ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរោង​សម្លា.ប់​ប្រពន្ធ រួច​ធ្វើ​អត្តឃា.តតាម​ក្រោយ​ ចុះ​កូន​៤​នាក់​គិត​យ៉ាងម៉េច

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ជា​ប្តី​ដែល​មាន​គម្រោង​សម្លាប់​ប្រពន្ធ​ខ្លួនឯង ដោយ​យក​ពូ​ចៅ​កាប់​ចំ​កណ្តាល​ក្បាល និង​យក​ខ្សែភ្លើង​ឆក់​ថែម​ទៀត តែ​មិន​បាន​សម្រេច សំណាងល្អ​ប្រពន្ធ​នៅ​មានជីវិត​បាន​រត់គេច​ខ្លួន​ទៅ​ផ្ទះ​បងប្អូន​ឱ្យ​ជួយ ចំណែក​ប្តី​បាន​យក​ខ្សែ​អង្រឹង​ចង​.​ក​ជាប់​នឹង​ថ្នឹ​ម​ផ្ទះ​ធ្វើ​អត្តឃាត​ខ្លួន​ស្លាប់​បាត់បង់​ជីវិត កាលពី​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា…

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ជា​ប្តី​ដែល​មាន​គម្រោង​សម្លាប់​ប្រពន្ធ​ខ្លួនឯង ដោយ​យក​ពូ​ចៅ​កាប់​ចំ​កណ្តាល​ក្បាល និង​យក​ខ្សែភ្លើង​ឆក់​ថែម​ទៀត តែ​មិន​បាន​សម្រេច សំណាងល្អ​ប្រពន្ធ​នៅ​មានជីវិត​បាន​រត់គេច​ខ្លួន​ទៅ​ផ្ទះ​បងប្អូន​ឱ្យ​ជួយ ចំណែក​ប្តី​បាន​យក​ខ្សែ​អង្រឹង​ចង​.​ក​ជាប់​នឹង​ថ្នឹ​ម​ផ្ទះ​ធ្វើ​អត្តឃាត​ខ្លួន​ស្លាប់​បាត់បង់​ជីវិត កាលពី​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កញ្ជ្រៀប ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល​។

ស្ត្រី​ដែល​រង​គ្រោះ​ឈ្មោះ​ឡិ​ញ សា​រឿ​ន អាយុ​៤៨​ឆ្នាំ មានកូន​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ បាន​រង​របួស​១​ពូ​ចៅចំ​កណ្តាល​ក្បាល​ដេរ​ចំនួន​៨​ថ្នេរ និង​រង​របួស​ដោយ​ខ្សែភ្លើង​ឆក់​ផង​ដែរ ចំណែក​បុរស​ជា​ប្តី​ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន​ឈ្មោះ ជូ សំណាង អាយុ​៥៦​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​លោក ហាំ​ង មេ​ង អភិបាលស្រុក​បន្ទាយ​អ​ម្ពឹ​ល បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​នេះ​កន្លង​មក គេ​បាន​សង្កេត​ឃើញ​តែងតែ​កើត​មាន​ជម្លោះ​គ្នា​ជា​ញឹកញាប់​ផង​ដែរ ហើយ​សមត្ថកិច្ច​អធិការ​ស្រុក​បាន​នាំ​យក​មក​អប់រំ ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ឈ្លោះប្រកែក​គ្នា និង​ឈប់​ប្រើ​នូវ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​គ្រួសារ​ផង​ដែរ​។

លោក​អភិបាលស្រុក​បន្ត​ថា មុន​កើតហេតុ​នៅ​រសៀល​ថ្ងៃ​ទី​១០ វិច្ឆិកា​នោះ តាម​របាយការណ៍​ពី​ប៉ូលិស​ឱ្យ​ដឹង​ថា ប្តី​រូប​នេះ​និយាយ​ជាមួយ​ប្រពន្ធ​ថា យើង​ជិត​បែក​គ្នា​ហើយ ហើយ​ប្រពន្ធ​ឆ្លើយ​តប​ទៅ​វិញ​ថា មូល​ហេតុ​អី​ដែល​ត្រូវ​យើង​បែក​គ្នា ដោយ​ខ្លួន​មិន​បានដឹង​ថា ប្តី​មាន​គម្រោង​បែប​នេះ​សោះ​។

ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​រួច​មក នៅ​វ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​ជុំវិញ​សាកសព​ឃើញ​ថា បុរស​ជា​ប្តី​ពិតជា​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចង​.​ក​សម្លាប់​ខ្លួនឯង​ដោយ​ពិត​ប្រាកដ​មែន ក្រោយ​ប៉ូលិស​បាន​ប្រគល់​សព​បុរស​ជា​ប្តី​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ