ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែក​ផ្តួល​ម៉ូតូ ប្រជាពលរដ្ឋ​ផ្អើល​ឈូឆរ​…ជនសង្ស័យ​​រត់គេច​ខ្លួន​អស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​រង​របួស ម្នាក់​រង​នូវ​ផ្លែដាវ​មុត​រយះ​ខ្នង ម្នាក់​ទៀត​ដួល​ម៉ូតូ​របួស​ដៃជើង បន្ទាប់​ពី​ក្រុម​ក្មេង​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​កាប់​សង្ស័យ​ប៉ុនប៉ង​ប្លន់ តែ​មិន​បាន​សម្រេច ដោយសារ​ជន​រង​គ្រោះ​ផ្តួល​ម៉ូតូ​ដក​សោ​ស្រែក​ឆោឡោ​រត់គេច​បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​រង​របួស ម្នាក់​រង​នូវ​ផ្លែដាវ​មុត​រយះ​ខ្នង ម្នាក់​ទៀត​ដួល​ម៉ូតូ​របួស​ដៃជើង បន្ទាប់​ពី​ក្រុម​ក្មេង​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​កាប់​សង្ស័យ​ប៉ុនប៉ង​ប្លន់ តែ​មិន​បាន​សម្រេច ដោយសារ​ជន​រង​គ្រោះ​ផ្តួល​ម៉ូតូ​ដក​សោ​ស្រែក​ឆោឡោ​រត់គេច​បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ផ្លូវជាតិ​លេខ​៣ មុខ​ច្រកចូល​បុរី​ធូ លន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់ ១-​ឈ្មោះ ម៉ុ​ត ណា​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ រង​របួស​រយះ​ខ្នង និង​២-​ឈ្មោះ​សុទ្ធ រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ជា​អ្នក​បើក​ម៉ូតូ សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-4799 ដួល​រង​របួស​ដៃ ជើង ចំណែក​ក្រុម​ជនសង្ស័យ ក្រោយ​ពេល​ឆោឡោ​បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

តាម​សម្តី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គេ​ទាំង​២​នាក់​ទើប​វិល​ត្រឡប់​មកពីផ្សារ​ស្ទឹង​មាន​ជ័យ ហើយ​ត្រូវ​មិត្តភក្តិ​ម្នាក់​ទៀត​ទូរស័ព្ទ​ហៅ​ឲ្យ​ទៅ​ឌុ​ប​នៅ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ក្នុង​គោលបំណង​ទៅ​ភូមិ​ព្រៃ​ទា​វិញ លុះ​ធ្វើ​ដំណើរ​ចេញពី​ស្ទឹង​មាន​ជ័យ​មក​ដល់​ចំណុច​រង្វង់​មូល​ចោម​ចៅ​ជ្រុង​ខាងត្បូង​លើ​ផ្លូវជាតិ​លេខ​៣ ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ដែល​ស្គាល់​មុខ ហើយ​ក៏​គ្មាន​ទំនាស់​អ្វី​ជាមួយ​ក្រុម​នោះ​ដែរ​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា មិនដឹង​ថា ជិះ​តាម​ពីក្រោយ ឬ​រង់ចាំ​ទីនោះ​ស្រាប់​ទេ ប្រដាប់​ដោយ​ដាវ​មួយ​ដើម​មក​ដេញ​ស្ទាក់​កាប់ បណ្តាល​ឲ្យ​មុត​រយះ​ខ្នង​យុវជន ម៉ុ​ត ណា​ង ធ្លាក់​ពីលើ​ម៉ូតូ​ស្ទុះ​រត់គេច ចំណែក​យុវជន សុទ្ធ រ៉ា បន្ត​បើក​ម៉ូតូ​បន្ថែម​ល្បឿន​ព្យាយាម​រត់គេច រហូត​ដល់​ច្រកចូល​បុរី ធូ លន ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​​ចោម​ចៅ​៣ ។

ជនរងគ្រោះ​ឱ្យ​ដឹង​ទៀតថា ស្ថានភាព​កាន់តែ​មិន​ស្រួល​ក៏​ស្រែក​ឆោឡោ​ផ្តួល​ម៉ូតូ​ដក​កូនសោ ដើម្បី​រត់គេច​ឲ្យ​ផុត​ពី​ផ្លែដាវ​ក្រុម​ជន​ដៃដល់​សិន ទើប​ពលរដ្ឋ​ផ្អើល​ឈូរ​ឆ​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​រត់គេច​ទៅ​ត្បូង​បាត់​អស់ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​សាកសួរ​ជន​រង​គ្រោះ ដើម្បី​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ