ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន​ក្នុង​រាវ​លែង​អី​នឹង​មានការ​ប៉ះទង្គិច​គ្នា

5 ឆ្នាំ មុន

ព្រះពុទ្ធ​បាន​ទេសនា​អប់រំ​ដល់​សាធុជន​គ្រប់​រូប​ឱ្យ​ដើរ​តាម​ល​ម្អា​ន​ប្រពៃណី​បាន​ត្រឹមត្រូវ ឱ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​នៅ​ពេល​ជួប​បញ្ហា​ណាមួយ​ចូល​មក​ក្នុង​គ្រួសារ ព្រោះថា​ក្នុង​សង្គម​គ្រួសារ​នីមួយ​ៗ​ចៀស​មិន​ផុត​ពី​មានការ​ប៉ះពារ​គ្នា​នោះ​ទេ ដូច​ចាន​ក្នុង​រាវ​លែង​អី​នឹង​មានការ​ប៉ះ​ទ​ង្គិ​ត​គ្នា​នោះ តែ​ការ​ចេះ​យោគយល់ ចេះ​អធ្យាស្រ័យ ចេះ​ឱ្យ​អភ័យ​ជា​រឿង​សំខាន់​។ ជាមួយ​នេះ​ដែរ​គ្រប់​គ្រួសារ​ចាំបាច់​ក៏​ត្រូវ​មានទ្រព្យ មាន​ប្រាក់​ដើម្បី​សាង​សុភមង្គល​ផង​ដែរ​វា​ជា​ការ​ចាំបាច់​ណាស់ ប៉ុន្តែ​កុំ​ប្រាក់​និយម​ពេក…

ព្រះពុទ្ធ​បាន​ទេសនា​អប់រំ​ដល់​សាធុជន​គ្រប់​រូប​ឱ្យ​ដើរ​តាម​ល​ម្អា​ន​ប្រពៃណី​បាន​ត្រឹមត្រូវ ឱ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​នៅ​ពេល​ជួប​បញ្ហា​ណាមួយ​ចូល​មក​ក្នុង​គ្រួសារ ព្រោះថា​ក្នុង​សង្គម​គ្រួសារ​នីមួយ​ៗ​ចៀស​មិន​ផុត​ពី​មានការ​ប៉ះពារ​គ្នា​នោះ​ទេ ដូច​ចាន​ក្នុង​រាវ​លែង​អី​នឹង​មានការ​ប៉ះ​ទ​ង្គិ​ត​គ្នា​នោះ តែ​ការ​ចេះ​យោគយល់ ចេះ​អធ្យាស្រ័យ ចេះ​ឱ្យ​អភ័យ​ជា​រឿង​សំខាន់​។

ជាមួយ​នេះ​ដែរ​គ្រប់​គ្រួសារ​ចាំបាច់​ក៏​ត្រូវ​មានទ្រព្យ មាន​ប្រាក់​ដើម្បី​សាង​សុភមង្គល​ផង​ដែរ​វា​ជា​ការ​ចាំបាច់​ណាស់ ប៉ុន្តែ​កុំ​ប្រាក់​និយម​ពេក ព្រោះថា​ក្នុង​សង្គម​គ្រួសា​ខ្លះ​មាន​មាស​មាន​ប្រាក់​ច្រើន​ណាស់ តែ​ខ្វះ​សុភមង្គល​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខ្វះ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត ជា​ជីវិត​រស់នៅ​ក្នុង​សភាព​វេទនា​ជាង​អ្នក​អត់​ទ្រព្យ​ទៅ​ទៀត ។

មាន​ស្ត្រី​ជា​ភរិយា​ច្រើន​ណាស់ ដែល​មិន​ខ្វះ​ទ្រព្យសម្បត្តិ មាន​សុទ្ធតែ​របស់​ល្អ​ៗ របស់​ថ្លៃ​ៗ ប៉ុន្តែ​ជា​ប្រក្រតី​ស្ត្រី​ទាំងនោះ​មានមុខ​ក្រៀម​ស្រពោន ព្រោះ​ខ្វះ​ភាព​កក់ក្តៅ​ពី​ស្វាមី​នេះឯង ។

ត្រង់នេះ​លោក​ចង់​បញ្ជាក់​ថា បុរស​ពួក​ខ្លះ​រមែង​គិត​ថា​ខ្លួនឯង​ឆ្លាត ខ្លួនឯង​អស្ចារ្យ តែ​បែរជា​មិន​មាន​ពេល​សម្រាក​នៅផ្ទះ ត្រូវ​ទៅ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្វះ​ការ​ស្មោះត្រង់​មួយ​និង​មួយ ខ្វះ​ធម៌​សន្តោស ល្មោភ​លោភលន់​រកស៊ី​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។ មនុស្ស​ធន់​នេះ​គេ​មិន​ហៅ​ថា​បុគ្គល​ឆ្លាត​ទេ ហៅ​មោឃបុរស​វិញ​ទើបត្រូវ​ជាង​។

កូន​អើយ​ក្នុង​រឿង​ទាំង​អស់នេះ បើ​គេ​ថា​កូន​ល្ងង់​ព្រោះ​មិន​ចេះ​ដូច​គេ​ក៏​ថា​ចុះ​។ កូន​ចេះ​ត្រឹមតែ​ការងារ​របស់​កូន​ដោយ​ទឹកចិត្ត​សុចរិត​ស្មោះត្រង់ គ្រួសារ​មានការ​កក់ក្តៅ​ដូច្នេះ កូន​ត្រូវ​រស់នៅ​ដោយ​ស​សុខ​សប្បាយ ដាក់​ក្បាល​ដល់​ខ្នើយ​កូន​គេង​លក់​ស្រួល​មិន​ចាំបាច់​យកដៃ​គង​ថ្ងាស​គិត​រវើរវាយ​ឡើយ ។