ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មួយ​គ្រួសារ​បាត់បង់​ជីវិត​ទាំងអស់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​កំពុង​បើក​ដឹក​ប្រពន្ធ និង​កូនស្រី ស្រាប់តែ​រថយន្ត​១​គ្រឿង​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​​រថយន្ត​បាន​​រត់គេច​ខ្លួនបាត់​​។ គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ស្លាប់​១​គ្រួសារ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​កំពុង​បើក​ដឹក​ប្រពន្ធ និង​កូនស្រី ស្រាប់តែ​រថយន្ត​១​គ្រឿង​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​​រថយន្ត​បាន​​រត់គេច​ខ្លួនបាត់​​។

គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ស្លាប់​១​គ្រួសារ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ សន ព្រាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​ប្តី និង​ជា​អ្នកបើកបរ​ម៉ូតូ ២-​ឈ្មោះ ហម នឿ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ត្រូវជា​ប្រ​ព​ន្ឋ និង​៣-​ឈ្មោះ ហម កា ភេទ​ស្រី អាយុ​៩​ឆ្នាំ ត្រូវជា​កូន ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ក្រាំង​តា​រ័​ត្ន ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ម៉ូតូ​របស់​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១J-៥៣៧៧ ។

ចំណែក​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ២A-៦៥២៨ អ្នកបើកបរ​រត់គេច​ខ្លួន​។

ប្រភព​ព័ត៌មាន​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​តាម​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​គីឡូម៉ែត្រ​លេខ​៣៥-៣៦ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​លើ​ម៉ូតូ​ទាំង​៣​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ចំណែក​រថយន្ត និង​ម៉ូតូ​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ រីឯ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​គេហដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ