ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បើកបរ​ម៉ូតូ​១​គ្រឿង ធ្វើ​ដំណើរ​​​តាម​ផ្លូវលំ ជ្រុល​ចង្កូត​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​នឹង​កើតហេតុ រីឯ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បើកបរ​ម៉ូតូ​១​គ្រឿង ធ្វើ​ដំណើរ​​​តាម​ផ្លូវលំ ជ្រុល​ចង្កូត​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​នឹង​កើតហេតុ រីឯ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ​ផង​ដែរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវលំ​ទំនប់​ខ្វិត ក្នុងភូមិ​ចម្ការ​បុស្ស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ហេង ចំណាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាច​ជ្រំ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជា​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Excinter ពណ៌​ខ្មៅ​លា​យស​ក្រហម គ្មាន​ស្លាក​លេខ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ ស បាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​គោក​មាន​ជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ទ​-១៧៤៧ ភព​១ បាន​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បំភ្លឺ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ប្រុស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Excinter អត់​ពាក់មួក​សុវត្ថិភាព ធ្វើ​ដំណើរ​តាម​ផ្លូវលំ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បោះពួយ​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​គុប​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ Excinter ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ចំណែក​អ្នក​បើកបរ​​ម៉ូតូ​ម៉ាក​គុប​ជ្រុង​បាន​រង​រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ច​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ និង​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​សព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ