​ដេញ​ស្ទាក់​ឃាត់​បាន​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​ជា​អកុសល​ពេល​ដឹក​ទៅ​តាម​ផ្លូវ​ជន​រង​គ្រោះ​ក៏​ស្លាប់​បាត់​ទៅ​ហើយ​។

នៅ​កន្លែង​កើតហេតុ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​និង​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ប្រគល់​ទៅ​អោយ​សាច់ញាតិ​សព​នៅ​ពេល​ក្រោយ​។ ចំណែកឯ​សព​បុរស​រង​គ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ