ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែប្រាំង​ដល់​ទៅ​ជាង​១០០​ហិ​កតា​ឯនោះ​កំពុង​តែ​…(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​កង្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ​ប្រាំង​ជាង​១០០​ហិ​កតា នៅ​ចំណុច​ថ្លុក​ជ្រៅ បឹង​តេន និង​ព្រែក​ស្តី ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ តែងតែ​សហការ​គ្នា ដើម្បី​ទប់ទឹក​ស្ទឹង​នៅ​ចំណុច​វត្ត​ជ្រៃ​បាក់…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​កង្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ​ប្រាំង​ជាង​១០០​ហិ​កតា នៅ​ចំណុច​ថ្លុក​ជ្រៅ បឹង​តេន និង​ព្រែក​ស្តី ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ តែងតែ​សហការ​គ្នា ដើម្បី​ទប់ទឹក​ស្ទឹង​នៅ​ចំណុច​វត្ត​ជ្រៃ​បាក់ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​បាក់ ដើម្បី​បញ្ចាល់ទឹក​ឲ្យ​ហូរ​ចូល​ក្នុង​អូរ ទម្លាក់​ទៅ​ស្រែប្រាំង​របស់​ពួក​គាត់ ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខណៈ​ដែល​ពួក​គាត់​កំពុង​ចាប់ផ្តើម​ទប់ទឹក​ស្ទឹង និង​មុខ​វត្ត​ជ្រៃ​បាក់ ពួក​គាត់​ក៏​បាន​សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ និង​សប្បុរសជន ដើម្បី​ពួក​គាត់​ដែល​កំពុង​តម្រូវការ កៅស៊ូ កា​រ៉ុ​ង​ច្រក​ដី កូន​ឈើ និង​ទិញ​ដី​សម្រាប់​ទុបទឹក​ជាដើម ។

លោក សាំង ឡេ​ង ជំទប់​ទី​មួយ​ឃុំ​ជ្រៃ​បាក់​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​តែងតែ​ទប់ទឹក​ស្ទឹង នៅ​ចំណុច​មុខ​វត្ត​ជ្រៃ​បាក់​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បញ្ចាល់ទឹក​ឲ្យ​ហូរ​ធ្លាក់​ទៅ​ក្នុង​អូរ ហូរ​ទៅ​ទីតាំង​ធ្វើស្រែ​ប្រាំង​របស់​ពួក​គាត់​នៅ​ចំណុច​ថ្លុក​ជ្រៅ​បឹង​តេន និង​ព្រែក​ស្តី មាន​ផ្ទៃដី​ប្រមាណ​ជាង​១០០ ហិ​កតា ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើស្រែ​នៅ​ទីនោះ​មាន​៦​ភូមិ មក​ពី​ភូមិ​ជ្រៃ​បាក់ ភូមិ​ថ្នល់​ថ្មី ភូមិ​ថ្មី ភូមិ​ព្រៃ​ពួច ភូមិ​អូរ​កណ្តោល និង​ភូមិ​ទួល​ខ្សាច់ ។ លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​មាន​ស្រែ​នៅ​ទីនោះ​តែងតែ​សហការ​រៃ​ប្រាក់​គ្នា ខ្លះ​ជួយ​ជា​កម្លាំង​ពលកម្ម ក្នុង​សកម្មភាព​ទប់ទឹក​ស្ទឹង នៅ​ចំណុច​មុខ​វត្ត​ជ្រៃ​បាក់​នេះ ។

ដោយឡែក​លោក អ៊ុ​ន គី​ឡេ​ង ប្រធាន​សហគមន៍​ឃុំ​ជ្រៃ​បាក់​ក៏​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​ប្រាំង​នៅ​ចំណុច​នោះ​តែងតែ​សហការ​គ្នា​លើក​ទំនប់​ទប់ទឹក​ស្ទឹង​នេះ​ជា​រៀង​រាល់​ឆ្នាំ ។ ពេល​ខ្លះ​ខាង​អាជ្ញា​ឃុំ ជួយ​ជា​កា​រ៉ុ​ង​សម្រាប់​ច្រក​ដី ពេល​ខ្លះ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ក៏​បាន​ជួយ​ជា​គ្រឿងចក្រ​ជួយ​ជា​កៅស៊ូ និង​ជួយ​ជា​ដី​ជាដើម ។ តែ​សម្រាប់​ឆ្នាំ​នេះ​កំពុង​ជួប​ការ​ខ្វះខាត​ដោយ​សម្ភារៈ​មិន​ទាន់​គ្រប់គ្រាន់ លោក​សូម​អំពាវនាវ​ដល់​សប្បុរសជន សូម​មេត្តា​ជួយ​ជា​ថវិកា ឬ​ក៏​ជា​កៅស៊ូ​ផ្លា​ស្ទិ​ច ដើម្បី​ឲ្យ​ពួក​គាត់​បាន​ដំណើរការ​ក្នុង​ការងារ​ដែល​កំពុង​តែ​ទប់ទឹក​ស្ទឹង​នេះ​ផង ព្រោះ​រយៈពេល​ធ្វើ គឺ​ជាង​មួ​យស​ប្តា​ហ៍​ទើប​រួចរាល់ ។ សូម​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មាន​ដី​ធ្វើស្រែ​ប្រាំង​ផង​វស្សា​ផង ។

នៅ​ពេល​ខែវស្សា​ពួក​គាត់​ធ្វើស្រែ​នៅ​ផ្នែក​ខាងលើ​ព្រោះ​ផ្នែក​ខាងក្រោម​លិច​ទឹក​អស់ ហើយ​ក្រោយ​ពី​ច្រូតកាត់​ស្រូវ​វស្សា​ហើយ​ផ្ទៃដី​ផ្នែក​ខាងក្រោម​ទឹក​ស្រក​អស់​ពូក​គាត់​ចាប់ផ្តើម​ធ្វើស្រែ​ប្រាំង​វិញ​ម្តង ។ ប៉ុន្តែ​ចំណុច​ស្រែប្រាំង​របស់​ពួក​គាត់ គឺ​ខ្វះខាត​ទឹក ម្លោះ​ហើយ​ជា​រៀង​រាល់​ឆ្នាំ ពួក​គាត់​ត្រូវ​ទប់ទឹក​ស្ទឹង ដើម្បី​ឲ្យ​ឡើង​ចូល​អូរ​ហូរ​ធ្លាក់​ទៅ​ស្រែប្រាំង​របស់​ពួក​គាត់​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១​គី​ឡី​ម៉ែត្រ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ